Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៤ មករា

    ព្រះបានប្រទានកូនប្រុសម្នាក់ទៀតដល់លោកអ័ដាម ដើម្បីគ្រងមរតកកូនច្បងខាងព្រលឹងវិញ្ញាណ។ ឈ្មោះសេត ដែលគេបានដាក់ឱ្យកូនប្រុសនេះមានន័យថា “តែងតាំង” ឬ “សំណង” ព្រោះម្តាយបាននិយាយថា “ព្រះទ្រង់បានប្រទានពូជមួយទៀតមកអញជំនួសអេបិល ដែលកាអ៊ីនបានសម្លាប់ទៅនោះ”។ សេតដូចលោកអ័ដាមជាងកូនណាៗទាំងអស់ ដែលមានអត្តចរិតដូចជាអេបិលដូច្នោះដែរ។ តែគាត់មិនបានទទួលមរតកជាសេចក្តីល្អពីកំណើតល្អជាងការអ៊ីនទេ។ សេតក៏ទទួលមរតកជានិស្ស័យមានបាបពីឪពុកម្តាយរបស់គាត់ ដូចជាកាអ៊ីនដែរ។ ប៉ុន្តែ គាត់ក៏បានទទួលចំណេះដឹងនៃព្រះអង្គដ៏ប្រោសលោះ និងការបង្រៀន នៅក្នុងសេចក្តីសុចរិតផងដែរ។ គាត់បានធ្វើការដើម្បីបង្វិលគំនិតរបស់បាបជនទាំងឡាយ ឱ្យគោរពបូជា និងស្តាប់បង្គាប់ដល់ព្រះអាទិករដូចជាអេបិលបានធ្វើដែរ។ PPKh1 51.1

    “ឯសេតគាត់ក៏បង្កើតបានកូនប្រុសមួយដែរ ដាក់ឈ្មោះថា អេណុស ហើយនៅជាន់នោះគេចាប់តាំងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា”។ ការខុសគ្នារវាងមនុស្សទាំងពីរក្រុមនេះកាន់តែលេចចេញច្បាស់ឡើង ម្ខាងអះអាងដោយចំហអំពីភក្តីភាពចំពោះព្រះ ហើយម្ខាងទៀតមើលងាយ និងមិនស្តាប់បង្គាប់ព្រះឡើយ។PPKh1 51.2

    មុនការធ្លាក់ចុះ ឪពុកម្តាយដំបូងបង្អស់របស់យើងគោរពថ្ងៃសប្បាតហ៍ដែលព្រះបានតាំងឡើង នៅក្នុងសួនច្បារអេដែន ហើយបន្ទាប់ពីការបំបរបង់របស់គាត់ចេញពីឋានសួគ៌នៃសួនច្បារអេដែនមក ពួកគាត់ក៏នៅតែគោរពថ្ងៃនោះដដែល។ គាត់បានដឹងនូវអ្វីដែលមនុស្សគ្រប់គ្នានឹងដឹងដែរ ថាក្រឹត្យ វិន័យរបស់ព្រះពិសិដ្ឋ និងមិនអាចកែប្រែបាន ហើយថាទោសនៃការប្រព្រឹត្តិរំលងនឹងក្រឹត្យវិន័យនោះ នឹងកើតឡើងតាមក្រោយជាមិនខាន ទោះបីនៅពេលយូរឬឆាប់ក្តី។ អ្នកដែលស្មោះត្រង់ជាមួយនឹងព្រះ បានលើកតម្កើងថ្ងៃសប្បាតហ៍។ ប៉ុន្តែកាអ៊ីននិងតំណពូជរបស់គាត់មិនបានគោរពថ្ងៃដែលព្រះទ្រង់បានសម្រាកនោះទេ។ PPKh1 52.1

    ឥឡូវនេះកាអ៊ីនបានរកឃើញទីក្រុងមួយ ហើយដាក់ឈ្មោះតាមកូនច្បងរបស់គាត់។ គាត់បានដើរចេញពីព្រះវត្តមានរបស់ព្រះ ទៅស្វែងរកទ្រព្យសម្បត្តិនិងសេចក្តីអំណរនៃលោកិយនេះ ដោយឈរជាអ្នកដឹកនាំនៃក្រុមមនុស្សដ៏ធំដែលថ្វាយបង្គំព្រះ (តូចៗ) របស់លោកិយនេះ។ មិនត្រឹមតែមានការជឿនលឿនខាងសម្ភារៈនិងទ្រព្យសម្បត្តិប៉ុណ្ណោះទេ កូនចៅរបស់គាត់ក៏បានបាក់បែកគ្នាថែមទៀតផង។ ប៉ុន្តែ ពួកគេបានធ្វើផ្ទុយពីបំណងព្រះហឫទ័យ របស់ព្រះសម្រាប់ពូជមនុស្ស។ ឡាមេកជាមនុស្សតំណទីប្រាំរបស់កាអ៊ីន បានបន្ថែមការមានប្រពន្ធច្រើន ទៅលើឧក្រិដ្ឋកម្មនៃឃាតករថែមទៀត។ អេបិល បានដឹកនាំជីវិតជាគ្រូគង្វាល ហើយតំណពូជរបស់សេតបានធ្វើតាមដូចគ្នានេះដែរដោយបន្ត “ជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅផែនដីប៉ុណ្ណោះ” ដោយ “សង្វាតចង់បានស្រុកមួយ ដ៏ប្រសើរជាង គឺខាងឋានសួគ៌វិញ” ហេព្រើរ ១១:១៣, ១៦។PPKh1 52.2

    Larger font
    Smaller font
    Copy
    Print
    Contents