Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣១ មីនា

    គ្មានជម្រើសដោយបង្ខំចិត្តណាមួយនៅលើផែនដីនេះ ដែលរារាំង អេសាវមិនឱ្យទទួលព្រះពរនៃសេចក្តីសង្គ្រោះឡើយ។ មិនមានការសម្រេចចិត្តរបស់អ្នកណាឡើយ តែគឺជាសេចក្តីម្រេចចិត្តរបស់មនុស្សម្នាក់ដែលធ្វើឱ្យខ្លួនឯងត្រូវវិនាសនោះឯង។ នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ព្រះបានដាក់លក្ខខណ្ឌមួយដែលមនុស្សគ្រប់គ្នាត្រូវតែជ្រើសរើសយកជីវិតអស់កល្ប គឺការ កាន់តាមបញ្ញត្តិរបស់ទ្រង់ ដោយមានជំនឿលើព្រះគ្រីស្ទ។ ព្រះបានជ្រើស-រើសអត្តចរិតឱ្យស្របទៅតាមក្រឹត្យវិន័យរបស់ទ្រង់ ហើយអ្នកណាដែលឈានដល់ខ្នាតគំរូ (ស្តង់ដា) របស់ទ្រង់អ្នកនោះនឹងចូលទៅក្នុងនគរនៃសិរីល្អរបស់ព្រះ។ ទាក់ទងនឹងសេចក្តីសង្រ្គោះចុងក្រោយរបស់យើង នេះគឺជាការជ្រើសរើសតែមួយគត់ដែលបានបង្ហាញនៅក្នុងព្រះបន្ទូលរបស់ព្រះ។ PPKh1 186.1

    អស់អ្នកដែលព្រះបានជ្រើសរើស គឺជាអ្នកខំប្រឹងប្រែងឱ្យបានសេចក្តីសង្គ្រោះដោយការកោតខ្លាច និងញាប់ញ័រ ជាអ្នកដែលពាក់គ្រឿងសឹក ហើយប្រយុទ្ធដោយជំនឿយ៉ាងស្វិតស្វាញ។ អ្នកដែលត្រូវបានជ្រើស-រើស គឺជាអ្នកដែលនឹងអធិស្ឋានដោយអស់ពីចិត្ត សិក្សាស្វែងយល់ពីព្រះបន្ទូលរបស់ព្រះ ជាអ្នកគេចចេញពីសេចក្តីល្បួង ហើយមានជំនឿជានិច្ច និងជាអ្នកគោរពតាមគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះ។ សេចក្តី សង្គ្រោះដែលព្រះបម្រុងទុកសម្រាប់មនុស្សទាំងនោះគឺឥតគិតថ្លៃទេ ហើយអស់អ្នកដែលអុនវត្តតាមលក្ខខណ្ឌនោះនឹងទទួលបានក្តីអំណរជាលទ្ធផល។PPKh1 186.2

    អេសាវបានស្អប់ព្រះពរនៃសេចក្តីសញ្ញា។ ព្រះបានបំបែកគាត់ចេញពីរាស្ត្ររបស់ព្រះ ដោយសារការជ្រើសរើសដែលជាចេតនារបស់គាត់។ យ៉ាកុប បានជ្រើសរើសយកមរតកនៃសេចក្តីជំនឿ។ គាត់បានព្យាយាមដណ្តើមយកមរតកនេះដោយឧបាយកល ដោយអំពើក្បត់ និងដោយការកុហក ប៉ុន្តែ ព្រះបានអនុញ្ញាតឱ្យអំពើបាបរបស់គាត់បានកែប្រែឡើងវិញ។ យ៉ាកុបមិនដែលងាករេចេញពីគោលបំណងរបស់គាត់ឬបោះបង់ចោលជម្រើសរបស់គាត់ ឡើយ។ ចាប់តាំងពីយប់នៃការបោកចំបាប់នោះមក យ៉ាកុប បានត្រឡប់ជាមនុស្សមួយ ថ្មីខុសពីមុនស្រឡះ។ ការទុកចិត្តលើខ្លួនឯងត្រូវបានដកចេញទាំងឫស។ បន្ទាប់ពីការប្រើកលល្បិច និងការបោកបញ្ឆោតមក ជីវិតរបស់គាត់ពោរពេញទៅដោយភាពសាមញ្ញ និងស្មោះត្រង់ គួរឱ្យកត់សម្គាល់។ សារធាតុក្លែងក្លាយនៅក្នុងអត្តចរិតរបស់គាត់ត្រូវបានដុតបញ្ឆេះនៅក្នុង ឡភ្លើង មាសត្រូវបានបន្សុទ្ធរហូតទាល់តែសេចក្តីជំនឿរបស់លោកអ័ប្រាហាំនិងអ៊ីសាកបានលេចឡើងយ៉ាងច្បាស់នៅក្នុងជីវិតយ៉ាកុប។PPKh1 186.3

    អំពើបាបរបស់យ៉ាកុបនិងច្រវាក់នៃព្រឹត្តិការណ៍ទាំងឡាយ ដែលនាំឱ្យមានផលផ្លែដ៏ល្វីងជូរចត់ នៅក្នុងអត្តចរិតនៃកូនៗរបស់យ៉ាកុប។ កូនៗទាំងនេះបានធ្វើខុសយ៉ាងធ្ងន់ធ្ងរ។ គ្រួសារទាំងមូលបង្ហាញពីពហុពន្ធភាព ។ អំពើអាក្រក់ដ៏សាហាវ(ការមានប្រពន្ធច្រើន)នេះប៉ុនប៉ងធ្វើឱ្យរន្ធទឹកនៃក្តី ស្រឡាញ់រីងស្ងួតហើយឥទ្ធិពលរបស់វាធ្វើឱ្យចំណងអាពាហ៍ពិពាហ៍ដ៏ពិសិដ្ឋត្រឡប់ទៅជាធូររលុង។ សេចក្តីច្រណែនរបស់ម្តាយជាច្រើន បានធ្វើឱ្យទំនាក់ទំនងគ្រួសារមានភាពជូរចត់ កូនៗធំដឹងក្តីឡើងជាមនុស្សឆាប់ខឹង និងខ្វះការអត់ធ្មត់។ ជីវិតរបស់ឪពុកត្រឡប់ទៅជាងងឹតសូន្យឈឹងដោយសេច-ក្តីថប់បារម្ភ និងទុក្ខព្រួយ។PPKh1 187.1

    ទោះបីជាយ៉ាងនេះក៏ដោយ ក៏មានកូនម្នាក់ដែលមានអត្តចរិតខុសពីគេដាច់ស្រឡះដែរ គឺកូនច្បងរបស់នាងរ៉ាជែល ឈ្មោះយ៉ូសែប រូបរាងស្រស់ស្អាតរបស់គាត់ឆ្លុះបញ្ចាំងពីគំនិតនិងចិត្តស្អាតស្អំចេញពីខាងក្នុងមក។ គាត់ជាកំលោះដែលបរិសុទ្ធ សកម្ម និងរីករាយ ព្រមទាំងមានសីលធម៌ស្មោះត្រង់ និងជាមនុស្សរឹងមាំផង។ គាត់បានស្តាប់ការទូន្មានពីឪពុករបស់គាត់ ហើយចូលចិត្តស្តាប់បង្គាប់ព្រះ។ នេះជាគុណសម្បត្តិដែលក្រោយមកបានបែងចែកគាត់ឱ្យខុសពីគេនៅប្រទេសអេស៊ីព្ទ គឺភាពស្លូតបូត សច្ចភាព និងភាពស្មោះត្រង់ ត្រូវបានគេមើលឃើញ។ ម្តាយរបស់គាត់បានស្លាប់បាត់ទៅហើយ សេចក្តី ស្រឡាញ់របស់គាត់បានចងភ្ជាប់ទៅនឹងឪពុកខ្លាំងជាងគេទាំងអស់ ព្រោះគាត់ជាកូនដែលបានកើតមកនៅពេលដែលឪពុកមានអាយុចាស់ណាស់ទៅហើយ។ ឪពុក “គាត់ស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់”។PPKh1 187.2

    Larger font
    Smaller font
    Copy
    Print
    Contents