Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៨ មករា

    លោកហេណុកឈររឹងមាំជាអ្នកដើរជាមួយព្រះ នៅកណ្តាលជីវិតនៃការងារដ៏មមាញឹករបស់គាត់។ បន្ទាប់ពីនៅជាមួយនឹងមនុស្សមួយរយៈមក គាត់បានចំណាយពេលនៅម្នាក់ឯង ទាំងស្រេកឃ្លានចំណេះដឹងខាងឯព្រះ។ ដោយការទាក់ទងជាមួយនឹងព្រះ លោកហេណុកឆ្លុះបញ្ចាំងពីរូបភាពរបស់ព្រះ កាន់តែខ្លាំងឡើងៗ។ មុខរបស់គាត់បានចែងចាំងដោយពន្លឺដែលភ្លឺនៅក្នុងព្រះភក្ត្ររបស់ព្រះយេស៊ូ។PPKh1 58.5

    ខណៈដែលពេលវេលាចេះតែកន្លងផុតទៅមួយឆ្នាំម្តងៗ កំហុសរបស់មនុស្សក៏កាន់តែកើនខ្ពស់ឡើងៗ ពពកនៃការជំនុំជម្រះរបស់ព្រះក៏កាន់តែប្រមូលផ្តុំខ្មៅឡើងៗដែរ។ តែលោកហេណុកនៅតែបន្តធ្វើកិច្ចការរបស់គាត់ដោយការព្រមាន ការអង្វរករ ដើម្បីឱ្យមនុស្សងាកបែរចេញពីកំហុសរបស់ពួកគេ។ ទោះបីជាការព្រមានរបស់គាត់ត្រូវបានមនុស្សមានបាបនិងចូលចិត្តការសប្បាយធ្វើមិនដឹងមិនឮក៏ដោយ ក៏គាត់មានការទុកចិត្តថា ព្រះយល់ស្របដែរ។ គាត់បានបន្តប្រយុទ្ធជាមួយនឹងអំពើអាក្រក់ រហូតដល់ព្រះបានដកគាត់ចេញពីពិភពលោកនៃអំបើបាប ទៅកាន់ភាពបរិសុទ្ធនិងក្តីអំណរនៃឋានសួគ៌។PPKh1 59.1

    ព្រះបានលើកលោកហេណុកទៅកាន់ឋានសួគ៌

    មនុស្សនៅជំនាន់នោះបានចំអកឱ្យលោកហេណុក ព្រោះគាត់មិនបានស្វែងរកទ្រព្យសម្បត្តិនៅផែនដីនេះ។ ប៉ុន្តែ ចិត្តរបស់គាត់ជាប់នៅឯសម្បត្តិដ៏នៅអស់កល្បជានិច្ចវិញ។ គាត់បានឃើញព្រះមហាក្សត្រនៅក្នុងសិរីល្អរបស់ទ្រង់នៅកណ្តាលក្រុងស៊ីយ៉ូន។ គំនិតនិងរបៀបរស់នៅរបស់គាត់នៅឯឋានសួគ៌ទាំងអស់។ អំពើទុច្ចរិតកើតឡើងកាន់តែច្រើន ការចង់បានទីលំនៅ នៅនគររបស់ព្រះកាន់តែពុះពោរខ្លាំងឡើងដែរ។ PPKh1 59.2

    លោកហេណុកបានដើរជាមួយព្រះអស់បីរយឆ្នាំ។ ពីមួយថ្ងៃទៅមួយថ្ងៃ គាត់បានទន្ទឹងរង់ចាំការរួបរួមយ៉ាងជិតស្និទ្ធជាមួយនឹងព្រះ ទំនាក់ទំនងរបស់គាត់ជាមួយនឹងព្រះបានកាន់តែកៀកឡើងៗ រហូតទាល់តែព្រះបានយកគាត់ទៅឯទ្រង់ផ្ទាល់។ ឥឡូវនេះ ការដើរជាមួយព្រះដែលគាត់បានស្វែងរកនៅលើផែនដីនេះ បានបន្តទៅទៀត ហើយគាត់បានដើរឆ្លងកាត់ក្លោងទ្វារទីក្រុងបរិសុទ្ធ ជាមនុស្សដំបូងនៅក្នុងចំណោមមនុស្សដែលរស់នៅលើផែនដីនេះ ដែលបានចូលទៅកាន់ទីនោះ។PPKh1 59.3

    ការបាត់ខ្លួនរបស់គាត់ត្រូវបានគេដឹងពាសពេញផែនដី។ មនុស្សខ្លះ ទាំងអ្នកសុចរិតនិងអ្នកអាក្រក់បានឃើញការចាកចេញទៅរបស់គាត់។ ពួកអ្នកដែលស្រឡាញ់គាត់បានស្វែងរកគាត់យ៉ាងយកចិត្តទុកដាក់ តែមិនមានប្រយោជន៍អ្វីឡើយ។ ពួកគេបន្តរាយការណ៍ថា “គាត់មិននៅទៀតទេ” ដ្បិតព្រះបានយកគាត់ទៅហើយ។PPKh1 60.1

    ដោយលើកយកលោកហេណុកឡើងទៅឋានសួគ៌ ព្រះបានរៀបចំបង្រៀនមេរៀនមួយ។ មានគ្រោះថ្នាក់ដែលមនុស្សប្រុសស្រីទាំងឡាយធ្លាក់ទឹកចិត្តដោយសារការភ័យខ្លាច ចំពោះលទ្ធផលនៃអំពើបាបរបស់លោក អ័ដាម។ មនុស្សជាច្រើនហៀបនឹងស្រែកឡើងថា “តើការដែលយើងកោតខ្លាចដល់ព្រះ និងគោរពក្រឹត្យវិន័យរបស់ព្រះនោះមានអ្វីល្អទៅ បើបណ្តាសាដ៏ធ្ងន់ធ្ងរបានធ្លាក់មកលើពូជមនុស្ស ហើយសេចក្តីស្លាប់គឺជារង្វាន់របស់យើងទាំងអស់គ្នាទៅហើយនោះ?” សាតាំងបានជំរុញឱ្យមនុស្សជឿថាគ្មានរង្វាន់សម្រាប់មនុស្សសុចរិត ឬទណ្ឌកម្មសម្រាប់មនុស្សអាក្រក់ទេ និងថាមនុស្សលោកមិនអាចគោរពក្រឹត្យវិន័យរបស់ព្រះបានឡើយ។ ប៉ុន្តែ នៅក្នុងករណីលោកហេណុក ព្រះបង្ហាញនូវអ្វីដែលទ្រង់នឹងធ្វើចំពោះអ្នកដែលគោរពក្រឹត្យវិន័យទាំងអស់របស់ទ្រង់។ ព្រះអង្គបានបង្រៀនដល់មនុស្សថាគេអាចគោរពតាមបញ្ញត្តិរបស់ព្រះបាន និងថាដោយសារព្រះគុណ ពួកគេអាចតទល់ជាមួយនឹងសេចក្តីល្បួង ហើយក្លាយទៅជាបរិសុទ្ធ និងស្អាតស្អំ បាន។ ការលើកលោកហេណុកឡើងទៅឋានសួគ៌នេះគឺជាភស្តុតាងមួយនៃសេចក្តីពិតរបស់បទទំនាយ ទាក់ទងនឹងលោកខាងមុខ ជាមួយនឹងរង្វាន់នៃជីវិតមិនចេះស្លាប់របស់ពួកអ្នកស្តាប់បង្គាប់ព្រះ និងការកាត់ទោសនិងសេចក្តីស្លាប់របស់អ្នកប្រព្រឹត្តរំលងក្រឹត្យវិន័យ។PPKh1 60.2

    Larger font
    Smaller font
    Copy
    Print
    Contents