Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១០ ឧសភា

    ពួកជនជាតិអ៊ីស្រាអែលបានស្តាប់តាមការណែនាំដែលព្រះបានប្រទាន។ គ្រួសាររបស់ពួកគេបានប្រមូលផ្តុំគ្នា គេបានសម្លាប់កូនចៀមនៃបុណ្យរំលង គេបានអាំងសាច់លើភ្លើង នំប៉័ងឥតដំបែនិងបន្លែល្វីង ត្រូវបានរៀបចំ។ ឪពុកៗនិងសង្ឃនៃគ្រួសារទាំងឡាយបានប្រោះឈាមកូនចៀមនោះនៅលើក្របទ្វារ។ ពួកបណ្តាជនបានបរិភោគសាច់ចៀមនៃបុណ្យរំលងនោះយ៉ាងឆាប់រហ័ស និងដោយស្ងៀមស្ងាត់។ ឪពុកនិងម្តាយទាំងឡាយឱបកូន ច្បងជាទីស្រឡាញ់របស់គេយ៉ាងជាប់នៅដៃ ខណៈដែលគេបានគិតអំពីការវាយប្រហារយ៉ាងធ្ងន់ដែលនឹងកើតឡើងនៅយប់នោះ។ ឈាមគឺជានិមិត្តសញ្ញា មួយនៃការការពាររបស់ព្រះអង្គសង្គ្រោះ ផ្ទះណាដែលមានឈាមនៅលើទ្វារនោះ ទេវតាពិឃាតនឹងមិនចូលផ្ទះគេឡើយ។ នៅពាក់កណ្តាលអធ្រាត្រ “នោះក៏ឮសម្រែកទ្រហោយំនៅក្នុងស្រុកអេស៊ីព្ទ ដ្បិតគ្មានផ្ទះឯណាមួយ ដែលមិនមានម្នាក់ស្លាប់នោះទេ”។ កូនច្បងទាំងអស់នៅក្នុងនគរ “ចាប់តាំងពីបុត្រច្បងរបស់ផារ៉ោន ដែលគង់លើបល្ល័ង្ករាជ្យ រហូតដល់កូនច្បងរបស់អ្នកទោសនៅក្នុងគុក ព្រមទាំងកូនច្បងនៃអស់ទាំងសត្វផង” ត្រូវបានសម្លាប់។ អំណួតរបស់គ្រួសារ (អេស៊ីព្ទ) ទាំងឡាយត្រូវបានបន្ទាបចុះ សំលេង ទួញសោកទ្រហោយំបានឮរំពងពាសពេញអាកាស។ ព្រះមហាក្សត្រនិងមន្ត្រីទាំងឡាយភ័យញ័រស្ទើរលោះព្រលឹង ដោយសារព្រឹត្តការណ៍ដ៏គួរឱ្យរន្ធត់នេះ ស្តេចផារ៉ោនបានបន្ទាបអំនួតកប់ពពករបស់ទ្រង់ មកនៅក្រោមធូលីដី (ខ្ពស់កប់ពពក ជ្រកអាចម៍ជន្លេន)។ “ទ្រង់មានបន្ទូលហៅម៉ូសេនិងអើរ៉ុនមកទាំងយប់ ប្រាប់ថា ចូរឯងរាល់គ្នាក្រោកឡើងនាំគ្នាចេញពីកណ្តាលរាស្ត្រអញនេះទៅ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់គ្នាផង ចូរទៅថ្វាយបង្គំដល់ព្រះយេហូវ៉ា ដូចជាឯងរាល់គ្នាបានសូមនោះចុះ ចូរនាំហ្វូងចៀមហ្វូងគោទៅផង ដូចជាបានសូមហើយ ទៅចុះ ហើយសូមឱ្យពរដល់អញផង”។PPKh1 271.1

    *****

    Larger font
    Smaller font
    Copy
    Print
    Contents