Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៤ មេសា

    ការជានានឹងគ្នាឡើងវិញ!

    បងប្អូនរបស់គាត់បានក្រោកឈរនៅស្ងៀមឥតកម្រើក ទាំងភ័យខ្លាចនិងភ្ញាក់ផ្អើល។ មេដឹកនាំនៃប្រទេសអេស៊ីព្ទរូបនេះគឺជាយ៉ូសែប បងប្អូនរបស់ ពួកគេ ដែលគេបានច្រណែន ហើយបានសម្លាប់ ទីបំផុតបានលក់ជាទាសករនៅប្រទេសអេស៊ីព្ទ! នោះការប្រព្រឹត្តិអាក្រក់របស់ពួកគេទៅលើយ៉ូសែបបានធ្លាក់មកលើពួកគេ។ ពួកគេបាននឹកចាំពីរការដែលពួកគេបានស្អប់យល់សប្តិ របស់គាត់ ហើយបានធ្វើការដើម្បីទប់ស្កាត់កុំឱ្យយល់សប្តិនេះក្លាយជាការពិតបាន ជាយូរយារមកហើយ។ ប៉ុន្តែ ពួកគេបានធ្វើជាតួ សម្តែងធ្វើឱ្យយល់សប្តិនេះបានសម្រេចជាការពិតទៅវិញ។ ឥឡូវនេះ កាលគេបានធ្លាក់ទៅក្នុងអំណាចរបស់គាត់ទាំងស្រុងបែបនេះ គាត់ប្រាកដជានឹងសងសឹកទៅនឹងភាពអយុត្តិធម៌ ដែលគាត់បានទទួលជាមិនខាន។ PPKh1 216.1

    ដោយឃើញភាពស្រឡាំងកាំងរបស់ពួកគេគាត់បាននិយាយថា “សូម មកជិតខ្ញុំ”។ ហើយខណៈដែលពួកគេបានចូលទៅជិតគាត់ គាត់បានបន្តថា “ខ្ញុំនេះជាយ៉ូសែប ជាប្អូនអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានលក់នៅស្រុកអេស៊ីព្ទ ឥឡូវនេះ កុំឱ្យអ្នករាល់គ្នាព្រួយ ឬតូចចិត្ត ដោយបានលក់ខ្ញុំមកទីនេះឡើយ ពីព្រោះគឺព្រះទេ ដែលទ្រង់ចាត់ខ្ញុំមកជាមុន ដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នាទុក”។ ដោយដឹងថាពួកគេមានការឈឺចាប់ (សោកស្តាយ) ចំពោះភាពសាហាវ ឃោរឃៅរបស់ពួកគេមកលើរូបគាត់ គាត់បានព្យាយាមលុបបំបាត់ការភ័យខ្លាច និងកាត់បន្ថយភាពជូរចត់ដោយសារវិប្បដិសារីរបស់ពួកគេដោយក្លាហាន។PPKh1 216.2

    “ព្រះទ្រង់បានចាត់ខ្ញុំឱ្យមកមុនអ្នករាល់គ្នា ដើម្បីនឹងរក្សាអ្នករាល់គ្នាឱ្យមានសំណល់ សល់នៅផែនដី ហើយនិងជួយសង្រ្គោះជីវិតនៃអ្នករាល់គ្នាដោយសេចក្តីប្រោសប្រាណយ៉ាងធំ ដូច្នេះ មិនមែនអ្នករាល់គ្នាឱ្យខ្ញុំមកទីនេះទេ គឺជាព្រះវិញទេតើ ទ្រង់បានតាំងខ្ញុំទុកជាឪពុកដល់ផារ៉ោន ជាម្ចាស់លើដំណាក់ទ្រង់ទាំងអស់ ហើយជាចៅហ្វាយត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលផង ចូរអ្នករាល់គ្នាប្រញាប់ឡើងទៅឯឪពុកខ្ញុំនិងជម្រាបគាត់ថា យ៉ូសែបជាកូនលោកឪពុកផ្តាំមកដូច្នេះថា ព្រះទ្រង់បានតាំងខ្ញុំឱ្យធ្វើជាចៅហ្វាយលើស្រុកអេស៊ីព្ទទាំងមូល ដូច្នេះសូមអញ្ចើញចុះមកឯខ្ញុំ កុំបង្អង់ឡើយ លោកឪពុកនឹងបាននៅស្រុកកូសែន ជាស្រុកជិតខ្ញុំនោះ គឺទាំងលោកឪពុក និងកូនចៅរបស់លោកឪពុកទាំងអស់ ហើយនិងហ្វូងចៀម ហ្វូងគោ ព្រមទាំងរបស់លោកឪពុកទាំងប៉ុន្មានផង នៅស្រុកនោះ ខ្ញុំនឹងចិញ្ចឹមលោកឪពុក ក្រែងលោកឪពុកត្រូវអន្តរាយទៅ គឺទាំងលោកឪពុកនឹងពួកគ្រួលោកឪពុក ហើយនិងរបស់លោកឪពុកទាំងអស់ដែរ ដ្បិតត្រូវមានអំណត់៥ឆ្នាំទៀត”។ “នោះគាត់ឱបកបេនយ៉ាមីន ជាប្អូនហើយយំ បេនយ៉ាមីនក៏យំនៅកគាត់ដែរ គាត់ថើបដល់ពួកបងៗទាំងអស់ ព្រមទាំងយំនឹងគេផង រួចមកបងប្អូនក៏និយាយនឹងគាត់”។ ពួកគេសារភាពអំពើបាបរបស់គេដោយសុភាពរាបសា ហើយសុំ-អភ័យទោសពីសំណាក់គាត់។PPKh1 216.3

    មានគេនាំដំណឹងពីហេតុការណ៍ដែលបានកើតឡើងនេះ ទៅទូលដល់ស្តេចផារ៉ោន យ៉ាងឆាប់រហ័ស។ ព្រះអង្គបានឯកភាពនឹងការអញ្ជើញដល់ក្រុមគ្រួសាររបស់ចៅហ្វាយនៃប្រទេសអេស៊ីព្ទនេះ ដោយមានព្រះបន្ទូលថា “គ្រប់ទាំងរបស់ល្អនៅស្រុកអេស៊ីព្ទទាំងមូល ជារបស់ផងឯងរាល់គ្នាហើយ”។ ស្តេចផារ៉ោនបានបញ្ជូនបងៗរបស់យ៉ូសែបជាមួយនឹងចំណីអាហារនិងរបស់របរចាំបាច់ជាច្រើន ឱ្យទៅនាំក្រុមគ្រួសារ និងអ្នកបម្រើរបស់ពួកគេទាំងអស់មកស្រុកអេស៊ីព្ទ។ PPKh1 217.1

    កូនប្រុសៗរបស់លោកតាយ៉ាកុបបានវិលត្រឡប់មករកឪពុករបស់គេវិញ ជាមួយនឹងដំណឹងដ៏សប្បាយរីករាយ។ “យ៉ូសែបនៅរស់ទេ គឺវាហើយដែលធ្វើជាចៅហ្វាយលើស្រុកអេស៊ីព្ទទាំងមូល”។ ដំបូងឡើយលោកតារន្ធត់ចិត្តជាខ្លាំង ដោយមិនបានជឿទេ គាត់មិនជឿនូវអ្វីដែលគាត់បានឮនោះឡើយ ប៉ុនែ្ត នៅពេលដែលគាត់បានឃើញរទេះនិងសត្វផ្ទុកអីវ៉ាន់មួយជួរយ៉ាងវែង ហើយបេនយ៉ាមីនក៏នៅជាមួយគាត់ម្តងទៀត ទើបគាត់ព្រមជឿ។ គាត់បានឧទានដោយអំណរថា “ប៉ុណ្ណេះជឿហើយ យ៉ូសែបកូនអញនៅរស់មែន អញនឹងទៅឱ្យឃើញវាមុនដែលអញស្លាប់”។PPKh1 217.2

    Larger font
    Smaller font
    Copy
    Print
    Contents