Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១១ កុម្ភៈ

    ព្រះគម្ពីរមិនមែនសម្រាប់ឱ្យពួកអ្នកវិទ្យាសាស្ត្រសាកល្បងតាមគំនិតរបស់មនុស្សឡើយ។ តាមរយៈការយល់ខុសទាំងខាងវិទ្យាសាស្ត្រក្តី ឬការបើកសម្តែងរបស់ព្រះក្តី ពួកអ្នកសង្ស័យបានអះអាងថា ពួកគេបានរកឃើញការផ្ទុយគ្នារវាងផ្នែកទាំងពីរនេះ (វិទ្យសាស្រ្តនិងព្រះគម្ពីរ) ប៉ុន្តែ តាមពិត ពួកគេបានយល់ថាផ្នែកទាំងពីរនេះដូចគ្នាទាំងស្រុង។ លោកម៉ូសេបានសរសេរនៅក្រោមការដឹកនាំរបស់ព្រះវិញ្ញាណនៃព្រះ ហើយទ្រឹស្តីដ៏ត្រឹមត្រូវរបស់អ្នកផែនដីវិទ្យាមិនដែលអះអាងអំពីការរកឃើញទាំងឡាយដែលមិនអាចស្របគ្នាទៅនឹងសេចក្តីថ្លែងការណ៍របស់លោកម៉ូសេឡើយ។PPKh1 85.2

    វិទ្យាសាស្ត្រពិតនិងព្រះគម្ពីរ ស្របគ្នា

    នៅក្នុងព្រះបន្ទូលរបស់ព្រះ មានសំណួរជាច្រើនដែលអ្នកវិទ្យាសាស្ត្រមិនអាចឆ្លើយបាន។ មានសំណួរជាច្រើននៅក្នុងរឿងសាមញ្ញៗនៃជីវិតរស់នៅប្រចាំថ្ងៃ ដែលគំនិតមនុស្សជាមួយនឹងប្រាជ្ញាដ៏អំនួតរបស់គេ មិនអាចយល់បានច្បាស់។PPKh1 85.3

    មែនហើយ ពួកអ្នកវិទ្យាសាស្ត្រគិតថាគេអាចយល់អំពីព្រះប្រាជ្ញា-ញាណរបស់ព្រះ។ ពួកគេបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវគំនិតមួយថាច្បាប់របស់ព្រះតឹងតែងណាស់។ មនុស្ស បើមិនបដិសេធថាមានព្រះទេ ក៏មិនរវល់អើពើជាមួយនឹងព្រះអង្គដែរ ឬពួកគេគិតថាគេអាចពន្យល់អំពីអ្វីៗគ្រប់យ៉ាង រហូតដល់អំពីកិច្ចដំណើរការនៃព្រះវិញ្ញាណបរិសុទ្ធទៅលើចិត្តមនុស្ស ថែមទាំងលែងគោរពព្រះនាមរបស់ទ្រង់ថែមទៀតផង។PPKh1 86.1

    មនុស្សជាច្រើនបង្រៀនថា ធម្មជាតិដំណើរការទៅតាមច្បាប់ឥតប្រួលប្រែរបស់វា ដែលសូម្បីតែព្រះក៏មិនអាចផ្លាស់ប្តូរបានផង។ នេះគឺជាវិទ្យាសាស្ត្រ ខុស។ ធម្មជាតិគឺជាអ្នកបម្រើរបស់ព្រះអាទិករ។ ព្រះមិនបានដកយកច្បាប់របស់ទ្រង់ចេញទេ តែទ្រង់នៅតែបន្តប្រើច្បាប់ទាំងនោះ ជាឧបករណ៍របស់ទ្រង់ដដែល។ មានកិច្ចការជាបន្តរបស់ព្រះវរបិតានិងព្រះរាជបុត្រា នៅក្នុង ធម្មជាតិ។ ព្រះគ្រីស្ទមានបន្ទូលថា “ព្រះវរបិតាខ្ញុំ ទ្រង់ធ្វើការដរាបមក ដល់ឥឡូវនេះ ហើយខ្ញុំក៏ធ្វើការដែរ” យ៉ូហាន ៥:១៧។PPKh1 86.2

    ទាក់ទងនឹងពិភពលោកនេះ កិច្ចការនៃការបង្កើតលោករបស់ព្រះត្រូវបានបង្គរឡើង “ទោះបើការទាំងប៉ុន្មានបានសម្រេច តាំងពីកំណើតលោកិយមកក៏ដោយ”។ ហេព្រើរ ៤:៣។ ប៉ុន្តែព្រះរាជកាយពលរបស់ទ្រង់ នៅតែមាននៅក្នុងការទ្រទ្រង់វត្ថុទាំងឡាយ ដែលទ្រង់បានបង្កើតដដែល។ រាល់ដង្ហើមចេញចូល រាល់ចង្វាក់បេះដូង គឺជាភស្តុតាងនៃការយកព្រះទ័យទុកដាក់របស់ទ្រង់ដល់មនុស្ស “ដ្បិតគឺដោយសារទ្រង់ហើយ ដែលយើងរាល់គ្នាបានរស់ កម្រើក ហើយមាននៅផង” កិច្ចការ ១៧:២៨។ ព្រហស្តរបស់ព្រះដឹកនាំភពផែនដី ឱ្យនៅតាមកន្លែង។ ទ្រង់ “ដែលនាំពួកពលបរិវារ ចេញមកតាមចំនួនដូច្នេះ ទ្រង់ក៏ហៅរបស់ទាំងនោះតាមឈ្មោះ រៀងរាល់តួ ដោយព្រះចេស្តាដ៏ធំរបស់ទ្រង់ ហើយគ្មានអ្នកណាមួយខានឡើយ ដោយព្រោះ តេជានុភាពដ៏ខ្លាំងក្លាដែរ” អេសាយ ៤០:២៦។ ដោយសារអំណាចរបស់ទ្រង់ រុក្ខជាតិ ទាំងឡាយដុះលូតលាស់ឡើង ហើយផ្កាក៏រីកស្គុះស្គាយ។ “ហើយធ្វើឱ្យមានស្មៅដុះឡើង នៅលើភ្នំ”។ ទំនុកតម្កើង ១៤៧:៨។ ហើយដោយសារទ្រង់ វាលទំនាបទាំងឡាយក៏បង្កើតផលផ្លែ “គ្រប់ទាំងសត្វនៅព្រៃរមែងចេញមក . . . ក៏សូមអាហារពីព្រះមក” ទំនុកតម្កើង ១០៤:២០, ២១ ហើយសត្វមានជីវិតទាំងឡាយ រាប់តាំងពីសត្វល្អិតតូចបំផុត រហូតដល់មនុស្សធំពេញវ័យត្រូវតែទីពឹងលើការថែរក្សារបស់ទ្រង់ជាចាំបាច់។ PPKh1 86.3

    Larger font
    Smaller font
    Copy
    Print
    Contents