Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១០ កុម្ភៈ

    ពួកផែនដីវិទូបានអះអាងថាគេបានរកឃើញភស្តុតាងដែលបញ្ជាក់ថា ផែនដីមានអាយុវែងជាងព្រះគម្ពីរបានបង្រៀន។ ឆ្អឹងរបស់មនុស្សនិងសត្វដែលគេបានជីករកឃើញ ធំជាងឆ្អឹងមនុស្សនិងសត្វដែលមាននៅពេលសព្វថ្ងៃនេះ ហើយចេញពីការនេះ ពួកគេសន្និដ្ឋានថា ផែនដីនេះត្រូវបានកើតឡើង តាំងពីយូរយារ មុនមានគំនិតនៃកំណត់ត្រានៃការបង្កើតលោកទៅទៀត។ ការផ្តល់ហេតុផលបែបនេះបានដឹកនាំមនុស្សជាច្រើនដែលអះអាងថា ជាអ្នកជឿព្រះគម្ពីរទទួលទស្សនៈថាថ្ងៃនៃការបង្កើតលោកមិនមានន័យនៅក្នុងរយៈពេលយូរអង្វែងនោះទេ។ PPKh1 83.2

    ប៉ុន្តែ ក្រៅពីប្រវត្តិសាស្ត្រនៃព្រះគម្ពីរ ពួកផែនដីវិទូមិនអាចបញ្ជាក់អ្វីបាន ទាំងអស់។ វត្ថុបូរាណដែលគេបានរកឃើញនៅលើផែនដីបានផ្តល់ភស្តុតាងយ៉ាងច្បាស់ អំពីលក្ខណៈខុសគ្នាអំពីពេលវេលាដ៏យូរគ្មានកំណត់នេះ PPKh1 83.3

    ប៉ុន្តែ គេអាចដឹងពីពេលវេលានេះបានដោយសារតែព្រះគម្ពីរប៉ុណ្ណោះ។ នៅក្នុងប្រវត្តិសាស្ត្រនៃទឹកជំនន់ ការបណ្តាលដោយព្រះវិញ្ញាណបានពន្យល់ថាគឺជារឿងដែលផែនដីវិទ្យា (វិទ្យាសាស្ត្រ) មិនអាចរកឃើញ។ នៅក្នុងសម័យលោកណូអេ មនុស្ស សត្វនិងដើមឈើដែលធំៗជាង នៅសម័យសព្វថ្ងៃនេះត្រូវបានកប់បាត់ទៅក្នុងដី ជាហេតុដែលបន្សល់ទុកឱ្យមានជាភស្តុតាងដល់មនុស្សជំនាន់ក្រោយឱ្យឃើញថាមនុស្សត្រូវបានវិនាសដោយទឹកជំនន់។ ព្រះបានរៀបចំឱ្យការរកឃើញទាំងនេះអាច នឹងបង្កើតជំនឿទៅលើប្រវត្តិ- សាស្ត្រនៃព្រះគម្ពីរ។ ប៉ុន្តែ មនុស្សជាច្រើននៅសម័យសព្វថ្ងៃនេះបានធ្លាក់ចូលទៅក្នុងការយល់ខុស ជាមួយនឹងហេតុផលខុសរបស់គេ ដូចជាមនុស្សនៅមុនសម័យទឹកជំនន់ដែរ គឺរបស់ដែលព្រះបានប្រទានឱ្យគេទុកជាប្រយោជន៍ តែបែរជាត្រឡប់ទៅជាបណ្តាសាដោយសារការប្រើប្រាស់នៅក្នុងផ្លូវខុសទៅវិញ។PPKh1 84.1

    មានការខំប្រឹងប្រែងជាបន្តបន្ទាប់មួយដើម្បីពន្យល់ថា ការបង្កើតលោកគឺជាលទ្ធផលនៃបុព្វហេតុមកពីធម្មជាតិ ហើយសូម្បីតែអ្នកដែលអះអាងថាជាគ្រីស្ទានក៏ទទួលគំនិតរបស់មនុស្សដែលប្រឆាំងទៅនឹងការពិតនៃព្រះគម្ពីរនេះដែរ។ មនុស្សជាច្រើនប្រឆាំងទៅនឹងការតាមដានបទទំនាយ ជាពិសេសគម្ពីរដានីយ៉ែល និងវិវរណៈ ដោយអះអាងថាយើងមិនអាចយល់អំពីបទទំនាយទាំងនេះបានទេ។ តែពួកមនុស្សនោះឯងទទួលយកការស្មានរបស់ពួកផែនដីវិទូ ដែលផ្ទុយទៅនឹងកំណត់ត្រារបស់លោកម៉ូសេទៅវិញ។ ខណៈដែលព្រះទ្រង់មិនបានបង្ហាញឱ្យយើងយល់ពីការសម្រេចនៃការបង្កើតលោករបស់ទ្រង់នោះ វិទ្យាសាស្ត្ររបស់មនុស្សក៏មិនអាចស្រាវជ្រាវរកឃើញអំពីអាថ៌កំបាំងនៃព្រះដ៏ខ្ពស់បំផុតបានដែរ។ សូមអានគម្ពីរចោទិយកថា ២៩:២៩ ថែមទៀត។PPKh1 84.2

    អស់អ្នកដែលបោះបង់ចោលព្រះបន្ទូលរបស់ព្រះ ហើយព្យាយាមដាក់ការបង្កើតលោករបស់ទ្រង់នៅក្នុងគោលការណ៍ខាងវិទ្យាសាស្ត្រ គឺកំពុងតែរសាត់ អណ្តែតនៅលើមហាសមុទ្រដ៏ធំល្វឹងល្វើយដោយគ្មានផែនទី ឬត្រី-វិស័យ។ ប្រសិនបើគ្មានការដឹកនាំដោយព្រះបន្ទូលរបស់ព្រះ នៅក្នុងការស្រាវជ្រាវរបស់គេទេ នោះគំនិតដ៏ខ្ពស់បំផុតរបស់គេនឹងទៅជាការទ័លគំនិត នៅក្នុងការប៉ុនប៉ងស្វែងរកទំនាក់ទំនងរវាងវិទ្យាសាស្ត្រ និងការបើកសម្តែងរបស់ព្រះជាមិនខាន។ អស់អ្នកដែលសង្ស័យចំពោះកំណត់ត្រានៃគម្ពីរ សញ្ញាចាស់ និងសញ្ញាថ្មី នឹងត្រូវបានដឹកនាំឱ្យឈានមួយជំហានទៅមុខទៀត ហើយសង្ស័យនឹងព្រះវត្តមានរបស់ព្រះទាំងស្រុង។ ពេលនោះ វាមិនខុសអីពីកប៉ាល់ដែលគ្មានយុថ្កាឡើយ គឺពួកគេនឹងត្រូវខ្យល់ព្យុះបក់បោកឱ្យទង្គិចនឹងថ្មនៃភាពអស់សង្ឃឹមរបស់ពួកអ្នកគ្មានព្រះ យ៉ាងដំណំ។PPKh1 85.1

    Larger font
    Smaller font
    Copy
    Print
    Contents