Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៥ មករា

    មនុស្សទាំងពីរក្រុមនេះនៅបែកគ្នាអស់មួយរយៈ។ ពូជរបស់កាអ៊ីនបានរីករាលដាលតាំងពីកន្លែងដែលគេបានតាំងទីលំនៅដំបូង ហើយខ្ចាត់ខ្ចាយ រហូតដល់វាលទំនាបនិងជ្រលងភ្នំដែលកូនចៅសេតបានស្នាក់នៅ។ ដើម្បីចៀសវាងពីការចម្លងឥទ្ធិពលរបស់ពួកគេ ក្រោយមកទៀត គេបានដកខ្លួនទៅនៅតាមភ្នំ ហើយគេនៅតែបន្តថ្វាយបង្គំព្រះ ក្នុងភាពបរិសុទ្ធដដែល។ ប៉ុន្តែ ក្រោយមក ពួកគេបានរស់នៅលាយឡំគ្នាជាមួយនឹងមនុស្សដែលមកពីជ្រលងភ្នំតូចៗ “ពួកកូនប្រុសរបស់ព្រះបានឃើញកូនស្រីៗរបស់មនុស្ស មានរូបស្អាត”។ កូនចៅរបស់សេតបានធ្វើឱ្យព្រះមិនសព្វព្រះហឫទ័យដោយរៀបការជាមួយពួកគេ។ អ្នកថ្វាយបង្គំព្រះជាច្រើនត្រូវបានអូសទាញឱ្យធ្លាក់ចូលទៅក្នុងអំពើបាប ដោយការស្រើបស្រាលជាបន្តនៅចំពោះមុខពួកគេ ហើយពួកគេក៏បានបាត់បង់អត្តចរិតបរិសុទ្ធ។ ដោយការលាយឡូកឡំជាមួយនឹងមនុស្ស ខិលខូច ពួកគេក៏ត្រឡប់ទៅជាខិលខូចដូចគេដែរ។ ការគោរពបញ្ញត្តិទីប្រាំពីរ ត្រូវបានគេជាន់ឈ្លី “ហើយពួកគេយកប្រពន្ធសម្រាប់ខ្លួនគេពីពួកនោះ”។ កូនចៅរបស់សេតបានទៅ “តាមផ្លូវរបស់កាអ៊ីន” យ៉ូដាស ខ ១១។ ពួកគេបានផ្ចង់ចិត្តទៅលើការរីកចម្រើននិងសេចក្តីអំណរខាងឯលោកិយ ហើយបដិសេធក្រឹត្យវិន័យរបស់ព្រះ។ អំពើបាបបានរីករាលដាលពាសពេញផែនដី។PPKh1 53.1

    រយៈពេលនៃជីវិតរបស់លោកអ័ដាម

    លោកអ័ដាមបានព្យាយាមបញ្ឈប់អំពើអាក្រក់អស់រយៈពេលជិតមួយពាន់ឆ្នាំ។ ព្រះបានបង្គាប់គាត់ឱ្យបង្រៀនដល់កូនចៅរបស់គាត់ទៅតាមផ្លូវរបស់ព្រះ ហើយគាត់បានរក្សាទុកនូវ អ្វីដែលព្រះបានបង្ហាញដល់គាត់យ៉ាងយក ចិត្តទុកដាក់ ហើយបានផ្សព្វផ្សាយបន្តទៅមនុស្សជំនាន់ក្រោយជាបន្តបន្ទាប់។ គាត់បានពណ៌នាអំពីស្ថានភាពដ៏បរិសុទ្ធ និងសប្បាយរីករាយនៅក្នុងឋានសួគ៌ ហើយបានរំឭកពីប្រវត្តិនៃការធ្លាក់ចុះរបស់គាត់។ គាត់បានប្រាប់ដល់ពួកគេអំពីការឈឺចាប់ ដែលព្រះបានបង្រៀនដល់គាត់អំពីភាពចាំបាច់នៃការគោរពច្បាប់របស់ព្រះ ឱ្យបានតឹងរ៉ឹង ហើយបានពន្យល់ដល់ពួកគេពីការបម្រុងទុកនូវសេចក្តីសង្គ្រោះប្រកបដោយសេចក្តីមេត្តាករុណា។ តែគាត់តែងតែបានជួបប្រទះនូវការស្តីបន្ទោសយ៉ាងជូរចត់ចំពោះអំពើបាប ដែលបាននាំមកនូវសេចក្តី វេទនាបែបនេះដល់ពូជពង្សរបស់គាត់។PPKh1 53.2

    នៅពេលដែលគាត់បានចាកចេញពីសួនច្បារអេដែន គំនិតដែលថាគាត់ត្រូវតែស្លាប់បានធ្វើឱ្យលោកអ័ដាមរំភើបញាប់ញ័រ។ លោកអ័ដាមបានលុតជង្គង់ទាំងចិត្តក្តុកក្តួល ពោរពេញទៅដោយការសោកស្តាយ ចំពោះ អំពើបាបរបស់គាត់និងការកាន់ទុក្ខនិងការបាត់បង់ ដោយមរណភាពរបស់ អេបិល និងការបដិសេធន៍របស់កាអ៊ីន។ ទោះបីជាការកាត់ទោសឱ្យស្លាប់បានកើតឡើងគួរឱ្យរន្ធត់ នៅគ្រាដំបូងយ៉ាងណាក៏ដោយ ក៏បន្ទាប់ពីរងទ្រាំនឹងលទ្ធផល នៃអំពើបាបអស់រយៈពេលជិតមួយពាន់ឆ្នាំមក គាត់បានដឹងថានេះគឺជាសេចក្តី មេត្តាករុណារបស់ព្រះ ដែលបញ្ចប់ជីវិតដ៏ឈឺចាប់និងក្រៀមក្រំរបស់គាត់នេះ។PPKh1 54.1

    នៅគ្រាមុនទឹកជំនន់មិនមែនជាសម័យកាលដែលល្ងិតល្ងង់និងសាហាវ យង់ឃ្នងនោះទេ។ មនុស្សមានកម្លាំងកាយនិងគំនិតមាំមួន ហើយជ័យជម្នះរបស់គេធំធេងគ្មានគូប្រៀប។ អំណាចខាងប្រាជ្ញារបស់ពួកគេបានចម្រើនលូតលាស់តាំងពីគេនៅក្មេង ហើយអស់អ្នកដែលកោតខ្លាចព្រះបានបន្តរីកចម្រើនខាងចំណេះដឹងនិងប្រាជ្ញាអស់មួយជីវិតរបស់គេ។ បើប្រៀបធៀបជាមួយពួកគេ អ្នកប្រាជ្ញល្បីៗនៅសម័យយើងសព្វថ្ងៃនេះមានកម្លាំងខាងរាងកាយនិងប្រាជ្ញាខ្សោយជាងពួកគេឆ្ងាយណាស់។ ខណៈដែលអាយុកាលរបស់មនុស្សកាន់តែរួញខ្លី ហើយកម្លាំងកាយកាន់តែចុះខ្សោយ គំនិតប្រាជ្ញារបស់គេក៏កាន់តែអន់ទៅៗដែរ។PPKh1 54.2

    Larger font
    Smaller font
    Copy
    Print
    Contents