Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៦ មីនា

    ការត្រាស់បង្គាប់បានមកដល់ម្តងទៀតឱ្យប្រញាប់រួតរះ ព្រោះព្យុះភ្លើងនៅរង់ចាំតែបន្តិចទៀតទេ។ ប៉ុន្តែអ្នកភៀសខ្លួនម្នាក់បានក្រឡេកមើលក្រោយ ទៅកាន់ទីក្រុងដែលត្រូវវិនាសនោះ ហើយនាងក៏បានក្លាយទៅជាបង្គោលអនុស្សាវរីយ៍នៃការជំនុំជម្រះរបស់ព្រះ។ ប្រសិនបើឡុតបានរត់គេចខ្លួន សំដៅទៅកាន់ភ្នំដោយស្មោះត្រង់ដោយគ្មានតវ៉ាមួយមាត់នោះ ប្រពន្ធរបស់គាត់ក៏បានរត់រួចខ្លួនដែរ។ គំរូរបស់គាត់នឹងជួយសង្គ្រោះនាងចេញពីអំពើបាបដែលនាំឱ្យវិនាសនោះ។ ប៉ុន្តែការស្ទាក់ស្ទើររបស់នាងបានធ្វើឱ្យនាងចាត់ទុកការព្រមានរបស់ព្រះថាជារឿងតូចតាច។ នៅពេលដែលរាងកាយនាងនៅឯទីវាល ចិត្តរបស់នាងនៅជាប់នឹងទីក្រុងសូដុំម ហើយនាងក៏ត្រូវវិនាសជាមួយនឹងទីក្រុងនោះដែរ។ នាងបានបះបោរប្រឆាំងនឹងព្រះ ព្រោះការជំនុំជម្រះរបស់ទ្រង់ពាក់ព័ន្ធទៅនឹងទ្រព្យសម្បត្តិ និងកូនៗរបស់នាង ដែលនៅក្នុងគំនរបាក់បែកនោះ។ នាងបានគិតថាព្រះបានដោះស្រាយយ៉ាងតឹងរ៉ឹងជាមួយនាង ដោយតម្រូវឱ្យទ្រព្យសម្បត្តិដែលនាងខំសន្សំរាប់ឆ្នាំមកនោះត្រូវវិនាសអស់។ ជំនួសឱ្យទទួលយកដំណោះស្រាយដោយអរព្រះគុណ នាងបែរជាក្រឡេកមើលក្រោយ ព្រោះស្តាយស្រណោះដល់ជីវិតអ្នកដែលបដិសេធ ការព្រមានរបស់ព្រះទៅវិញ។PPKh1 136.2

    មានគ្រីស្ទានជាច្រើនដែលនិយាយថា “ខ្ញុំមិនចង់បានការសង្គ្រោះទេ ដរាបណាដៃគូនិង កូនៗរបស់ខ្ញុំមិនបានសង្គ្រោះនោះ”។ ពួកគេគិតថា ឋានសួគ៌នឹងមិនមែនជាឋានសួគ៌ទេ ប្រសិនបើគ្មានវត្តមានអ្នកដែលគេស្រឡាញ់នោះ។ ប៉ុន្តែ តើអ្នកដែលពេញចិត្តនឹងគំនិតនេះបានភ្លេចថាពួកគេត្រូវបានចងភ្ជាប់ ដោយចំណងនៃសេចក្តីស្រឡាញ់និងស្មោះត្រង់យ៉ាងតឹង ទៅនឹងព្រះអាទិករនិងព្រះដ៏ប្រោសលោះរបស់គេនោះឬ? ដោយសារតែមិត្តភក្តិរបស់យើងបានបដិសេធសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ តើយើងគួរតែបែរចេញ ដូចគេដែរឬអី? ព្រះគ្រីស្ទបានបង់ថ្លៃលោះដ៏មានតម្លៃឥតព្រំដែនសម្រាប់សេចក្តីសង្គ្រោះរបស់យើង ហើយគ្មានអ្នកណាម្នាក់ដែលលើកតម្កើងតម្លៃនេះនឹងស្អប់សេចក្តីមេត្តាករុណារបស់ព្រះ ដោយសារតែអ្នកដទៃជ្រើសរើសធ្វើដូច្នោះឡើយ។ រឿងហេតុដែលអ្នកដទៃធ្វើមិនដឹងមិនឮនឹងការទាមទាររបស់ទ្រង់នឹងរុញច្រានយើងឱ្យកាន់តែវាងវៃឡើង ដែលធ្វើឱ្យយើងអាចលើកតម្កើងព្រះនិងដឹកនាំមនុស្សដទៃដែលយើងអាចដឹកនាំបាន ឱ្យទទួល សេចក្តីស្រឡាញ់របស់ព្រះ។PPKh1 137.1

    ទីក្រុងសូដុំមត្រូវបានបំផ្លាញ

    “លុះកាលឡុតចូលទៅក្នុងសូអារ នោះថ្ងៃបានរះហើយ”។ កាំរស្មីនៃ អរុណោទ័យហាក់ដូចជាសន្យាផ្តល់តែវិបុលភាពនិងសេចក្តីសុខសាន្តដល់ ទីវាលនៃទីក្រុងនេះប៉ុណ្ណោះ។ ភាពអ៊ូអរនៃសកម្មភាពនៅតាមផ្លូវក៏បានចាប់ផ្តើម មនុស្សកំពុងធ្វើដំណើរតាមផ្លូវរបស់គេរៀងៗខ្លួន ដើម្បីបំពេញការងារ ឬដើរកម្សាន្តប្រចាំថ្ងៃ។ កូនប្រសាររបស់ឡុតទាំងអស់បានសើចចំអកទៅនឹងការភ័យខ្លាចនិងការព្រមានរបស់បុរសចំណាស់ដែលមានគំនិតទន់ខ្សោយនេះ។PPKh1 137.2

    រំពេចនោះព្យុះដែលហួសពីការរំពឹងទុកបានធ្លាក់មកពីលើមេឃដ៏ស្រឡះ ឮដូចរន្ទះ។ ព្រះបានចាក់បង្អុរដុំថ្មនិងភ្លើងយ៉ាងច្រើនហៀរហូរមកលើទីក្រុងនិងទីវាលទាំងឡាយ។ វិមានធំៗ ព្រះវិហារ ផ្ទះ ដ៏មានតម្លៃ សួនច្បារ ចំការទំពាំងបាយជូរនិងហ្វូងមនុស្សទាំងឡាយដែលកំពុងស្វែងរកការសប្បាយ ដែលទើបតែនឹងបានប្រមាថមើលងាយដល់ទេវតារបស់ព្រះកាលពីយប់មិញ ឥឡូវនេះត្រូវឆេះខ្ទេចខ្ទី។ ផ្សែងបានហុយឡើងទៅលើដូចឡយ៉ាងធំ។ វាលទំនាបដ៏ជាទីស្រឡាញ់នៃទីក្រុងសូដុំមបានត្រឡប់ទៅជាកន្លែងដែលគ្មានមនុស្សនៅ ហើយមិនមានអ្នកណាសាងសង់ផ្ទះសម្បែងតទៅទៀតឡើយ ដែលជាទីបន្ទាល់បង្ហាញដល់មនុស្សនៅគ្រប់ជំនាន់ថាការជំនុំជម្រះរបស់ព្រះទៅលើមនុស្សបំពាននឹងព្រះគឺប្រាកដជាក់ច្បាស់។PPKh1 138.1

    Larger font
    Smaller font
    Copy
    Print
    Contents