Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២១ មីនា

    តើហេតុអ្វីបានជាតង្វាយដប់ហូតមួយមានភាពពិសិដ្ឋ?

    នៅពេលដែលយើងឆ្លងកាត់ការរំដោះពិសេសមួយ ឬព្រះប្រទានការគាប់ព្រះហឫទ័យថ្មីនិងមិនបានរំពឹងទុកណាមួយដល់យើង យើងគួរទទួលស្គាល់សេចក្តីល្អរបស់ព្រះ ដោយថ្វាយអំណោយ ឬ តង្វាយដល់ការងាររបស់ ទ្រង់។ ដោយយើងកំពុងទទួលព្រះពរមកពីព្រះជាបន្ត យើងក៏ត្រូវតែថ្វាយទៅទ្រង់វិញ ជាបន្តដែរ។PPKh1 165.1

    លោកយ៉ាកុបបានមានប្រសាសន៍ថា “ហើយទូលបង្គំនឹងថ្វាយទ្រង់ ១ភាគក្នុង១០ ពីគ្រប់ទាំងរបស់ដែលទ្រង់ប្រទានមកទូលបង្គំដែរ”។ តើយើងដែលបានទទួលពន្លឺនៃដំណឹងល្អដ៏ពេញបរិបូរ ពេញចិត្តនឹងថ្វាយទៅព្រះតិចជាងអ្នកដែលរស់នៅមុនពេលព្រះយេស៊ូយាងមកកាន់ផែនដីនេះដែរឬទេ? តើកាតព្វកិច្ចរបស់យើងរឹតតែធំជាងពួកគេនោះមែនឬទេ? ប៉ុន្តែ បើយកពេលវេលា លុយកាក់និងសេចក្តីស្រឡាញ់តាមបែបលោកិយ មកប្រៀបធៀបនឹងសេចក្តីស្រឡាញ់ដែលមិនអាចវាស់វែងបាន និងអំណោយនៃតម្លៃដ៏អស្ចារ្យរបស់ព្រះ របស់ទាំងប៉ុន្មានខាងលើនេះ ជាការឥតប្រយោជន៍ទទេ។ តង្វាយដប់ហូតមួយសម្រាប់ព្រះគ្រីស្ទតិចតួចពេកណាស់! គឺជាការឆ្លើយតបដ៏គួរឱ្យខ្មាស ទៅនឹងអ្វីដែលមានតម្លៃជាច្រើនលើសលុបនោះ ចេញពីឈើឆ្កាងនៅត្រង់កាល់វ៉ារី ព្រះគ្រីស្ទបានអំពាវនាវឱ្យយើងលះបង់អ្វីដែលយើងមានទាំងអស់ អ្វីទាំងអស់ដែលយើងប្រព្រឹត្ត។ PPKh1 165.2

    ជាមួយនឹងសេចក្តីជំនឿថ្មី និងការធានារ៉ាប់រងរបស់ទេវតានៃឋាន-សួគ៌ លោកយ៉ាកុបបានបន្តដំណើររបស់គាត់ទៅ “ដល់ស្រុករបស់ពួកមនុស្សពីទិសខាងកើត”។ ប៉ុន្តែការមកដល់របស់គាត់នេះខុសគ្នាស្រឡះពីការមកដល់របស់អ្នកបម្រើរបស់លោកអ័ប្រាហាំកាលពីមួយរយឆ្នាំមុន! អេលីសើរជាអ្នកបម្រើ បានមកដោយជិះលើខ្នងអូដ្ឋ ជាមួយនឹងអំណោយជាមាសប្រាក់ជាច្រើន ចំណែកកូនប្រុសនេះវិញ បានមកជាអ្នកដំណើរឯកោ ដើរដោយជើងទទេ ដោយគ្មានទ្រព្យសម្បត្តិអ្វីក្រៅពីឈើច្រត់មួយប៉ុណ្ណោះ។ លោកយ៉ាកុបបានឈប់នៅក្បែរអណ្តូងទឹកដូចជាអ្នកបម្រើរបស់លោកអ័ប្រាហាំ ដែរ ហើយនៅទីនោះហើយដែលគាត់បានជួបនឹងរ៉ាជែល ដែលជាកូនស្រីពៅរបស់ឡាបាន់។ ដោយឃើញសេចក្តីសប្បុរសរបស់គាត់ គេបានស្វាគមន៍គាត់ឱ្យអញ្ជើញទៅផ្ទះឡាបាន់។ ដោយបានឃើញភាពឧស្សាហ៍ព្យាយាម និងការប៉ិនប្រសប់របស់គាត់ អស់រយៈពេលពីរបីសប្តាហ៍មក ឡាបាន់ ក៏ជំរុញឱ្យគាត់ស្នាក់នៅជាមួយ។ ឡាបាន់បានតម្រូវឱ្យគាត់ធ្វើការប្រាំពីរឆ្នាំដើម្បីឱ្យបានរៀបការជាមួយនឹងនាងរ៉ាជែល។PPKh1 165.3

    សេចក្តីស្រឡាញ់របស់យ៉ាកុបចំពោះរ៉ាជែល

    កាលពីសម័យដើម ប្រពៃណីតម្រូវឱ្យកូនកម្លោះបង់ប្រាក់មួយចំនួន ឬជារបស់អ្វីដែលមានតម្លៃទៅឪពុកខាងប្រពន្ធរបស់ខ្លួន មុននឹងការភ្ជាប់ពាក្យ យោងទៅតាមស្ថានភាពហិរញ្ញវត្ថុរបស់កូនកំឡោះនោះ។ ប្រាក់នេះចាត់ទុក ជាប្រាក់ធានានៃអាពាហ៍ពិពាហ៍។ ឪពុកមិនបានគិតថាការប្រគល់សុភមង្គលរបស់កូនស្រីទៅឱ្យបុរសណាដែលមិនបានមកជួយធ្វើការដល់គ្រួសារខាងស្រី សិននោះជាការមិនមានសុវត្ថិភាពទេ។ ប្រសិនបើគេមិនមានការសន្សំសំចៃនិងថាមពលគ្រប់គ្រាន់ដើម្បីចាត់ចែងការងារ និងអាចរកគោឬដីធ្លីបានទេ គេបារម្ភក្រែងជីវិតរបស់គេទាំងពីរនឹងមិនមានសេចក្តីសុខ។ ប៉ុន្តែ ការធ្វើការបម្រើនេះគឺជាការសាកល្បងដល់អ្នកដែលគ្មានអ្វីសោះសម្រាប់បង់ឱ្យប្រពន្ធ។ គេអនុញ្ញាតឱ្យអ្នកនោះធ្វើការនៅផ្ទះឪពុកខាងស្រីដែលគេស្រឡាញ់នោះ។ រយៈពេលនៃការងារនោះត្រូវបានកម្រិតដោយតម្លៃនៃប្រាក់ជាថ្លៃទឹដោះដែលខាងស្រីតម្រូវ។ នៅពេលដែលគេបានបញ្ជាក់ថាបុរសនោះជាមនុស្សស្មោះត្រង់ និងមានតម្លៃត្រឹមត្រូវហើយ គេបានទទួលនារីនោះធ្វើជាប្រពន្ធ។PPKh1 166.1

    ជាទូទៅ តម្លៃថ្លៃទឹកដោះដែលឪពុកបានទទួលនោះនឹងត្រូវប្រគល់ទៅឱ្យកូនក្រមុំនៅពេលរៀបការ។ ទោះជាយ៉ាងនេះក៏ដោយ នៅក្នុងករណីរបស់នាងរ៉ាជែល និងលេអា ឡាបាន់បានកេងទុកចំណងដៃដែលត្រូវប្រគល់ទៅឱ្យនាងទាំងពីរនេះ ដោយកំណាញ់សម្រាប់ខ្លួនឯង។ ពួកនាងបានលើកឡើងអំពីរឿងនេះ នៅពេលដែលគេបានចាកចេញពីម៉េសូប៉ូតាមី “គាត់បានលក់យើង ហើយស៊ីបង្ហិនប្រាក់បណ្តាការរបស់យើងអស់រលីងផង”។PPKh1 167.1

    Larger font
    Smaller font
    Copy
    Print
    Contents