Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៨ មករា

    បន្ទាប់ពីបានសម្រាកនៅថ្ងៃទីប្រាំពីររួចមក ព្រះបានញែកថ្ងៃនោះទុកជាថ្ងៃឈប់សម្រាក។ ដោយដើរតាមគំរូរបស់ព្រះអាទិករ មនុស្សដែលទ្រង់បានបង្កើតក៏ត្រូវតែឈប់សម្រាកនៅថ្ងៃដ៏ពិសិដ្ឋរបស់ព្រះនេះ ដើម្បីឱ្យគេអាចឆ្លុះបញ្ចាំងអំពីការបង្កបង្កើតលោករបស់ព្រះ និងដើម្បីឱ្យចិត្តរបស់គេពោរពេញទៅដោយក្តីស្រឡាញ់និងការគោរពដល់ព្រះអាទិកររបស់គេផងដែរ។ PPKh1 16.2

    ព្រះបានប្រទានថ្ងៃសប្បាតហ៍ដល់គ្រួសាររបស់មនុស្សទាំងអស់។ ដោយការគោរពដល់ថ្ងៃនោះ ពួកគេនឹងបង្ហាញដោយអំណរគុណថា គេទទួល ស្គាល់ព្រះជាព្រះអាទិករនិងជាអ្នកគ្រប់គ្រងដែលមានសិទ្ធិគ្រប់គ្រាន់។ ពួកគេជាស្នាព្រះហស្តរបស់ទ្រង់ និងជារាស្ត្រនៃអំណាចគ្រប់គ្រងរបស់ទ្រង់។PPKh1 16.3

    ព្រះទតឃើញថា ថ្ងៃសប្បាតហ៍គឺជាថ្ងៃដ៏សំខាន់សម្រាប់មនុស្ស ទោះបីនៅក្នុងរឿងប្រៀបប្រដូចរបស់ទ្រង់ក៏ដោយ។ ពួកគេត្រូវតែទុកការងារផ្សេងៗរបស់គេចោលមួយថ្ងៃ នៅក្នុងចំណោមថ្ងៃទាំងប្រាំពីរ។ ពួកគេត្រូវការថ្ងៃសប្បាតហ៍មួយដើម្បីរំឭកដល់ពួកគេអំពីព្រះ និងដើម្បីដាស់ការដឹងគុណរបស់គេ ព្រោះអ្វីៗទាំងអស់ដែលមាន សុទ្ធតែកើតមកពីព្រះហស្តរបស់ ព្រះអាទិករទាំងអស់។ PPKh1 16.4

    ព្រះតាក់តែងថ្ងៃសប្បាតហ៍ឱ្យមនុស្សផ្ចង់ចិត្តរបស់គេទៅឯការងារនៃការបង្កើតលោករបស់ទ្រង់។ សម្រស់ដែលគ្របដណ្តប់ផែនដីនេះគឺជានិមិត្តរូបនៃសេចក្តីស្រឡាញ់របស់ព្រះ។ ភ្នំដែលស្ថិតស្ថេរនៅជាដរាបដើមឈើខ្ពស់ស្កឹមស្កៃ ក្រពុំផ្កាដែលកំពុងចាប់ផ្តើមរីក និងផ្កាដ៏ស្រស់ស្អាតទាំងអស់នេះសុទ្ធតែនិយាយប្រាប់យើងអំពីព្រះ។ ថ្ងៃសប្បាតហ៍ប្រាប់យើងឱ្យបើកសៀវភៅក្នុងធម្មជាតិហើយស្វែងរកប្រាជ្ញា អំណាច និងក្តីស្រឡាញ់របស់ព្រះអាទិករ នៅក្នុងសៀវភៅនោះ ដែលចង្អុលបង្ហាញយើងទៅឯទ្រង់។PPKh1 17.1

    ព្រះបានបង្កើតឪពុកម្តាយដំបូងរបស់យើងមកគ្មានអំពើបាបឡើយ ហើយមានភាពបរិសុទ្ធផង ប៉ុន្តែ ព្រះក៏មិនបានដាក់ពួកគាត់នៅកន្លែងដែលមិនអាចប្រព្រឹត្តខុសនោះដែរ។ ព្រះទ្រង់បានបង្កើតពួកគាត់ឡើង ជាមនុស្សដែលមានសេរីភាពខាងសីលធម៌។ ពួកគេអាចជ្រើសរើសស្តាប់បង្គាប់ព្រះ ឬមិនស្តាប់បង្គាប់ក៏បាន។ ប៉ុន្តែ មុននឹងព្រះអង្គថែរក្សាពួកគាត់ឱ្យមានជីវិតអស់កល្បជានិច្ចនោះ ពួកគាត់ត្រូវតែឆ្លងកាត់ការសាកល្បងរកភាពស្មោះត្រង់ជាមុនសិន។ តាំងពីដើមដំបូងនៃកំណើតរបស់មនុស្សមក ព្រះបានដាក់ការត្រួតពិនិត្យទៅលើការបំពេញតែចិត្តខ្លួនឯង ជាសេក្តីប្រាថ្នាដ៏សំខាន់ស្លាប់រស់ ដែលជាគ្រឹះនៃការធ្លាក់ចុះរបស់សាតាំង។ ដើមដឹងខុសត្រូវគឺជាការសាកល្បងនូវការស្តាប់បង្គាប់ សេចក្តីជំនឿ និងសេចក្តីស្រឡាញ់របស់ឪពុកម្តាយដំបូងរបស់យើង។ ព្រះបានហាមមិនឱ្យពួកគាត់ទទួលទានផ្លែនៃដើមឈើនោះឡើយ ពុំនោះទេគេនឹងទទួលទោសដល់ស្លាប់។ ព្រះបានដាក់ឱ្យគេត្រូវល្បួងរបស់សាតាំង ប៉ុន្តែ បើពួកគាត់អាចទ្រាំទ្រនឹងការឈឺចាប់នេះបានដោយជោគជ័យ ព្រះនឹងដាក់គាត់ឱ្យផុតពីអំណាចរបស់វា ហើយគាត់មានអំណរជាមួយនឹងព្រះជារៀងរហូត គ្មានទីបញ្ចប់។ PPKh1 17.2

    សួនច្បារអេដែនដ៏ល្អអស្ចារ្យ

    ព្រះបានដាក់មនុស្សលោកនៅក្រោមក្រឹត្យវិន័យ ជារាស្ត្រនៃការគ្រប់គ្រង របស់ទ្រង់។ ព្រះអាចបង្កើតពួកគាត់មកដោយមិនឱ្យមានអំណាចប្រព្រឹត្តរំលង នឹងបញ្ញត្តិរបស់ទ្រង់បាន ទ្រង់អាចការពារពួកគាត់ពីការប៉ះពាល់ដល់ផ្លែឈើដែលទ្រង់បានហាមឃាត់ ប៉ុន្តែ បើធ្វើដូច្នោះ លោកអ័ដាមនិងអេវ៉ាមិនខុសអីពីមនុស្សយន្តឡើយ។ បើគ្មានសេរីភាពក្នុងការជ្រើសរើសទេ ការគោរពរបស់គាត់ចំពោះព្រះ គឺជាការបង្ខិតបង្ខំមួយ។ ទង្វើបែបនេះនឹងត្រឡប់ទៅជាផ្ទុយនឹងផែនការរបស់ព្រះ មិនសមជាព្រះរបស់សត្វលោកដែលទ្រង់បានបង្កើតនោះឡើយ ហើយក៏ស្របទៅនឹងការចោទប្រកាន់របស់សាតាំងថាច្បាប់របស់ទ្រង់ជាច្បាប់ផ្តាច់ការនោះដែរ។ ព្រះបានបង្កើតឪពុកម្តាយដំបូងរបស់យើងជាមនុស្សទៀងត្រង់ មិនលម្អៀងទៅរកការអាក្រក់ឡើយ។ ទ្រង់បានបង្ហាញដល់ពួកគាត់នូវការលើកទឹកចិត្តយ៉ាងរឹងមាំបំផុតឱ្យពួកគាត់នៅតែស្មោះត្រង់ជាមួយនឹងទ្រង់។ ការស្តាប់បង្គាប់ គឺជាលក្ខខណ្ឌនៃសុភមង្គលដ៏អស់កល្ប និងជាផ្លូវចូលទៅកាន់ដើមជីវិត។PPKh1 18.1

    Larger font
    Smaller font
    Copy
    Print
    Contents