Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៧ កុម្ភៈ

    ឥន្ទធនូ-សញ្ញានៃសេចក្តីសប្បុរសរបស់ព្រះ

    ដើម្បីកុំឱ្យមនុស្សភ័យខ្លាចចំពោះទឹកជំនន់ទៀត ព្រះបានលើកទឹកចិត្ត ដល់គ្រួសារលោកណូអេដោយសេចក្តីសន្យាមួយ “អញនឹងតាំងសញ្ញានឹងឯងរាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវវិនាសដោយទឹកជន់ទៀតឡើយ . . . គឺអញនឹងដាក់ធ្នូរបស់ អញនៅនាពពកនោះហើយជាទីសម្គាល់នៃសេចក្តីសញ្ញាដែលអញតាំងនឹងផែនដី កាលណាអញប្រមូលពពកមកលើផែនដី នោះនឹងឃើញឥន្ទធនូស្ថិតនៅលើពពកនោះ។ . . . ឥន្ទធនូនោះនឹងនៅលើពពកហើយអញនឹងមើលឃើញ ដើម្បីឱ្យនឹកចាំពីសេចក្តីសញ្ញាដ៏នៅអស់ក៏អស់កល្បជានិច្ច ដែលព្រះបានតាំងនឹងអស់ទាំងជីវិតគ្រប់ពូជនៅ ផែនដី”។PPKh1 78.1

    ការតម្រូវចិត្តមនុស្សនិងសេចក្តីអាណិតអាសូររបស់ព្រះ សម្រាប់សត្វលោកដ៏រឹងមានះ មានទំហំធំធេងអស្ចារ្យ!PPKh1 78.2

    ការនេះមិនមែនបញ្ជាក់ថាព្រះអាចនឹងភ្លេចនោះទេ ប៉ុន្តែ ទ្រង់មានបន្ទូលមកកាន់យើងតាមរបៀបដែលយើងអាចយល់បាន។ នៅពេលដែល កូនៗនឹងសួរពីអត្ថន័យនៃឥន្ទធនូដែលសន្ធឹងនៅលើមេឃ ឪពុកម្តាយរបស់គេត្រូវតែរំឭកអំពីរឿងទឹកជំនន់ ហើយប្រាប់ដល់ពួកគេថាព្រះដ៏ខ្ពស់បំផុតបានតាំងវាឡើង នៅលើពពក ជាការធានារ៉ាប់រងថាទឹកនឹងមិនជន់លិចផែនដីនេះម្តងទៀតឡើយ។ សញ្ញានេះនឹងបង្ហាញប្រាប់ពីសេចក្តីស្រឡាញ់របស់ព្រះចំពោះមនុស្ស និងពង្រឹងទំនុកចិត្តរបស់គេទៅលើព្រះ។PPKh1 78.3

    នៅឋានសួគ៌ សភាពដូចឥន្ទធនូនេះព័ទ្ធជុំវិញបល័ង្កនិងទ្វាររាងកោង នៅពីលើព្រះសិររបស់ព្រះ គ្រីស្ទ អេសេគាល ១:២៨ និងវិវរណៈ ៤:២, ៣។ នៅពេលដែលភាពកម្សោយដ៏ធំរបស់មនុស្សលោកបំផុសឱ្យមានការជំនុំជម្រះរបស់ព្រះកើតឡើង ព្រះអង្គសង្គ្រោះអង្វរករដល់ព្រះវរបិតាដោយចង្អុលទៅឯធ្នូនៅលើពពក ទៅកាន់ឥន្ទធនូនៅជុំវិញបល្ល័ង្ក ជានិមិត្តរូបនៃ សេចក្តីមេត្តាករុណា ចំពោះបាបជនដែលបានកែប្រែចិត្ត។PPKh1 78.4

    “ហើយដែលអញបានស្បថថា ទឹកជន់នៅជំនាន់ណូអេនឹងមិនដែលគ្របលើផែនដីទៀត ជាយ៉ាងណា នោះអញក៏ស្បថថា អញនឹងមិនដែលមានសេចក្តីក្រោធចំពោះឯង ឬបន្ទោសឯងទៅយ៉ាងនោះដែរ . . . សេចក្តីសប្បុរសរបស់អញនឹងមិនដែលឃ្លាត បាត់ពីឯងឡើយ ហើយសេចក្តីសញ្ញាពីសេចក្តីមេត្រីរបស់អញ ក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់ប្រោសមេត្តាដល់ឯង” អេសាយ ៥៤:៩, ១០។PPKh1 79.1

    ខណៈដែលលោកណូអេបានសម្លឹងមើលទៅសត្វរំពាដ៏មានអំណាច នៅពេលដែលពួកវាកំពុងធ្វើដំណើរចេញពីទូក ព្រះបានចាត់ទេវតាមួយអង្គនាំសារនៃការធានារ៉ាប់រងមកប្រាប់ដល់គាត់ថា “គ្រប់ទាំងសត្វនៅផែនដី សត្វហើរលើអាកាស សត្វលូនវារលើដី នឹងត្រីក្នុងសមុទ្រ ទាំងប៉ុន្មាន នឹងកោតខ្លាច ហើយស្ញប់ស្ញែងដល់ឯងរាល់គ្នា អញប្រគល់វាមកក្នុងអំណាចឯងហើយបណ្តាសត្វទាំងប៉ុន្មានដែលកម្រើកហើយនៅរស់ នោះនឹងបានជាអាហារដល់ឯង ដូចជាតិណជាតិទាំងអស់ ដែលអញបានឱ្យដល់ឯងនោះដែរ”។ តាំងពីមុនមកទល់នឹងពេលនេះ ព្រះមិនបានអនុញ្ញាតឱ្យមនុស្សបរិភោគសាច់សត្វជាអាហារឡើយ តែឥឡូវនេះដោយរុក្ខជាតិពណ៌បៃតងត្រូវបានបំផ្លាញអស់ ទ្រង់ក៏បានអនុញ្ញាតឱ្យពួកគេបរិភោគសាច់សត្វស្អាតដែលគេបានរក្សាទុកនៅក្នុងទូកនោះជាអាហារ។PPKh1 79.2

    ផ្ទៃរាបនៃផែនដីទាំងមូលត្រូវបានផ្លាស់ប្តូរដោយទឹកជំនន់។ សាកសពមនុស្សស្លាប់នៅរាយប៉ាយពាសពេញផ្ទៃដី។ ព្រះទ្រង់មិនបណ្តោយឱ្យសាកសពទាំងនេះសល់នៅ ស្អុយរលួយ ដែលធ្វើឱ្យខូចបរិយាកាសនោះ ឡើយ។ ខ្យល់គំហុកដែលបានធ្វើឱ្យដីគោកឡើងវិញ ពីទឹកជំនន់នោះបានបោកបក់យកចេញ ដោយកម្លាំងយ៉ាងខ្លាំងមហិមា។ នៅកន្លែងខ្លះទៀត ខ្យល់នេះថែមទាំងបានបក់បំប៉ើងកំពូលភ្នំនិងចុងឈើ ផ្ទាំងថ្ម និងផែនដីទៅលើសាកសពទាំងនោះទៀតផង។ ដូចគ្នានេះដែរ ប្រាក់ មាស ឈើប្រណីត និងត្បូងដ៏មានតម្លៃ ដែលធ្វើឱ្យផែនដីនេះសម្បូរសប្បាយ នៅគ្រាទឹកជំនន់ ក៏ត្រូវបានលាក់បាត់អស់។ កម្លាំងទឹកដ៏គំហុកបានពូនផែនដីនិងដុំថ្មជាគំនរ នៅលើសម្បត្តិទាំងនេះ ថែមទាំងបង្កើតជាភ្នំដ៏ច្រើននៅលើសម្បត្តិធម្មជាតិទាំងនោះទៀតផង។ ព្រះបានទតឃើញថា មនុស្សមានបាបកាន់តែមានបាននិងចម្រុងចម្រើនឡើង គេកាន់តែពុករលួយនៅក្នុងផ្លូវរបស់គេនៅចំពោះទ្រង់កាន់តែខ្លាំងឡើងដែរ។PPKh1 79.3

    Larger font
    Smaller font
    Copy
    Print
    Contents