Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២១ មេសា

    ដោយទទួលស្គាល់កិច្ចការដែលលោកយ៉ូសែបបានបំពេញសម្រាប់សាសន៍អេស៊ីព្ទ កូនចៅរបស់លោកយ៉ាកុបមិនគ្រាន់តែត្រូវបានគេផ្តល់ជូនកន្លែងមួយនៃប្រទេស សម្រាប់ឱ្យរស់នៅប៉ុណ្ណោះទេ តែត្រូវបានរួចចាកពីការបង់ពន្ធដារ ព្រមទាំងបានទទួលការឧបត្ថម្ភជាស្បៀងអាហារ នៅគ្រាអំណត់ថែមទៀតផង។ ស្តេចបានទទួលស្គាល់ជាសាធារណៈថា ដោយសារតែព្រះរបស់លោកយ៉ូសែប ទើបស្រុក អេស៊ីព្ទមានភាពសម្បូរសប្បាយ នៅពេលដែលប្រទេសដទៃផ្សេងទៀតបានស្លាប់ដោយសារគ្រោះទុរ្ភិក្ស។ ទ្រង់បានទតឃើញផងដែរថា ការគ្រប់គ្រងរបស់លោកយ៉ូសែបបានធ្វើឱ្យនគរមានភាព សម្បូររុងរឿង យ៉ាងវិសេសវិសាល ហើយការទទួលស្គាល់គុណសម្បត្តិរបស់លោកយ៉ូសែបបានធ្វើឱ្យព្រះរាជាសព្វ ព្រះហឫទ័យចំពោះក្រុមគ្រួសាររបស់លោកយ៉ាកុបជាខ្លាំង។ PPKh1 230.1

    ប៉ុន្តែ ខណៈដែលពេលវេលាបានរំកិលទៅមុខ វិរបុរសដែលប្រជាជនអេស៊ីព្ទបានជំពាក់គុណ ជាច្រើននោះបានស្លាប់បាត់ទៅ។ ហើយ “នៅគ្រានោះមានស្តេចថ្មីមួយអង្គសោយរាជ្យឡើងនៅប្រទេសអេស៊ីព្ទ ស្តេចនោះមិនបានស្គាល់យ៉ូសែបទេ”។ មិនគ្រាន់តែមិនទទួលស្គាល់កិច្ចការដែលយ៉ូសែប បានធ្វើទៅលើជាតិសាសន៍នោះប៉ុណ្ណោះទេ ប៉ុនែ្ត ទ្រង់ថែមទាំងមិនមានបំណងចង់ទទួលស្គាល់ពួកគេថែមទៀតផង។ ព្រះអង្គចង់ឱ្យរាស្ត្រទ្រង់បំភ្លេច ពួកគេចោលទាំងស្រុងតែម្តង។ “ទ្រង់មានបន្ទូលទៅបណ្តា រាស្ត្ររបស់ទ្រង់ថា មើលពួកជនជាតិអ៊ីស្រាអែលគេមានគ្នាច្រើន ក៏ស្តុកស្តម្ភជាងពួកយើងហើយ ចូរយើងប្រព្រឹត្តនឹងគេដោយប្រាជ្ញា ក្រែងគេចម្រើនជាច្រើនឡើង ហើយបើកាលណាកើតមានចម្បាំង នោះគេនឹងចូលទៅខាងពួកខ្មាំងសត្រូវ ដើម្បីច្បាំងនឹងយើងវិញ រួចចេញពីស្រុកបាត់ទៅ”។ PPKh1 230.2

    តែជនជាតិអ៊ីស្រាអែល “គេបង្កើតកូនដុះដាលចម្រើនជាច្រើនឡើង ក៏បានទៅស្តុកស្តម្ភឡើងសន្ធឹក ទាំងនៅកុះករពេញនៅស្រុកនោះ” រួចទៅហើយ។ ប៉ុន្តែ ពួកគេបានរក្សាខ្លួនជាពូជមួយដែលមានប្រពៃណីនិងសាសនាខុសគ្នាដាច់ស្រឡះពីសាសន៍អេស៊ីព្ទ ហើយឥឡូវនេះ កំណើននៃប្រជាពលរដ្ឋរបស់ពួកគេ បានធ្វើឱ្យមានការភ័យខ្លាចដល់ស្តេចនិងប្រជានុរាស្ត្ររបស់ទ្រង់។ PPKh1 231.1

    ពួកគេជាច្រើនសុទ្ធតែជាអ្នកមានជំនាញការងារ ហើយពួកគេបានធ្វើឱ្យនគរបានចម្រើនរុងរឿងជាខ្លាំង។ ស្តេចត្រូវការពួកអ្នកធ្វើការបែបនេះ ដើម្បីសាងសង់វិមាននិងព្រះរាជវាំងដ៏អស្ចារ្យរបស់ទ្រង់។ ដូច្នេះ ទ្រង់បានដាក់បញ្ចូលពួកគេជាមួយនឹងជនជាតិអេស៊ីព្ទ ជាអ្នកដែលបានលក់ទ្រព្យសម្បត្តិនិងខ្លួនគេថ្វាយទៅនគររបស់ស្តេច។ មិនយូរប៉ុន្មានកិច្ចការយ៉ាងធ្ងន់ធ្ងរបានធ្លាក់មកលើពួកគេ ហើយពួកគេក៏បានក្លាយជាទាសករដាច់ថ្លៃ។ ឯជនជាតិអេស៊ីព្ទបានប្រើជនជាតិអ៊ីស្រាអែល “ឱ្យធ្វើការយ៉ាងតឹងរ៉ឹង ព្រមទាំងធ្វើឱ្យជីវិតមានសេចក្តីជូរល្វីងដោយការលំបាកវេទនា គឺប្រើឱ្យធ្វើបាយអនឹងឥដ្ឋ ព្រមទាំងធ្វើការនៅចំការគ្រប់មុខផង” “ប៉ុន្តែដែលធ្វើទុក្ខគេប៉ុនណា នោះគេក៏ចម្រើនជាច្រើន ទាំងសាយពេញពាសឡើងប៉ុណ្ណោះដែរ”។ ស្តេច និងនាហ្មឺនមុខមន្ត្រីរបស់ទ្រង់បានសង្ឃឹមថានឹងបង្រ្កាបជនជាតិអ៊ីស្រាអែល ដោយការងារធ្ងន់ធ្ងរ កាត់បន្ថយចំនួនពលរដ្ឋ និងបំបាក់ស្មារតីចង់ទាមទារឯករាជ្យរបស់ពួកគេ។ ឥឡូវនេះ ស្តេចបានចេញព្រះជាបញ្ជាឱ្យពួកឆ្មបសម្លាប់កូនសាសន៍ហេព្រើរ (អ៊ីស្រាអែល) ដែលកើតមកទាំងអស់។ សាតាំងបានដឹងថាព្រះដែលជួយរំដោះមួយអង្គនឹងកើតចេញពីចំណោមជនជាតិ អ៊ីស្រាអែល ហើយដោយការដឹកនាំឱ្យស្តេចបំផ្លាញកូនប្រុសរបស់ពួកអ៊ីស្រា-អែលនេះ វាសង្ឃឹមថានឹងកម្ចាត់ផែនការរបស់ព្រះបាន។ ប៉ុនែ្ត ពួកស្រ្តីដែលជាឆ្មបទាំងនោះកោតខ្លាចដល់ព្រះ ហើយមិនហ៊ានអនុវត្តតាមបញ្ជាដ៏សាហាវ របស់ស្តេចនេះឡើយ។ PPKh1 231.2

    ស្តេចក្រោធជាខ្លាំងចំពោះការបរាជ័យនៃផែនការរបស់ទ្រង់ ហើយបញ្ជាកាន់តែបន្ទាន់ និងទូលំទូលាយថែមទៀត “នោះផារ៉ោនទ្រង់បង្គាប់ បណ្តារាស្ត្រថា អស់ទាំងកូនប្រុសៗដែលកើតមក នោះត្រូវបោះចោលទៅក្នុងទន្លេចេញ តែកូនស្រីៗទាំងប៉ុន្មាន ត្រូវទុកឱ្យរស់នៅវិញ”។ PPKh1 232.1

    Larger font
    Smaller font
    Copy
    Print
    Contents