Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ២៤ កុម្ភៈ

    ការបង្រៀនដ៏ទូលំទូលាយថា ក្រឹត្យវិន័យរបស់ព្រះលែងមានសុពល-ភាពទៅលើសីលធម៌របស់មនុស្សដូចមុនទៀតហើយ នោះគឺជាការថ្វាយបង្គំរូបព្រះ។ ឪពុកម្តាយទាំងឡាយមិនបានបង្គាប់កូនៗឱ្យដើរតាមផ្លូវរបស់ព្រះឡើយ។ នៅពេលដែលកូនៗមានគ្រួសារខ្លួនគេផ្ទាល់ក៏ហាក់ដូចជាមិនមានករណីកិច្ចក្នុងការបង្រៀនដល់កូនៗរបស់គេ ដូចជាពួកគេមិនធ្លាប់បានទទួលការបង្រៀននោះដែរ។ ហេតុនេះហើយបានជាមានគ្រួសារដែលឥតមានព្រះជាច្រើន ហើយសេចក្តីអាក្រក់បានរីករាលដាលយ៉ាងទូលំទូលាយ។PPKh1 115.2

    គេត្រូវការការកែទម្រង់មួយដ៏ស៊ីជម្រៅនិងទូលំទូលាយ។ ឪពុកម្តាយនិងអ្នកបម្រើព្រះទាំងឡាយត្រូវតែធ្វើការកែទម្រង់ ពួកគេត្រូវការព្រះនៅក្នុងគ្រួសាររបស់គេ។ ពួកគេត្រូវតែពាំនាំព្រះបន្ទូលរបស់ទ្រង់ ចូលទៅក្នុងគ្រួសាររបស់គេ ហើយបង្រៀនដល់កូនៗដោយសប្បុរសនិងមិនចេះនឿយហត់ពីរបៀបរស់នៅដើម្បីបំពេញព្រះហឫទ័យរបស់ព្រះ។ កូនៗនៅក្នុងគ្រួសារបែបនេះមានមូលដ្ឋានគ្រឹះដែលការបោកបក់នៃសាសនា និងការសង្ស័យដែលចូលមកនោះមិនអាចដកយកចេញបានឡើយ។PPKh1 115.3

    នៅតាមគ្រួសារជាច្រើន ឪពុកម្តាយហាក់ដូចជាមិនអាចរកពេលមួយសន្ទុះដើម្បីអរព្រះគុណដល់ព្រះចំពោះពន្លឺព្រះអាទិត្យនិងតំណក់ទឹកភ្លៀង ព្រមទាំងការការពាររបស់ពួកទេវតាផង។ ពួកគេមិនមានពេលអធិស្ឋាន។ ពួកគេចេញទៅធ្វើការដូចគោក្របី ដោយមិនបានគិតគូរអំពីព្រះ និងនគរ- ឋានសួគ៌សោះឡើយ។ ព្រះរាជបុត្រាររបស់ព្រះប្រទានព្រះជន្មរបស់ទ្រង់ជាថ្លៃលោះពួកគេ ពួកគេឱ្យតម្លៃដល់អំពើល្អរបស់ទ្រង់នេះតិចជាងសត្វទៅទៀត។PPKh1 116.1

    ប្រសិនបើគ្រួសារទាំងឡាយរកពេលសម្រាប់អធិស្ឋាន ឱកាសល្អគឺពេលឥឡូវនេះឯង។ ឪពុកដែលជាសង្ឃប្រចាំគ្រួសារគួរតែថ្វាយទៅព្រះនូវតង្វាយដុតនៃការអធិស្ឋាន រៀងរាល់ពេលព្រឹកនិងពេលល្ងាច ដោយមានប្រពន្ធ និងកូនៗចូលរួមអធិស្ឋាននិងសរសើរតម្កើងដល់ព្រះផង។ ព្រះយេស៊ូនឹងសព្វព្រះហឫទ័យគង់នៅក្នុងគ្រួសារបែបនេះ។PPKh1 116.2

    សេចក្តីស្រឡាញ់នឹងហូរចេញនៅក្នុងសេចក្តីសប្បុរសដោយពិចារណា ដោយសុភាពរាបសានិងគួរសម ដោយមិនអាត្មានិយម ចេញពីផ្ទះទាំងឡាយ។ មានផ្ទះជាច្រើនដែលថ្វាយបង្គំព្រះហើយសេចក្តីស្រឡាញ់ពិតប្រាកដគង់នៅក្នុងផ្ទះនោះ។ សេចក្តីមេត្តាករុណានិងព្រះពររបស់ទ្រង់ ធ្លាក់មកលើផ្ទះដែលអធិស្ឋានទាំងនេះ ដូចជាទឹកសន្សើមនាពេលព្រឹកព្រលឹម។PPKh1 116.3

    គ្រួសារដែលមានសណ្តាប់ធ្នាប់គឺជាភស្តុតាងដ៏មានអំណាច សម្រាប់គាំទ្រដល់សាសនាគ្រីស្ទ។ ភាពថ្លៃថ្នូរដែលមាននៅក្នុងគ្រួសារ មានឥទ្ធិពលទៅលើកូនៗ។ ព្រះមានបន្ទូលទៅកាន់ឪពុកម្តាយដ៏ស្មោះត្រង់ទាំងឡាយថា “ដ្បិតអញស្គាល់គាត់ថា គាត់នឹងបង្គាប់ដល់កូនចៅនិងពួកផ្ទះគាត់តរៀងទៅ ឱ្យគេកាន់ខ្ជាប់តាមផ្លូវនៃព្រះយេហូវ៉ា ដើម្បីឱ្យបានប្រព្រឹត្តសេចក្តីសុចរិត នឹងសេចក្តីទៀងត្រង់”។PPKh1 116.4

    *****