Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១១ មករា

    ទេវតាបានព្រមានដល់នាងអេវ៉ាថាកុំឱ្យនាងនៅឃ្លាតឆ្ងាយពីប្តីរបស់នាងឱ្យសោះ។ ព្រោះបើនៅជាមួយនឹងគាត់ នាងអាចប្រឈមនឹងគ្រោះថ្នាក់តិចជាងនៅម្នាក់ឯង។ ប៉ុន្តែ នាងបានវង្វេងចេញពីគាត់ដោយមិនដឹងខ្លួន។ ដោយភ្លេចការដាស់តឿនរបស់ទេវតា មិនយូរប៉ុន្មាននាងបានដឹងខ្លួនឯងថា នាងកំពុងតែសម្លឹងមើល និងមានការកោតសរសើរដល់ដើមឈើដែលព្រះបានហាមឃាត់។ ផ្លែវាល្អណាស់ នាងឆ្ងល់ថា តើហេតុអ្វីបានព្រះមិនព្រមឱ្យពួកគាត់បរិភោគ។ PPKh1 23.1

    ឥឡូវនេះជាឱកាសរបស់មេល្បួងហើយ “តើព្រះមានបន្ទូលហាមមិនឱ្យអ្នកបរិភោគផ្លែឈើណា នៅក្នុងសួនច្បារមែនឬ?”។ នាងអេវ៉ាភ្ញាក់ផ្អើលជាខ្លាំង ដោយបានឮសំឡេងនេះខ្ទ័រ នៅក្នុងគំនិតរបស់នាង។ ពស់បានបន្តដោយ ការសរសើរយ៉ាងប៉ិនប្រសប់ដល់សម្រស់ដ៏ស្រស់ស្អាតរបស់នាង ហើយសំដី របស់វាបានធ្វើឱ្យនាងពេញចិត្តជាខ្លាំង។ នាងមិនបានរត់ចេញពីកន្លែងនោះទេ តែបែរជាបង្អែរបង្អង់នៅទីនោះទៅវិញ។ នាងមិនដឹងថាសាតាំងកំពុងនិយាយ តាមរយៈសត្វពស់ដែលគួរឱ្យចាប់ចិត្តនេះទេ។PPKh1 23.2

    នាងឆ្លើយតបថា “‘យើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបាន តែត្រង់ដើមឈើ ១ ដែលនៅកណ្តាលសួនច្បារនោះ ព្រះទ្រង់មានបន្ទូលថា “កុំឱ្យបរិភោគផ្លែនោះឡើយ ថែមទាំងកុំឱ្យប៉ះពាល់ផង ក្រែងលោស្លាប់’” “រួចពស់ក៏និយាយទៅស្ត្រីថា ‘អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង’។PPKh1 23.3

    វាអះអាងដោយបរិភោគផ្លែឈើនេះបណ្តើរថា ពួកគេនឹងកាន់តែឈានដល់ជីវិតខ្ពស់មួយកម្រិតទៀត។ វាបានស៊ីផ្លែឈើនេះដោយផ្ទាល់ ហើយមានអំណាចអាចនិយាយបានផង។ វាបានបញ្ជាក់ថា ព្រះលាក់ដើមឈើនេះពីពួកគេដោយចិត្តច្រណែន ក្រែងពួកគេត្រូវបានលើកតម្កើងឡើងស្មើនឹងទ្រង់ដែរ ពីព្រោះផ្លែឈើនេះផ្តល់ប្រាជ្ញានិងអំណាច ទើបបានជាព្រះបានហាមប្រាមមិនឱ្យពួកគេបរិភោគ ឬប៉ះពាល់។ ការព្រមានរបស់ព្រះគ្រាន់តែជាការគំរាមដល់ពួកគេតែប៉ុណ្ណោះ។ តើពួកគេអាចនឹងត្រូវស្លាប់បានយ៉ាងណាទៅ? តើពួកគេមិនបានបរិភោគផ្លែនៃដើមជីវិតទេឬអី? ព្រះបានព្យាយាមការពារពួកគេពីការឈានទៅដល់ការរីកចម្រើនកាន់តែប្រសើរឡើង និងការស្វែងរកសុភមង្គលដែលប្រសើរជាងនេះតែប៉ុណ្ណោះ។ PPKh1 24.1

    នេះគឺជាការងាររបស់សាតាំង តាំងពីជំនាន់លោកអ័ដាមតមក រហូតដល់សព្វថ្ងៃនេះ។ វាបានល្បួងមនុស្សឱ្យលែងទុកចិត្តលើសេចក្តីស្រឡាញ់របស់ព្រះ និងឱ្យសង្ស័យទៅលើព្រះប្រាជ្ញាញាណរបស់ទ្រង់។ ក្នុងការប្រឹងប្រែងស្វែងរកនូវអ្វីដែលព្រះបានលាក់ទុកនេះ មនុស្សជាច្រើនមើលមិនឃើញសេចក្តីពិត ដែលមានសារៈសំខាន់សម្រាប់សេចក្តីសង្គ្រោះឡើយ។ សាតាំងល្បួងពួកគេមិនឱ្យស្តាប់បង្គាប់ព្រះឱ្យជឿថាពួកគេកំពុងមានចំណេះដឹងដ៏អស្ចារ្យ។ ប៉ុន្តែ ទាំងអស់នេះសុទ្ធតែជាការបោកបញ្ឆោតទេ។ ពួកគេកំពុងតែសម្លឹងមើលទៅផ្លូវដែលកំពុងដឹកនាំគេទៅកាន់ភាពទាបថោកនិងសេចក្តីស្លាប់។PPKh1 24.2

    ភាពប៉ិនប្រសប់នៃការអំពាវនាវរបស់សាតាំង

    សាតាំងបានប្រាប់ដល់គូស្រករបរិសុទ្ធនេះថាពួកគេនឹងបានចំណេញ នៅពេលណាដែលពួកគេបំពាននឹងច្បាប់របស់ព្រះ។ សព្វថ្ងៃនេះមនុស្សជាច្រើននិយាយអំពីភាពចង្អៀតចង្អល់របស់អ្នកដែលគោរពក្រឹត្យវិន័យដប់ប្រការ របស់ព្រះ ហើយពួកគេអះអាងថាពួកគេមានសេរីភាពជាង។ តើសម្តីនេះគឺជាអ្វី បើមិនមែនជាការបំពងសំឡេងចេញពីសួនច្បារអេដែនថា “នៅថ្ងៃណាដែលអ្នកបរិភោគ” ជាការបំពានទៅនឹងតម្រូវការរបស់ព្រះ “អ្នកនឹងបានដូចជាព្រះដែរ” នោះទេ? សាតាំងមិនបានលេចមកដោយបង្ហាញថាវាជាទេវតាដែលព្រះបានទម្លាក់ពីឋានសួគ៌មកនោះទេ។ វាលាក់កំបាំងសេចក្តីវេទនារបស់វាដើម្បីអូសទាញមនុស្សដទៃឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពដូចវាដែរ។ ដូច្នេះ ឥឡូវនេះអ្នកបំពានច្បាប់របស់ព្រះទាំងពីរនាក់នេះបានលាក់កំបាំងអត្តចរិតពិតប្រាកដរបស់ពួកគេ។ ប៉ុន្តែ ពួកគេនៅខាងសាតាំង ដោយជាន់ឈ្លីច្បាប់របស់ព្រះ ហើយដឹកនាំមនុស្សដទៃទៅរកសេចក្តីវិនាសដ៏អស់កល្ប។ PPKh1 24.3

    Larger font
    Smaller font
    Copy
    Print
    Contents