Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    14 - អ្ំតរើបាបននទីព្កុងសូដុំម និងកូម៉ូរ

    ៣ មិនា

    ក្នុងចំណោមទីក្រុងទាំងឡាយនៅតាមវាលទន្លេយ័រដាន់ សូដុំមគឺជាទីក្រុងមួយដែលមានជីជាតិនិងសម្រស់ហាក់ដូចជា “សួនច្បារផងព្រះយេហូវ៉ា” (លោកុប្បត្តិ ១៣:១០)។ ភោគផលសម្បូរហូរហៀរបានគ្របដណ្តប់នៅពាស-ពេញទីវាលហើយមានហ្វូងគោនិងហ្វូងសត្វផ្សេងៗទៀតនៅព័ទ្ធជុំវិញ។ សិល្បៈនិងពាណិជ្ជកម្មបានធ្វើឱ្យទីក្រុងដ៏មានអំនួតមួយនេះកាន់តែសម្បូររុងរឿងខ្លាំងឡើង។ ទ្រព្យសម្បត្តិនៃទិសខាងកើត បានតុបតែងលម្អព្រះរាជ-វាំងនៃទីក្រុងនេះហើយអ្នកទេសចរបាននាំយករបស់ដែលមានតម្លៃទាំងឡាយ មកលក់នៅទីផ្សារក្នុងទីក្រុង។ មនុស្សនៅទីនោះរស់នៅប្រកបដោយផាសុខ- ភាព ដោយមានការខ្វល់ខ្វាយពីការងារតែបន្តិចបន្តួចប៉ុណ្ណោះ។PPKh1 130.1

    ទឹកចិត្តដែលខ្ជិលច្រអូស និងការមានទ្រព្យសម្បតិ្តច្រើនមិនដែលខ្វល់ខ្វាយពីភាពក្រីក្រ ឬរងបន្ទុកដោយសារទុក្ខព្រួយឡើយ។ មនុស្សបានលះបង់ខ្លួនគេដើម្បីបំពេញបំណងប្រាថ្នាខាងកាមរាគរបស់គេ។ “មើល ឯ-អំពើទុច្ចរិតរបស់សូដុំម ជាប្អូនស្រីឯង ព្រមទាំងកូនផងនោះ គឺមានសេចក្តីអំនួត មានអាហារបរិភោគឆ្អែត ហើយនៅក៏ឥត-កង្វល់ ទាំងមានសេចក្តីចម្រើន ឥតដែលចម្រើនកម្លាំងនៃពួកក្រីក្រនិងមនុស្ស កម្សត់ទុគ៌តឡើយ គេក៏មានចិត្តឆ្មើងឆ្មៃ ហើយបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅចំពោះអញ ហេតុនោះបានជាអញដកគេចេញ តាមដែលអញឃើញថាគួរ” អេសេគាល ១៦:៤៩, ៥០។ សាតាំងតែងតែទទួលបានជោគជ័យជាទីពេញចិត្ត នៅពេលដែលវាចូលទៅកាន់មនុស្សដែលខ្ជិលច្រអូស។ នៅទីក្រុងសូដុំមមានមនុស្សដែលសើចសប្បាយ ស៊ីផឹក ជប់លៀង និងអ្នកស្រវឹងជាច្រើន។ តណ្ហាដែលអាក្រក់បំផុតបានរីកចម្រើនឥតព្រំដែន។ មនុស្សបានបំពានទៅនឹងព្រះ និងក្រឹត្យវិន័យរបស់ទ្រង់ ដោយចំហ ហើយពួកគេបានរីករាយនឹងអំពើហិង្សា។ ទោះបីជាពួកគេមានគំរូពីពេលមុនទឹកជំនន់ ហើយបានដឹងពីការវិនាសរបស់គេក៏ដោយ ក៏ពួកគេនៅតែដើរតាមផ្លូវនៃភាពកម្សោយរបស់គេដដែល។PPKh1 130.2

    នៅពេលឡុតបានតាំងទីលំនៅក្នុងទីក្រុងសូដុម អំពើពុករលួយមិនទាន់រីករាលដាលជាសាកលនៅឡើយទេ ហើយដោយសេចក្តីមេត្តាករុណារបស់ព្រះ ទ្រង់បានអនុញ្ញាតឱ្យកាំរស្មីនៃពន្លឺចែងចាំងនៅ កណ្តាលភាពខ្មៅងងឹតខាងសីលធម៌នេះ។ លោកអ័ប្រាហាំមិនមែនជាជនបរទេសនៅទីក្រុងសូដុំមទេ ហើយជោគជ័យរបស់គាត់ទៅលើកងទ័ពដ៏ខ្លាំងបំផុតនោះបានបង្កើតឱ្យមានការអស្ចារ្យនិងការកោតសរសើរជាខ្លាំង។ គ្មានអ្នកណាម្នាក់មិនទទួលស្គាល់ថាអំណាចរបស់ព្រះបានធ្វើឱ្យគាត់មានជោគជ័យនោះឡើយ។ វិញ្ញាណនៃភាពថ្លៃថ្នូររបស់គាត់ គឺជាភស្តុតាងមួយទៀតថាសាសនាដែលគាត់គោរពជាសាសនាដ៏ខ្ពង់ខ្ពស់ ជាសាសនាដ៏ចម្លែកសម្រាប់អ្នករស់នៅក្នុងទីក្រុងសូដុំមដែលអាត្មានិយម។ ព្រះបានមានបន្ទូលទៅកាន់មនុស្សទាំងនោះដោយទិព្វវិញ្ញាណរបស់ទ្រង់ ប៉ុន្តែ កាំរស្មីនៃពន្លឺចុងក្រោយនេះត្រូវបានគេបដិសេធ ដូចនៅគ្រាមុនៗដែរ។PPKh1 131.1

    ឥឡូវនេះ រាត្រីចុងក្រោយនៃទីក្រុងសូដុំមក៏បានចូលមកដល់ ប៉ុន្តែគ្មានអ្នកណាម្នាក់បានដឹងអំពីការនេះឡើយ។ នៅពេលដែលទេវតានាំបេសកកម្មនៃការវិនាសរបស់លោកទៅកាន់តែជិត មនុស្សទាំងឡាយកំពុងតែស្រមៃអំពីវិបុលភាពនិងការសប្បាយរីករាយ។ នៅថ្ងៃចុងក្រោយនេះក៏ដូចជាថ្ងៃ ផ្សេងៗកន្លងមក ដែលបានចូលមក ហើយចេញបាត់ទៅវិញនោះដែរ។ កាំរស្មីនៃព្រះអាទិត្យជិតអស្តង្គតបានស្រោចស្រពលើផែនដីឱ្យមានសម្រស់ស្រស់ត្រកាល។PPKh1 131.2

    Larger font
    Smaller font
    Copy
    Print
    Contents