Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៧ មីនា

    ពេលដែលយ៉ាកុបកំពុងតែបោកចំបាប់ជាមួយនឹងទេវតា ព្រះបានចាត់ទេវតាមួយអង្គទៀត ឱ្យទៅឯអេសាវ។ នៅក្នុងយល់សប្តិមួយ អេសាវបានឃើញប្អូនប្រុសរបស់ខ្លួនដែលបាននិរទេសខ្លួនម្ភៃឆ្នាំកន្លងទៅហើយនោះ គាត់បានឃើញទុក្ខកង្វល់របស់ប្អូន ដោយដឹងថាម្តាយស្លាប់ គាត់បានឃើញពួកទេវតារបស់ព្រះនៅព័ទ្ធជុំវិញយ៉ាកុប។ ព្រះនៃឪពុកគាត់ក៏គង់នៅជាមួយនឹងប្អូនរបស់គាត់ដែរ។PPKh1 177.2

    ទីបំផុត មនុស្សទាំងពីរក្រុមនោះក៏បានជួបគ្នា មេលើពួកអ្នករត់ចោលស្រុកបានដឹកនាំកងទ័ពរបស់គេ ចំណែកយ៉ាកុបជាមួយប្រពន្ធនិងកូនៗធ្វើដំណើរពីក្រោយព្រមជាមួយនឹងហ្វូងសត្វជាជួរយ៉ាងវែង។ យ៉ាកុបបានធ្វើដំណើរទៅមុខ ដឹកនាំកូនចៅរបស់គាត់ដោយទឹកមុខស្លេកស្លាំងនិងភិតភ័យ ដោយសារតែទំនាស់ដែលបានកើតឡើងកន្លងទៅនេះ។ គាត់បានដើរយឺតៗ និងសែនឈឺចាប់ ប៉ុន្តែមុខរបស់គាត់បានចែងចាំងដោយសេចក្តីអំណរនិងសេចក្តីសុខសាន្ត។PPKh1 177.3

    គ្រាន់តែឃើញជនពិការដ៏ឈឺចាប់នោះភ្លាម “អេសាវក៏រត់មកទទួល ហើយឱបថើប រួចយំជាមួយគ្នាទាំង២នាក់”។ សូម្បីតែទាហានរបស់អេសាវ ក៏មានការរំជួលចិត្តដែរ។ ពួកគេមិនអាចនឹកស្មានដល់ពីការផ្លាស់ប្តូរដែលកើតឡើងចំពោះមេបញ្ជាការរបស់គេទាំងពីរនាក់នេះឡើយ។PPKh1 178.1

    នៅក្នុងរាត្រីដ៏ទង្គឹះខ្សឹកខ្សួលរបស់គាត់ យ៉ាកុបបានរៀនសូត្រអំពីភាពមិនបានការនៃជំនួយរបស់មនុស្ស និងមូលដ្ឋានដ៏ផុយស្រួយនៃការជឿទុកចិត្តលើអំណាចរបស់មនុស្ស។ គាត់បានអង្វរសុំសេចក្តីសន្យានៃក្តីមេត្តា ករុណារបស់ព្រះ មកលើបាបជនដែលបានកែប្រែចិត្ត។ សេចក្តីសន្យានោះគឺជាការធានារ៉ាប់រងថាព្រះនឹងអត់ឱនទោសឱ្យគាត់ ហើយទទួលយកគាត់។PPKh1 178.2

    អនាគត “ពេលវេលានៃការពិបាករបស់យ៉ាកុប”

    បទពិសោធន៍របស់យ៉ាកុបនៅយប់នៃការបោកចំបាប់និងការក្តុកក្តួលចិត្តនោះ តំណាងឱ្យការពិបាកទាំងឡាយដែលរាស្ត្ររបស់ព្រះត្រូវឆ្លងកាត់ មុនការយាងមកវិញជាលើកទីពីររបស់ព្រះគ្រីស្ទ។ “យើងបានឮសំឡេងញាប់ញ័រ គឺមានសេចក្តីភិតភ័យ មិនមែនជាសេចក្តីសុខទេ . . . វរហើយ ដ្បិតថ្ងៃនោះ ជាថ្ងៃគួរស្បើម ដល់ម្ល៉េះបានជាគ្មានថ្ងៃណាមួយឱ្យដូចឡើយ នោះជាគ្រាវេទនារបស់ពួកយ៉ាកុប ប៉ុន្តែគេនឹងបានប្រោសឱ្យរួចចេញពីគ្រានោះ”។ យេរេមា ៣០:៥, ៧។PPKh1 178.3

    នៅពេលដែលព្រះគ្រីស្ទបញ្ចប់ព្រះរាជកិច្ចជាអ្នកសម្របសម្រួលជំនួស យើង គ្រាវេទនានេះនឹងចាប់ផ្តើម។ ពេលនោះករណីរបស់មនុស្សរាល់គ្នានឹងត្រូវបានវិនិច្ឆ័យ ហើយនៅទីនោះមិនមានព្រះលោហិតសម្រាប់លាងសម្អាតឱ្យស្មើនឹងអំពើបាបនោះបានឡើយ។ ការប្រកាសយ៉ាងឱឡារិកត្រូវបានធ្វើឡើង “អ្នកណាដែលទុច្ចរិត ឱ្យអ្នកនោះនៅតែទុច្ចរិត អ្នកដែលស្មោគគ្រោក ឱ្យអ្នកនោះនៅតែស្មោកគ្រោកចុះ តែអ្នកណាដែលសុចរិតវិញ ត្រូវឱ្យអ្នកនោះចេះតែប្រព្រឹត្តផ្លូវសុចរិតទៅ ហើយអ្នកណាដែលបរិសុទ្ធ ឱ្យអ្នកនោះនៅតែបរិសុទ្ធដដែល”។ វិវរណៈ ២២:១១។ រាស្ត្ររបស់ព្រះនឹងត្រូវប្រឈមនឹងគ្រោះថ្នាក់ ពីសំណាក់មនុស្សអាក្រក់ដូចជាយ៉ាកុបត្រូវបានគំរាមកំហែងពីសំណាក់បងប្រុស ដែលពោរពេញទៅដោយកំហឹងរបស់គាត់ដូច្នោះដែរ។ មនុស្សសុចរិតនឹងអំពាវនាវសុំការរំដោះពីព្រះទាំងយប់ទាំងថ្ងៃ។PPKh1 178.4

    សាតាំងបានចោទប្រកាន់យ៉ាកុបនៅចំពោះទេវតារបស់ព្រះ ទាមទារសិទ្ធិដើម្បីបំផ្លាញគាត់ចោល ដោយសារតែអំពើបាបរបស់គាត់។ វាបានព្យាយាមជំរុញឱ្យគាត់ដឹងកំហុសរបស់ខ្លួន ដើម្បីបង្អាក់ចិត្តគាត់ ឱ្យលះបង់ព្រះចោល។ នៅពេលដែលយ៉ាកុបបានអធិស្ឋានដោយក្លៀវក្លាទាំងទឹកភ្នែក ទេវតានៃឋានសួគ៌ក៏បានរំឭកគាត់ពីអំពើបាបរបស់គាត់ ហើយព្យាយាមគេចចេញពីគាត់ ដើម្បីសាកល្បងជំនឿរបស់គាត់។ ប៉ុន្តែ យ៉ាកុបដឹងថាព្រះមានពេញដោយសេចក្តីមេត្តាករុណា។ នៅពេលដែលគាត់នឹកគិតអំពីជីវិតរបស់គាត់សាឡើងវិញ ធ្វើឱ្យគាត់សឹងតែអស់សង្ឃឹម ប៉ុន្តែគាត់បានចាប់ទេវតាជាប់ ហើយគាត់បានទទូចអង្វរសុំដោយអស់ពីចិត្តទាំងសោកសៅរហូតទាល់តែទទួលបានជ័យជម្នះ។PPKh1 179.1

    Larger font
    Smaller font
    Copy
    Print
    Contents