Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    10 - តៅតរលដដលព្រះផ្លាស់បតូរភាសា

    ១៣ កុម្ភៈ

    ដើម្បីបង្កើតមនុស្សសាជាថ្មីឡើងវិញ ព្រះបានរក្សាទុកមនុស្សតែមួយក្រុមប៉ុណ្ណោះ គឺគ្រួសាររបស់លោកណូអេ។ ព្រះបានប្រកាសពីគាត់ថា “ក្នុងពួកមនុស្សជាន់នោះអញឃើញមានតែឯងទេ ដែលសុចរិត នៅចំពោះអញ” លោកុប្បត្តិ ៧:១។ ប៉ុន្តែ នៅក្នុងចំណោមកូនទាំងបីនាក់របស់លោកណូអេ គឺ សឹម ហាំ និងយ៉ាផែត អត្តចរិតនៃសែស្រឡាយរបស់គាត់ខុសគ្នាទាំងស្រុង។PPKh1 88.1

    ដោយមានការបណ្តាលមកពីព្រះ លោកណូអេបានមានប្រសាសន៍ប្រាប់ជាមុនអំពីប្រវត្តិនៃពូជអំបូរធំៗទាំងបី ដែលមានកូនទាំងបីនាក់របស់គាត់ជាឪពុកនេះ។ ដោយរៀបរាប់ពីសែស្រឡាយរបស់ហាំ តាមរយៈកូន ជាជាងតាមរយៈឪពុក ព្រះទ្រង់បានប្រកាសថា “កាណានត្រូវបណ្តាសា ហើយវានឹងត្រូវធ្វើជាអ្នកបម្រើដល់ពួកបាវរបស់បងប្អូន”។ អំពើឧកិ្រដ្ឋដ៏ធ្ងន់ធ្ងររបស់ហាំបង្ហាញពីភាពពុករលួយនៃអត្តចរិតរបស់គាត់។ អត្តចរិតអាក្រក់ទាំងនេះបានបន្តរីករាលដាលពាសពេញទឹកដីកាណាននិងពូជអំបូររបស់គាត់។ ម៉្យាងវិញទៀត ការកោតខ្លាចដល់ច្បាប់របស់ព្រះដែលបង្ហាញដោយសឹមនិងយ៉ាផែតបានសន្យានូវអនាគតដ៏ភ្លឺស្វាងសម្រាប់កូនចៅរបស់ពួកគាត់។ ទាក់ទងនឹងកូនៗរបស់គាត់ ព្រះបានប្រកាសថា “សូមឱ្យព្រះយេហូវ៉ាជាព្រះនៃសឹមបានប្រកបដោយព្រះពរ ហើយត្រូវឱ្យកាណានធ្វើជាបាវបម្រើដល់សឹមវិញ”។ ពូជអំបូរយ៉ាផែតត្រូវចែកចាយព្រះពរនៃដំណឹងល្អ។PPKh1 88.2

    សែស្រឡាយនៃគ្រួសារកូនចៅកាណាន បានធ្លាក់ចុះទាបបំផុត រហូតដល់ត្រឡប់ទៅជាអ្នកមិនជឿព្រះ។ តាមរយៈបណ្តាសានៅក្នុងបទទំនាយបានធ្វើឱ្យពួកគេធ្លាក់ខ្លួនជាទាសករយ៉ាងវេទនា។ ព្រះបានទ្រាំទ្រជាមួយនឹងអំពើពុករលួយរបស់ពួកគេ រហូតដល់ពួកគេបានឆ្លងផុតដែនកំណត់របស់ ទ្រង់។ បន្ទាប់មក ពួកគេក៏បានក្លាយទៅជាទាសកររបស់សឹមនិងយ៉ាផែត។ PPKh1 89.1

    បទទំនាយរបស់លោកណូអេមិនបានកំណត់អំពីអត្តចរិត និងជោគវាសនា នៃកូនៗរបស់គាត់ទេ។ ប៉ុន្តែ បានបង្ហាញពីលទ្ធផលនៃផ្លូវដែលពួកគេបានជ្រើសរើសយក និងអំពីអត្តចរិតដែលពួកគេបានបង្កើត។ តាមគោលការណ៍ កូនៗ ទទួលមរតកនៃអត្តចរិតនិងនិន្នាការពីឪពុកម្តាយរបស់គេ ហើយធ្វើតាមគំរូរបស់ពួកគាត់។ ដូច្នេះ ភាពពុករលួយនិងការមិនគោរពកោតខ្លាចព្រះ របស់ហាំ ដែលគាត់បានសាបព្រោះនៅក្នុងពូជអំបូររបស់គាត់ បាននាំមកនូវ បណ្តាសាដល់ពួកគេជាច្រើនតំណ។PPKh1 89.2

    ម៉្យាងវិញទៀត ការដែលសឹមគោរពដល់ឪពុករបស់គាត់ នោះគាត់បានទទួលរង្វាន់ជាបរិបូរ ហើយសែស្រឡាយដ៏ថ្លៃថ្នូរនិងថ្កុំថ្កើងនៃមនុស្សបរិសុទ្ធក៏បានកើតឡើង នៅក្នុងពូជអំបូររបស់គាត់ដែរ។PPKh1 89.3

    កូនចៅលោកណូអេបានបន្តរស់នៅតាមភ្នំ ដែលទូកធំបានកឿងនៅនោះអស់ជាច្រើនឆ្នាំ។ នៅពេលដែលពួកគេមានចំនួនកាន់តែច្រើនឡើង ការក្បត់ជំនឿបាននាំឱ្យមានការបំបែកគ្នាជាពួក។ អស់អ្នកដែលចង់បំភ្លេចព្រះអាទិកររបស់គេ និងអ្នកដែលចង់បោះបង់ចោលនូវភាពតឹងរ៉ឹងនៃច្បាប់របស់ព្រះ ហាក់ដូចជាធុញថប់នឹងការបង្រៀនពីពួកអ្នកដែលកោតខ្លាចព្រះ។ មួយរយៈក្រោយមក ពួកគេក៏បានសម្រេចចិត្តបែកគ្នា។ ដូច្នេះ ពួកគេក៏រើទៅតាំងទីលំនៅ នៅតំបន់ស៊ីណើរ នៅតាមមាត់ទន្លេអឺហ្វ្រាត ដែលសម្បូរទៅដោយវាលទំនាបនិងដីមានជីជាតិ។ PPKh1 89.4

    Larger font
    Smaller font
    Copy
    Print
    Contents