Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៦ មីនា

    នាងរេបិកាបាននឹកចាំពីបន្ទូលរបស់ទេវតា ហើយបានតាមដានអត្តចរិត របស់កូននាង ច្បាស់ជាងប្តីរបស់នាង។ ដោយដឹងថាមរតកដែលព្រះបានសន្យា នឹងត្រូវប្រគល់ទៅឱ្យយ៉ាកុប នឹងបានរំឭកប្រាប់ដល់អ៊ីសាកអំពីពាក្យពេចន៍របស់ទេវតា។ ប៉ុន្តែ សេចក្តីស្រឡាញ់របស់ឪពុកបានចាក់គ្រឹះយ៉ាងរឹងមាំ នៅលើកូនច្បង ហើយគាត់មិនព្រមកែប្រែការសម្រេចចិត្តប្រគល់សិទ្ធិនេះទៅឱ្យកូនប្អូនឡើយ។PPKh1 155.1

    យ៉ាកុបបានដឹងពីម្តាយរបស់ខ្លួនថាសិទ្ធិជាកូនច្បង នឹងត្រូវធ្លាក់មកលើខ្លួន ហើយគាត់ចង់ឱ្យឪពុកប្រគល់សិទ្ធិនោះមកឱ្យគាត់ខ្លាំងណាស់។ មិនមែនជាទ្រព្យសម្បត្តិរបស់ឪពុកគាត់ទេ ដែលគាត់ចង់បានខ្លាំងនោះ ប៉ុន្តែ គឺជាសិទ្ធិខាងព្រលឹងវិញ្ញាណទៅវិញទេ។ ដើម្បីប្រាស្រ័យទាក់ទងជាមួយនឹងព្រះដូចជាលោកអ័ប្រាហាំ ដើម្បីថ្វាយតង្វាយឱ្យធួននឹងបាប ដើម្បីធ្វើជាជីតានៃរាស្ត្រដែលព្រះបានជ្រើសរើស ជាព្រះមេស្ស៊ីដែលព្រះបានសន្យា ដើម្បីគ្រងមរតកនៃទ្រព្យសម្បត្តិដែលមិនចេះស្លាប់ ដែលរាប់បញ្ចូលនៅក្នុងសេចក្តីសញ្ញា ទាំងអស់នេះគឺជាបុព្វសិទ្ធិនិងកិត្តិយស ដែលគាត់ចង់បានយ៉ាងអស់ពីចិត្ត។PPKh1 155.2

    គាត់បានស្តាប់សម្តីទាំងអស់ដែលឪពុករបស់គាត់បាននិយាយ ទាក់ទង នឹងសិទ្ធិជាកូនច្បងនេះ គាត់បានលាក់ទុកនូវអ្វីដែលគាត់បានឮពីម្តាយរបស់គាត់ដោយប្រុងប្រយ័ត្ន។ ប្រធានបទនេះបានក្លាយជារឿងសំខាន់នៅក្នុងជីវិតរបស់គាត់។ ប៉ុន្តែយ៉ាកុមមិនមានទំនាក់ទំនងផ្ទាល់ជាមួយនឹងព្រះដែលគាត់គោរពបូជានោះទេ។ ចិត្តរបស់គាត់មិនបានកែប្រែជាថ្មីឡើងវិញដោយសារព្រះគុណរបស់ព្រះទេ។ គាត់នៅតែរិះរកវិធីធ្វើយ៉ាងណា ដើម្បីឱ្យបានព្រះពរដែលបងរបស់គាត់មិនឱ្យតម្លៃ ប៉ុន្តែ ជារឿងដ៏សំខាន់សម្រាប់គាត់នោះ។PPKh1 155.3

    អេសាវលក់មរតករបស់ខ្លួន

    ថ្ងៃមួយអេសាវបានត្រឡប់មកពីបរបាញ់ ដល់ផ្ទះវិញទាំងហេវហត់និងអស់កម្លាំងជាខ្លាំង គាត់បានសុំសម្លដែលប្អូនគាត់បានស្ល។ យ៉ាកុបបានឆ្លៀតយកចំណេញហើយយល់ព្រមចម្អែតការស្រេកឃ្លានបងប្រុសរបស់ខ្លួន ជាតម្លៃ នៃសិទ្ធិជាកូនច្បង។ ព្រានប្រមាញ់ដែលបណ្តែតបណ្តោយខ្លួនដោយឥតគិតពិចារណានេះបានស្រែកឡើងថា “បងស្លាប់ឥឡូវហើយ ដូច្នេះតើអំណាចនោះមានប្រយោជន៍អ្វីដល់បងទៀត”។ គាត់បានដូរសិទ្ធិជាកូនច្បងរបស់គាត់ ជាមួយនឹងសម្លសណ្តែកក្រហមមួយចាន ហើយបញ្ជាក់ពីកិច្ចព្រមព្រៀងនោះដោយពាក្យសម្បថ។ ដើម្បីតម្រូវទៅតាមសេចក្តីប្រាថ្នាសម្រាប់តែចម្អែត ពោះមួយភ្លែត គាត់បានប្តូរមរតកដ៏រុងរឿង ដែលព្រះបានសន្យាជាមួយនឹងឪពុករបស់គាត់ដោយផ្ទាល់។ ការចាប់អារម្មណ៍របស់គាត់គឺសម្រាប់តែពេលបច្ចុប្បន្ននេះប៉ុណ្ណោះ។ គាត់បានសុខចិត្តលះបង់សម្បត្តិនៃនគរឋានសួគ៌ដើម្បីឱ្យបានទ្រព្យសម្បត្តិនៅផេនដី ប្តូរសេចក្តីល្អសម្រាប់ពេលអនាគត ជាមួយ នឹងការសប្បាយតែមួយភ្លែតប៉ុណ្ណោះ។PPKh1 156.1

    “អេសាវបានមើលងាយអំណាចមរតកនៃបងច្បងរបស់ខ្លួនដោយអាការ យ៉ាងដូច្នោះ”។ ដោយការបោះបង់សិទ្ធិនេះចោល គាត់ហាក់ដឹងថាគាត់បានធូរស្រាល។ ឥឡូវនេះ គាត់អាចធ្វើតាមតែចិត្តរបស់ខ្លួន។ ដោយការសប្បាយយ៉ាងព្រៃផ្សៃ ដែលគេយល់ច្រឡំថាជាសេរីភាព មនុស្សជាច្រើនកំពុងលក់សិទ្ធិជាកូនច្បងរបស់ខ្លួន ដែលជាមរតកដ៏អស់កល្បនៅឋានសួគ៌!។ PPKh1 156.2

    អេសាវយកប្រពន្ធពីរពីសាសន៍ហៃទី។ ពួកនាងថ្វាយបង្គំព្រះក្លែងក្លាយ ហើយការថ្វាយបង្គំរូបព្រះរបស់ពួកគេគឺជាទុក្ខកង្វល់យ៉ាងជូរចត់ដល់អ៊ីសាក និងនាងរេបិកា។ អេសាវបានបំពានទៅនឹងសេចក្តីសញ្ញាមួយដែលហាមមិនឱ្យរាស្ត្រដែលព្រះបានជ្រើសតាំងរៀបការជាមួយនឹងអ្នកដែលមិនជឿ ព្រះ តែអ៊ីសាកនៅតែមានបំណងប្រគល់សិទ្ធិជាកូនច្បងដល់គាត់ដដែល។PPKh1 156.3

    Larger font
    Smaller font
    Copy
    Print
    Contents