Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣ មេសា

    នៅគ្រានោះយ៉ូសែបបានធ្វើដំណើរទៅកាន់ប្រទេសអេស៊ីព្ទ ជាមួយនឹងពួកឈ្មួញដែលបានទិញគាត់។ យុវជននេះអាចមើលឃើញទីទួលដែលជាត្រសាលរបស់ឪពុកខ្លួនពីចម្ងាយ។ គាត់បានយំទាំងជូរចត់ នៅពេលដែលគាត់នឹកឃើញពីឪពុកជាទីស្រឡាញ់របស់គាត់ នៅក្នុងភាពឯកោនិងទុក្ខព្រួយ។ ពាក្យសម្តីជេរប្រមាថដ៏គួរឱ្យឈឺចាប់ ដែលបានឆ្លើយតបមកការអង្វរករដ៏ ឈឺចាប់ ស្ទើរផុតដង្ហើម នៅដូថាន់ បានរោទិ៍នៅជាប់នឹងត្រចៀករបស់គាត់ជានិច្ច។ គាត់បានសម្លឹងមើលទៅអនាគតដោយចិត្តញាប់ញ័រ។ តើវាសនារបស់ខ្លួនដែលមានតែម្នាក់ឯង គ្មានមិត្តភក្តិ នៅទឹកដីថ្មីដែលខ្លួនកំពុងធ្វើដំណើរទៅនេះ នឹងទៅជាយ៉ាងណា? យ៉ូសែបបានបណ្តាយខ្លួនឱ្យធ្លាក់ទៅក្នុងទុក្ខព្រួយនិងការភ័យខ្លាចដែលមិនអាចគ្រប់គ្រងបានមួយរយៈ។PPKh1 193.1

    ប៉ុន្តែបទពិសោធន៍នេះ គឺជាព្រះពរមួយសម្រាប់គាត់។ គាត់បានរៀនសូត្រអំពីហេតុការណ៍មួយចំនួននៅក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលអស់ពេលជាច្រើនឆ្នាំមកនេះមិនមានអ្នកណាបង្រៀនដល់គាត់សោះ។ ឪពុករបស់គាត់បានប្រព្រឹត្តខុសមកលើរូបគាត់ដោយការស្រឡាញ់កូនលម្អៀង និងការខ្វះវិន័យ។ ការនេះបានធ្វើឱ្យបងៗរបស់គាត់ខឹង ហើយបានបណ្តាលឱ្យមានអំពើឃោរឃៅ ដែលនាំឱ្យគាត់ឃ្លាតចេញពីផ្ទះដូច្នេះ។ នៅក្នុងអត្តចរិតរបស់គាត់ កំហុសទាំងឡាយគឺជាការលើកទឹកចិត្ត។ គាត់បាន ត្រឡប់ទៅជាមានទំនុកចិត្ត និងមានជំហររឹងមាំ។ គាត់គិតថា គាត់មិនបានរៀបចំខ្លួនដើម្បីដោះស្រាយនឹងការពិបាក ដែលកើតឡើងចំពោះគាត់ នៅក្នុងជីវិតជាទាសករដ៏ជូរចត់និងមិនមានអ្នកយកចិត្តទុកដាក់នេះនៅឡើយ។PPKh1 193.2

    ពេលនោះ គំនិតរបស់គាត់បានត្រឡប់ទៅឯព្រះនៃឪពុករបស់គាត់។ គាត់តែងតែបានស្តាប់រឿង ស្តីអំពីការបើកសម្តែងដែលយ៉ាកុបបានឃើញ នៅពេលដែលគាត់បានរត់ចេញពីផ្ទះនិងត្រូវបាននិរទេស និងជាជនភៀសខ្លួន។ គាត់ឮឪពុកប្រាប់ពីសេចក្តីសន្យារបស់ព្រះចំពោះគាត់ (យ៉ាកុប) និងពីការដែលទេវតាបានយាងមកណែនាំកម្សាន្តចិត្ត និងការពារគាត់ នៅពេលដែលគាត់មានសេចក្តីត្រូវការ។ គាត់ធ្លាប់បានរៀនពីសេចក្តីស្រឡាញ់របស់ព្រះ ដែលបានប្រទានព្រះដ៏ប្រោសលោះមួយអង្គ។ ឥឡូវនេះ មេរៀនដ៏មានតម្លៃទាំងនេះបានលេចមកនៅចំពោះមុខគាត់យ៉ាងរស់រវើក។ យ៉ូសែបជឿថាព្រះនៃឪពុករបស់គាត់នឹងធ្វើជាព្រះរបស់គាត់ដែរ។ ពេលនោះ នៅទីនោះគាត់បានថ្វាយខ្លួនទៅព្រះទាំងស្រុង ហើយអធិស្ឋានឱ្យព្រះដែលថែរក្សា សាសន៍អ៊ីស្រាអែលគង់នៅជាមួយនឹងគាត់ នៅក្នុងការនិរទេសរបស់គាត់នេះផង។PPKh1 194.1

    គំនិតរបស់គាត់រំភើបជាខ្លាំង ដោយការម្រេចចិត្តយ៉ាងខ្ពស់ដើម្បីបង្ហាញពីសេចក្តីពិតចំពោះព្រះ ថានឹងធ្វើជារាស្ត្ររបស់ព្រះមហាក្សត្រនៃ ឋានសួគ៌។ គាត់នឹងដោះស្រាយជាមួយការពិបាកទាំងឡាយនៃជីវិតរបស់គាត់ដោយកម្លាំងចេញពីខាងក្នុង ហើយនឹងបំពេញរាល់ភារកិច្ចទាំងឡាយដោយស្មោះត្រង់។ ទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរមួយថ្ងៃ អាចផ្លាស់ប្តូរគាត់ពីកុមារដែលទទួលការថ្នាក់ថ្នម ឱ្យទៅជាបុរសដែលចេះគិតគូរ ក្លាហាន និងចេះគ្រប់គ្រងខ្លួនឯង។ PPKh1 194.2

    លុះទៅដល់ប្រទេសអេស៊ីព្ទ គេបានលក់យ៉ូសែបឱ្យទៅលោកប៉ូទីផា ជាមេលើក្រុមរក្សាអង្គ (រាជអង្គរក្ស)។ អស់រយៈពេលដប់ឆ្នាំ គាត់ត្រូវទទួលការល្បួងនៅកណ្តាលចំណោមពួកអ្នកថ្វាយបង្គំរូបព្រះ ដែលហ៊ុមព័ទ្ធជុំវិញដោយភាពរុងរឿងនៃរាជវង្ស ទ្រព្យសម្បត្តិ និងវប្បធម៌នៃនគរមួយដែលមានការជឿនលឿនបំផុត នៅសម័យនោះ។ តែយ៉ូសែបនៅតែរក្សាភាពស្មោះត្រង់ចំពោះព្រះដដែល។ រូបភាពនិងសំឡេងនៃអំពើអាក្រក់ នៅជុំវិញគាត់ ប៉ុន្តែគាត់ហាក់ដូចជាមនុស្សម្នាក់ដែលមិនបានឃើញនិងឮសេចក្តីអាក្រក់ទាំងនោះឡើយ។ គាត់មិនបានបណ្តោយឱ្យគំនិតរបស់គាត់រេរានៅលើអំពើណាដែលព្រះបានហាមឃាត់នោះឡើយ។ សេចក្តីប្រាថ្នាចង់ឱ្យសាសន៍អេស៊ីព្ទ គាប់ចិត្ត មិនអាចធ្វើឱ្យគាត់បោះបង់គោលការណ៍របស់គាត់ចោលឡើយ។ គាត់មិនបានខំប្រឹងប្រែងលាក់បាំងរឿងរ៉ាវដែលបង្ហាញថាគាត់ជាអ្នកថ្វាយបង្គំដល់ព្រះយេហូវ៉ានោះឡើយ។PPKh1 195.1

    Larger font
    Smaller font
    Copy
    Print
    Contents