Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៧ មេសា

    ការកាត់ស្រាយសុបិននិមិត្តរបស់ស្តេចផារ៉ោន

    យ៉ូសែបទូលថា “ព្រះបានសម្តែងឱ្យព្រះករុណាជ្រាបពីការដែលរៀបនឹងធ្វើ”នឹងមានគ្រាសម្បូរសប្បាយជាខ្លាំងក្នុងអំឡុងពេលប្រាំពីរឆ្នាំ។ ភោគផលនៅស្រែចំការនឹងបានច្រើនជាងឆ្នាំណាៗទាំងអស់។ រួចក្រោយនោះទៅនឹងមានអំណត់បន្តប្រាំពីរឆ្នាំ។ “នោះគេនឹងភ្លេចថាផលបរិបូរក្នុងស្រុកអេស៊ីព្ទ អស់ ដ្បិតអំណត់នោះនឹងបង្ហិនស្រុកនេះទៅ គេនឹងលែងស្គាល់សេចក្តីបរិបូរណ៍នៅក្នុងស្រុកទៀត ដោយព្រោះអំណត់ដែលត្រូវមកតាមក្រោយ ដ្បិតអំណត់នោះនឹងបានខ្លាំងណាស់”។ គាត់បានបន្តទៅទៀតថា “ដូច្នេះ គួរតែព្រះករុណាពិនិត្យរកមនុស្សមានតម្រិះ មានប្រាជ្ញាដើម្បីនឹងតាំងឱ្យត្រួតត្រាលើស្រុកអេស៊ីព្ទទៅ គួរឱ្យទ្រង់ព្រះករុណាបានធ្វើដូច្នោះ ហើយតាំងឱ្យមានពួកតម្រួតនៅក្នុងស្រុក សម្រាប់ឱ្យហូតយក១ភាគ ក្នុង៥ ពីអស់ទាំងផលក្នុងស្រុកអេស៊ីព្ទ នៅរវាង៧ឆ្នាំដែលសម្បូរផង ឱ្យគេប្រមូលស្បៀងអាហារទាំងអស់ ក្នុងឆ្នាំល្អ ដែលត្រូវមកទាំងនេះ ហើយទុកស្រូវនៅក្រោមអំណាចទ្រង់ព្រះ ករុណាសម្រាប់ជាអាហារ នៅក្នុងទីក្រុងទាំងប៉ុន្មាន ហើយឱ្យអ្នកទាំងនោះរក្សាទុក ឯស្បៀងអាហារនោះនឹងបានបម្រុងទុកសម្រាប់ស្រុកអំណត់ទាំង៧ឆ្នាំ ដែលត្រូវមក”។PPKh1 201.3

    ការកាត់ស្រាយនេះសមហេតុផលនិងច្បាស់លាស់ណាស់។ គោលការណ៍ដែលបានបកស្រាយនិងការផ្តល់អនុសាសន៍នេះត្រឹមត្រូវអាចយកជាការបាន។ ប៉ុន្តែតើគេគួរជ្រើសរើសអ្នកណាឱ្យទទួលផែនការនេះ? ការថែ-រក្សាភោគផលសម្រាប់ប្រទេសនេះទីពឹងទៅលើគតិបណ្ឌិតនៃការជ្រើសរើសនេះហើយ។PPKh1 202.1

    បញ្ហាតែងតាំងនេះបានស្ថិតនៅក្រោមការពិចារណាអស់ពេលមួយរយៈ។ តាមរយៈនាយពិសេសថ្វាយពែង ពួកអ្នកប្រាជ្ញបានរៀនសូត្រពីប្រាជ្ញារបស់យ៉ូសែប និងការវិនិច្ឆ័យដ៏ត្រឹមត្រូវ នៅក្នុងការរៀបចំគុក។ ការនោះបង្ហាញយ៉ាងច្បាស់ថាគាត់មានលទ្ធភាពខាងកិច្ចការរដ្ឋបាលខ្ពង់ខ្ពស់។ នៅក្នុងអាណាចក្រទាំងមូល មានតែយ៉ូសែបម្នាក់គត់ដែលមានប្រាជ្ញាជាអំណោយទានមកពីព្រះ អាចចង្អុលបង្ហាញពីគ្រោះថ្នាក់ដែលគំរាមកំហែងដល់នគរនិងពីវិធានការចាំបាច់ដើម្បីទប់ទល់នឹងគ្រោះថ្នាក់នោះ។ នៅក្នុងចំណោមពួក មន្ត្រីរបស់ស្តេច គ្មានអ្នកណាម្នាក់មានសមត្ថភាពអាចដឹកនាំការងារនៃប្រទេស ជាតិនៅក្នុងវិបត្តិនោះបានឡើយ។ ព្រះមហាក្សត្រមានបន្ទូលទៅកាន់មហាតលិករបស់ទ្រង់ថា “តើយើងនឹងរកមនុស្សឯណា ឱ្យដូចមនុស្សនេះ ដែលមានព្រះវិញ្ញាណរបស់ព្រះសណ្ឋិតនឹងគាត់បាន?”។PPKh1 202.2

    ពីអ្នកជាប់គុក ទៅជានាយករដ្ឋមន្ត្រី

    យ៉ូសែបានស្តាប់ព្រះរាជឱង្ការបស់ស្តេចទាំងភ្ញាក់ផ្អើល “ដែលព្រះបានសម្តែងឱ្យឯងដឹងសេចក្តីទាំងនេះ នោះគ្មានអ្នកណាមានតម្រិះមានប្រាជ្ញាដូចឯងនោះទេ គឺឯងនេះហើយ ដែលត្រូវកាន់កាប់ត្រួតត្រាលើជនជាតិរបស់យើង ហើយរាស្ត្រយើងទាំងអស់នឹងចុះចូលតាមបង្គាប់ឯង យើងនឹងធំជាងឯងតែនៅបល្ល័ង្ករាជ្យប៉ុណ្ណោះ រួចផារ៉ោនទ្រង់មានបន្ទូលទៅយ៉ូសែបថា នែ! យើងតាំងឯងឱ្យត្រួតត្រាលើស្រុកអេស៊ីព្ទហើយ ផារ៉ោនទ្រង់ដោះព្រះទម្រង់ពីព្រះហស្ត ទៅបំពាក់នៅដៃយ៉ូសែបវិញ ក៏យកសម្លៀកបំពាក់ទេសយ៉ាងម៉ដ្ឋ មកបំពាក់គាត់ ព្រមទាំងបំពាក់ខ្សែមាសនៅកឱ្យគាត់ផង ទ្រង់ឱ្យគាត់ជិះរាជរថ បន្ទាប់របស់ទ្រង់ ហើយមានស្រែកនៅខាងមុខថា ចូរក្រាបចុះទាំងអស់គ្នាទៅ!”PPKh1 203.1

    Larger font
    Smaller font
    Copy
    Print
    Contents