Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៨ មករា

    នៅក្នុងការបង្កើតលោក ព្រះបានប្រទានអំណាចគ្រប់គ្រងនៅលើផែន ដីនេះដល់លោកអ័ដាម។ ប៉ុន្តែ ដោយសារការចាញ់សេចក្តីល្បួង គាត់បានក្លាយជាទាសកររបស់សាតាំង។ អំណាចគ្រប់គ្រងនោះត្រូវបានធ្លាក់ទៅលើដៃអ្នកដែលគ្រប់គ្រងគាត់ទៅវិញ។ ដូច្នេះហើយ សាតាំងបានក្លាយទៅជា “ព្រះរបស់លោកិយនេះ” កូនិថូសទី២ ៤:៤។ ប៉ុន្តែ ដោយតង្វាយយញ្ញបូជារបស់ទ្រង់ ព្រះគ្រីស្ទមិនគ្រាន់តែប្រោសលោះគ្រួសាររបស់មនុស្សប៉ុណ្ណោះទេ តែទ្រង់ថែមទាំងបាននាំត្រឡប់មកវិញនូវអំណាចគ្រប់គ្រងដែលពួកគាត់បានបាត់បង់នោះទៀតផង។ អ្វីៗទាំងអស់ដែលបានបាត់បង់ដោយសារលោកអ័ដាម ទីមួយនឹងត្រូវបានស្ថាបនាឡើងវិញដោយលោកអ័ដាមទីពីរ(ព្រះយេស៊ូ)។ សូមមើលគម្ពីរមីកា ៤:៨។PPKh1 38.3

    ព្រះបានបង្កើតផែនដីសម្រាប់ជាគេហដ្ឋានដ៏សុខសាន្ត និងបរិសុទ្ធរបស់មនុស្ស។ គោលបំណងនេះនឹងត្រូវបានសម្រេចនៅពេលដែលផែនដីនេះត្រូវបានកែប្រែជាថ្មីឡើងវិញដោយសារអំណាចរបស់ព្រះ ហើយនឹងត្រូវបានរំដោះចេញពីអំពើបាបនិងទុក្ខព្រួយ ទីនោះនឹងក្លាយទៅជាគេហដ្ឋានសុខសាន្តដ៏អស់កល្ប សម្រាប់អ្នកដែលព្រះបានប្រោសលោះ។PPKh1 39.1

    ផលផ្លែដ៏អាក្រក់នៃអំពើបាប

    អំពើបាបបាននាំមកនូវការបែកបាក់រវាងព្រះនិងមនុស្ស ហើយមានតែតង្វាយធួននឹងបាបរបស់ព្រះគ្រីស្ទតែមួយប៉ុណ្ណោះ ដែលអាចចម្លងមនុស្សឱ្យផុតពីអន្លង់ជ្រៅនេះបាន។ ព្រះនឹងទាក់ទងជាមួយនឹងមនុស្ស តាមរយៈព្រះគ្រីស្ទនិងពពួកទេវតា។PPKh1 39.2

    ព្រះបានបង្ហាញលោកអ័ដាមឱ្យឃើញថា នៅពេលដែលតង្វាយយញ្ញបូជារបស់ព្រះគ្រីស្ទ ល្មមគ្រប់គ្រាន់ដើម្បីនឹងជួយសង្គ្រោះដល់ពិភពលោកទាំងមូល មនុស្សជាច្រើននឹងជ្រើសរើសយកជីវិតនៃអំពើបាបជាជាងយកការកែប្រែចិត្តនិងការស្តាប់បង្គាប់។ ឧក្រិដ្ឋកម្មនឹងកើនឡើងបន្តគ្នាជាច្រើនជំនាន់។ បណ្តាសានៃអំពើបាបនឹងកើតមានខ្លាំងឡើងៗដល់មនុស្ស និងដល់ផែនដីនេះ។ ថ្ងៃនៃអាយុរបស់បុរសស្ត្រីទាំងឡាយកាន់តែរួញខ្លីដោយសារតែបណ្តាសានៃអំពើបាបរបស់ពួកគេផ្ទាល់ ពួកគេនឹងធ្វើឱ្យខូចដល់អំណាចខាងរាងកាយ គំនិតនិងប្រាជ្ញារបស់គេ រហូតដល់ពិភពលោកនេះពោរពេញទៅដោយសេចក្តី វេទនា។ ដោយសារតែភាពលោភលន់ទៅតាមចំណង់នៃការស្រេកឃ្លាន និងតណ្ហា មនុស្សលែងកោតសរសើរដល់សេចក្តីពិតដ៏អស្ចារ្យរបស់ផែនការនៃការប្រោសលោះ។ ប៉ុន្តែ ព្រះគ្រីស្ទទ្រង់ប្រទានតាមសេចក្តីត្រូវការដល់អ្នកដែលចូលមកឯទ្រង់ដោយសេចក្តីជំនឿ។ នៅទីនោះមានមនុស្សតិចតួចប៉ុណ្ណោះដែលនៅរក្សាចំណេះដឹងនៃព្រះ និងនៅតែបរិសុទ្ធ។PPKh1 39.3

    តង្វាយយញ្ញបូជាត្រូវបានថ្វាយដើម្បីបង្ហាញពីការកែប្រែចិត្តពីអំពើបាប និងជាការលន់តួសេចក្តីជំនឿ នៅចំពោះព្រះអង្គដ៏ប្រោសលោះដែលព្រះបានសន្យា។ ចំពោះលោកអ័ដាម តង្វាយយញ្ញបូជាលើកទីមួយ ហាក់ដូចជាមានការឈឺចាប់ខ្លាំងណាស់។ គាត់ត្រូវតែលើកដៃសម្លាប់ជីវិតសត្វ ដែលមានតែព្រះមួយអង្គគត់ ដែលអាចប្រទានឱ្យបាន។ ពេលនោះគឺជាលើកទីមួយហើយ ដែលគាត់បានឃើញសេចក្តីស្លាប់។ គាត់ដឹងថា ប្រសិនបើគាត់ស្តាប់បង្គាប់ព្រះ នោះនឹងគ្មានសេចក្តីស្លាប់ឡើយ។ គាត់បានញ័ររន្ធត់ នៅពេលដែលគាត់បានគិតថាអំពើបាបរបស់គាត់បានកម្ចាយឈាមកូនចៀមដែល ឥតស្លាកស្នាមរបស់ព្រះ។ ការនេះបានធ្វើឱ្យគាត់ដឹងយ៉ាងច្បាស់ពីទំហំដ៏ធំធេងនៃការរំលងនឹងច្បាប់ព្រះ របស់គាត់ ព្រោះគ្មានអ្វីក្រៅពីការសុគតនៃព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះទេ ដែលមានតម្លៃអាចសងទូទាត់បាន។ ផ្កាយនៃសេចក្តីសង្ឃឹមបានបំភ្លឺភាពងឹតនៃអនាគតកាល។PPKh1 40.1

    Larger font
    Smaller font
    Copy
    Print
    Contents