Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣ មករា

    លុយស៊ីហ្វ័របានចេញទៅបំផុសបំផុលឱ្យមានភាពទោមនស្ស នៅក្នុងចំណោមពួកទេវតាទាំងឡាយ។ ដំបូងវាបានលាក់បាំងគោលបំណងពិតប្រាកដរបស់វាយ៉ាងសម្ងាត់បំផុត នៅពីក្រោយការពុតធ្វើជាគោរពដល់ព្រះ។ វាបានបណ្តុះការសង្ស័យយ៉ាងប៉ិនប្រសប់ ទាក់ទងនឹងគ្រឹត្យវិន័យដែលគ្រប់គ្រងទេវតានៃឋានសួគ៌ ដោយប្រាប់ថាទេវតាមិនត្រូវការច្បាប់បែបនេះទេ ដ្បិតប្រាជ្ញារបស់ទេវតាល្មមគ្រប់គ្រាន់អាចនឹងដឹកនាំខ្លួនឯងបានហើយ។ គំនិតរបស់ទេវតាសុទ្ធតែបរិសុទ្ធ ពួកគេមិនអាចនឹងប្រព្រឹត្តខុសដូចជាព្រះដែរ។ ការលើកតម្កើងព្រះរាជបុត្រាឱ្យស្មើនឹងព្រះវរបិតាបង្ហាញពីភាពអយុត្តិធម៌នៅក្នុងចិត្តលុយស៊ីហ្វ័រ។ ប្រសិនបើមេនៃទេវតារូបនេះទទួលមុខតំណែងដ៏មានកិត្តិយសពិតប្រាកដនេះ សេចក្តីល្អដ៏អស្ចារ្យនឹងកើតមានដល់ទេវតានៅឋានសួគ៌ទាំងមូល ព្រោះនេះជាបំណងការពារសុវត្ថិភាពរបស់ទេវតាទាំងអស់។ ការបោកបញ្ឆោតដ៏ប៉ិនប្រសប់ តាមរយៈផែនការអាក្រក់របស់លុយស៊ីហ្វ័រត្រូវបានរីកដុះដាល ពាសពេញឋានសួគ៌យ៉ាងឆាប់រហ័ស។PPKh1 5.1

    តំណែងរបស់ព្រះរាជបុត្រានៃព្រះនៅដដែល តាំងពីដើមដំបូងមក។ ទោះជាយ៉ាងនេះក៏ដោយ ក៏ទេវតាជាច្រើនត្រូវងងឹតភ្នែកដោយការបោកបញ្ឆោតរបស់លុយស៊ីហ្វុ័រនេះដែរ។ វាបានបំពាក់បំប៉នយ៉ាងប៉ិនប្រសប់ ចូលទៅក្នុងគំនិតទេវតាទាំងឡាយនូវការមិនទុកចិត្តនិងការមិនពេញចិត្តរបស់វា ដោយមិនឱ្យទេវតាទាំងនោះដឹងថាវាកំពុងធ្វើអ្វីឡើយ។ លុយស៊ីហ្វុ័របានបង្ហាញពីគោលបំណងរបស់ព្រះ ថាជាពន្លឺខុសមួយ ដើម្បីបំផុសការខ្វែងគំនិតនិងការមិនពេញចិត្ត។ នៅពេលដែលវាប្រកាសថាវាស្មោះត្រង់ជាមួយព្រះ វាជំរុញឱ្យមានការផ្លាស់ប្តូរជាចាំបាច់ សម្រាប់ស្ថិរភាពនៃការគ្រប់គ្រងនៅ ឋានសួគ៌។ ខណៈដែលការបែកបាក់និងការបះបោរបានពុះកញ្ជ្រោលឡើងជាសម្ងាត់ វាបានបង្ហាញថាមានតែគោលបំណងរបស់វាមួយគត់ ដែលលើកតម្កើងភាពស្មោះត្រង់និងរក្សាភាពសុខដុមរមនានិងសេចក្តីសុខសាន្ត។PPKh1 6.1

    ទោះបីជាមិនមានការបះបោរដោយចំហក៏ដោយ ការបែងចែកនៃគំនិតបានរីកលូតលាស់ឡើងបន្តិចម្តងៗនៅក្នុងចំណោមពួកទេវតា។ ទេវតាខ្លះហាក់ដូចជាពេញចិត្តនឹងការរិះគន់ និងការឱ្យយោបល់ដ៏ប៉ិនប្រសប់របស់លុយស៊ីហ្វ័រ។ ពួកគេក៏មិនពេញចិត្ត មិនសប្បាយចិត្ត និងមិនស្កប់ចិត្តចំពោះគោលបំណងរបស់ព្រះ ដែលបានលើកតម្កើងព្រះគ្រីស្ទដែរ។ ប៉ុន្តែ ទេវតាដែលស្មោះត្រង់បានការពារព្រះរាជតម្រិះនិងភាពយុត្តិធម៌នៃព្រះរាជក្រឹត្យ (ការសម្រេចព្រះទ័យរបស់ព្រះ)។ ព្រះគ្រីស្ទជាព្រះរាជបុត្រារបស់ព្រះ ដែលគង់នៅជាមួយនឹងព្រះវរបិតា តាំងពីមុនព្រះបង្កើតទេវតាទាំងនោះមកម៉្លេះ។ ទ្រង់បានឈរនៅខាងស្តាំព្រះវរបិតា។ ដូច្នេះ តើហេតុអ្វីបានជាឥឡូវនេះត្រូវបែកបាក់គ្នាទៅបាន?PPKh1 6.2

    ព្រះបានស៊ូទ្រាំជាមួយនឹងលុយស៊ីហ្វ័រយ៉ាងយូរ។ វិញ្ញាណនៃការមិនសប្បាយចិត្តគឺជាធាតុថ្មីមួយដ៏ចម្លែកនិងមិនអាចពណ៌នាបាន។ លុយស៊ីហ្វ័រខ្លួនឯងមិនបានឃើញថាវាកំពុងតែរអិលទៅកន្លែងណាផង។ ការប្រទានសេចក្តី ស្រឡាញ់និងប្រាជ្ញាដ៏គ្មានព្រំដែនបែបនេះគួរតែអាចធ្វើឱ្យវាកែប្រែពីកំហុសរបស់វា។ ព្រះបានដឹកនាំវាឱ្យមើលឃើញលទ្ធផលនៃកាបន្តការបះបោររបស់វា។PPKh1 6.3

    លុយស៊ីហ្វ័របានដឹងថាវាបានធ្វើខុស។ វាបានឃើញថា “ព្រះយេហូវ៉ាទ្រង់សុចរិតក្នុងគ្រប់ទាំងផ្លូវ ទ្រង់ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់ដែរ” (ទំនុកតម្កើង ១៤៥:១៧)។ វាគួរតែទទួលស្គាល់ថាក្រឹត្យវិន័យរបស់ព្រះយុត្តិធម៌ ហើយថាវាគួរតែប្រកាសពីក្រឹត្យវិន័យទាំងនោះនៅចំពោះមុខពួកទេវតាទាំងអស់។ ប្រសិនបើវាបានធ្វើដូច្នោះ នោះវាអាចជួយសង្គ្រោះខ្លួនឯងនិងទេវតាជាច្រើនទៀតផង។ ប្រសិនបើវាសុខចិត្តត្រឡប់ទៅព្រះវិញ ដោយពេញចិត្តនឹងតំណែងដែលព្រះបានប្រទានឱ្យវា នោះវានឹងបានតំណែងដើមរបស់វាមកវិញជាមិនខាន។ ពេលវេលានៃការសម្រេចចិត្តចុងក្រោយបានមកដល់ វាត្រូវតែវិលត្រឡប់ទៅរកការគ្រប់គ្រងរបស់ព្រះវិញ ឬដាក់ខ្លួនវានៅក្នុងការប្រឆាំងបះបោរដោយបើកចំហ។ វាហៀបនឹងសម្រេចចិត្តត្រឡប់មករកព្រះវិញទៅហើយ តែអំនួតបានរារាំងវា។ ការដែលទេវតាដែលព្រះបានលើកតម្កើងយ៉ាងខ្ពស់មួយនេះសារភាពថាខ្លួនបានប្រព្រឹត្តខុសនោះ គឺជាការលះបង់ ធំធេងពេកណាស់!PPKh1 7.1

    Larger font
    Smaller font
    Copy
    Print
    Contents