Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១១ មីនា

    លោកអ័ប្រាហាំបានបន្ទុកបណ្តាក់កិច្ចការដ៏សំខាន់នេះទៅឱ្យលោកអេលីសើរ ជា “បាវដែលចាស់ជាងគេ” ជាមនុស្សដែលមានបទពិសោធន៍និងមានការវិនច្ឆ័យត្រឹមត្រូវ ដែលបានបម្រើដល់គាត់យ៉ាងស្មោះត្រង់ អស់រយៈពេលយ៉ាងយូរ។ គាត់បានសុំឱ្យអ្នកបម្រើរបស់គាត់ស្បថនឹងគាត់ថា នឹងមិនយកប្រពន្ធឱ្យអ៊ីសាកពីសាសន៍កាណានឡើយ ប៉ុន្តែ ត្រូវយកប្រពន្ធឱ្យ អ៊ីសាកពីកូនក្រមុំដែលមកពីគ្រួសារណាឃរនៅស្រុកម៉េសូប៉ូតាមីវិញ។ ប្រសិន បើមិនអាចរកបានស្ត្រីណាដែលនឹងសុខចិត្តចាកចោលផ្ទះសម្បែង និងគ្រួសារ មកទេ នោះទើបបាវនោះនឹងបានរួចសម្បថរបស់គាត់។ លោក អ័ប្រាហាំបានលើកទឹកចិត្តគាត់ ដោយការធានាអះអាងថាព្រះនឹងប្រទានជោគជ័យឱ្យគាត់ជាមិនខាន។ គាត់មានប្រសាសន៍ថា “ព្រះយេហូវ៉ាជាព្រះនៃឋានសួគ៌ ដែលបានយកអញចេញពីផ្ទះឪពុកអញ ហើយពីស្រុកកំណើតរបស់អញមក . . . ទ្រង់នឹងចាត់ទេវតាទ្រង់ទៅមុនឯង”។PPKh1 145.2

    អ្នកបម្រើបានចាកចេញឥតបង្អង់។ ដោយយកអូដ្ឋដប់ទៅជាមួយនិងសម្លៀកបំពាក់សម្រាប់កូនក្រមុំ ដែលនឹងត្រឡប់មកវិញជាមួយនឹងគាត់ និងរបស់របរសម្រាប់អនាគតភរិយានិងមិត្តភក្តិរបស់អ៊ីសាក គាត់បានធ្វើដំណើរយ៉ាងឆ្ងាយកាត់ស្រុកដាម៉ាសទៅដល់ទីវាលដែលខណ្ឌទន្លេអឺប្រាត ជាទន្លេដ៏ធំនៅភាគខាងកើត។PPKh1 146.1

    នៅពេលដែលគាត់ទៅដល់ទន្លេអើរ៉ាម “ជាក្រុងរបស់ណាឃរ” គាត់បានឈប់នៅខាងក្រៅទីក្រុង ក្បែរអណ្តូងទឹកមួយ ជាកន្លែងដែលពួកស្រីៗតែងតែមកដងទឹកនៅពេលល្ងាច។ គាត់មានការខ្វល់ខ្វាយក្នុងចិត្តជាខ្លាំង។ លទ្ធផលដ៏យូរអង្វែង មិនគ្រាន់តែសម្រាប់គ្រួសារចៅហ្វាយរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែ វាសនាអនាគតររបស់មនុស្សជំនាន់ក្រោយទាំងអស់ នឹងទៅជាយ៉ាងណាអាស្រ័យដោយការសម្រេចចិត្តរបស់គាត់នេះ។ ដោយនឹកចាំថាព្រះនឹងចាត់ទេវតាឱ្យមកជាមួយគាត់ គាត់ក៏បានអធិស្ឋានសុំការដឹកនាំយ៉ាងជាក់ច្បាស់។ នៅក្នុងគ្រួសារនៃចៅហ្វាយរបស់គាត់ គាត់មានទម្លាប់ប្រកាន់ខ្ជាប់នូវសេចក្តីសប្បុរសនិងភាពរួសរាយរាក់ទាក់ ហើយឥឡូវនេះ គាត់បានសុំឱ្យសកម្មភាពនៃការគួរសមនោះបង្ហាញនូវកូនក្រមុំដែលព្រះសព្វព្រះហឫទ័យជ្រើសរើស។PPKh1 146.2

    គាត់បានអធិស្ឋានយ៉ាងខ្លាំងអស់ពីចិត្ត ទម្រាំនឹងព្រះឆ្លើយតប។ នៅក្នុងចំណោមពួកស្រីៗទាំងអស់នៅឯអណ្តូងទឹក មានស្ត្រីម្នាក់មានអាកប្បកិរិយា ល្អដែលគាត់ចាប់អារម្មណ៍។ ខណៈដែលនាងបានចេញពីអណ្តូង អ្នកដំណើរនោះបានទៅជួបនាង ហើយសុំទឹកពីក្អមដែលនៅលើស្មារបស់នាងផឹក។ សំណើនោះបានទទួលចម្លើយយ៉ាងសប្បុរសតបវិញ ហើយនាងសុំខ្លួនដងទឹកឱ្យអូដ្ឋគាត់ផឹកថែមទៀត។PPKh1 146.3

    ដូច្នេះសញ្ញាដែលគាត់បានសូមពីព្រះនោះ ព្រះអង្គបានប្រទានដល់គាត់ហើយ។ ស្ត្រីវ័យក្មេងនេះ “នាងមានរូបស្រស់បស់ល្អណាស់ ហើយក៏នៅក្រមុំសុទ្ធ” ហើយសេចក្តីសុភាពរាបសាយ៉ាងរហ័សរបស់នាង គឺជាភស្តុតាងបញ្ជាក់ពីចិត្តសប្បុរសនិងនិស្ស័យស្វាហាប់និងសកម្មរបស់នាង។ រឿងហេតុដែលបានកើតឡើងកន្លងមកនេះ បង្ហាញថាព្រះហស្តរបស់ព្រះបាននៅជាមួយ នឹងគាត់ហើយ។ អ្នកបម្រើនោះបានសាកសួរថាតើនាងជាកូនចៅអ្នកណា ហើយពេលដែលគាត់បានដឹងថានាងជាកូនបេធូអែល ជាក្មួយរបស់លោក អ័ប្រាហាំ គាត់ “ក៏ឱនខ្លួន ថ្វាយបង្គំដល់ព្រះយេហូវ៉ា”។PPKh1 146.4

    បុរសចំណាស់នោះក៏បានសាកសួរស្ត្រីវ័យក្មេងនោះ អំពីទំនាក់ទំនងរបស់គាត់ជាមួយនឹងលោកអ័ប្រាហាំ។ លុះត្រឡប់មកដល់ផ្ទះវិញ នាងបានរៀបរាប់រឿងរ៉ាវដែលបានកើតឡើងទាំងប៉ុន្មាន ហើយ ឡាបាន់ជាបងប្រុសរបស់នាងក៏ប្រញាប់ចេញទៅនាំអ្នកដំណើរនោះមកដោយគួរសមរាក់ទាក់។PPKh1 147.1

    Larger font
    Smaller font
    Copy
    Print
    Contents