Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៥ មករា

    តើព្រះតឹងរ៉ឹងពេកឬ?

    មនុស្សភាគច្រើនបានចាត់ទុក្ខកង្វល់ ដែលបានហូរចេញពីការបំពាននឹងច្បាប់នៃព្រះរបស់ឪពុក ម្តាយដំបូងរបស់យើងថាជាផលវិបាកធ្ងន់ធ្ងរពេក ដែលកើតចេញពីអំពើបាបមួយតូចតាចសោះនោះ។ ប៉ុន្តែ ប្រសិនបើគេសម្លឹង មើលឱ្យបានជ្រៅទៅក្នុងសំណួរនេះ នោះពួកគេនឹងឃើញពីកំហុសរបស់ខ្លួន។ ដោយសារសេចក្តីមេត្តាករុណាដ៏ធំធេងរបស់ទ្រង់ ព្រះអង្គមិនបានដាក់ការសាកល្បងធ្ងន់ធ្ងរឱ្យលោកអ័ដាមឡើយ។ ពេលនោះអ្នកដែលមានចិត្តទោរទន់ទៅរកអំពើអាក្រក់នឹងដោះសាយករួចខ្លួន ដោយនិយាយថា “នេះគឺជារឿងរ៉ាវកំប៉ិកកំប៉ុកទេ ហើយព្រះទ្រង់មិនរវល់នឹងរឿងតូចតាចដូច្នេះឡើយ”។PPKh1 32.1

    មនុស្សជាច្រើនដែលបង្រៀនថាច្បាប់របស់ព្រះមិនបានបង្ខំយើងទេនោះ ជំរុញថាយើងមិនអាចគោរពបញ្ញតិនៃច្បាប់ទាំងនេះបានទេ។ ប៉ុន្តែ បើពិតដូច្នោះមែន តើហេតុអ្វីបានជាលោកអ័ដាមបានទទួលការឈឺចាប់ ដោយសារការរំលងនឹងច្បាប់នេះ? អំពើបាបនៃឪពុកម្តាយដំបូងរបស់យើងបាននាំមកនូវភាពមានទោស និងទុក្ខវេទនាដល់លោកិយយើងនេះ ហើយប្រសិនបើគ្មានសេចក្តីល្អនិងសេចក្តីមេត្តាករុណារបស់ព្រះទេ អំពើបាបនោះនឹងរុញមនុស្សលោកទម្លាក់ចូលទៅក្នុងសេចក្តីហិនវិនាសដ៏អស់សង្ឃឹមជាមិនខាន។ កុំឱ្យអ្នកណាម្នាក់បញ្ឆោតខ្លួនឯងឡើង “ដ្បិតឈ្នួលរបស់អំពើបាប នោះជា សេចក្តីស្លាប់” រ៉ូម ៦:២៣។PPKh1 32.2

    ក្រោយពីអំពើបាបរបស់ពួកគេមក លោកអ័ដាមនិងនាងអេវ៉ាបានអង្វរសុំរស់នៅក្នុងលំនៅដែលគ្មានទោសនិងក្តីអំណររបស់គេតទៅទៀត។ ពួកគាត់អង្វរទៅព្រះថា ទៅថ្ងៃក្រោយ ពួកគាត់នឹងស្តាប់បង្គាប់ដល់ព្រះឱ្យបានតឹងតែងបំផុត។ ប៉ុន្តែ ទេវតាបានប្រាប់ដល់ពួកគាត់ថានិស្ស័យរបស់គាត់ត្រូវបានខូចបង់ ដោយសារអំពើបាបអស់ទៅហើយ។ ពួកគាត់បានកាត់បន្ថយអំណាចរបស់ខ្លួន ដើម្បីទប់ទល់នឹងអំពើអាក្រក់។ ឥឡូវនេះ នៅក្នុងសភាពជាអ្នកមានទោស ពួកគាត់មានអំណាចតិចតួចណាស់ ដើម្បីនឹងថែរក្សាកិត្តិយសរបស់គាត់។PPKh1 32.3

    ពួកគាត់បានលាទីលំនៅដ៏ស្រស់ត្រកាលរបស់គាត់ ហើយធ្វើដំណើរទៅរស់នៅលើផែនដី ជាកន្លែងដែលមានសុទ្ធតែបណ្តាសានៃអំពើបាប។ ឥឡូវនេះ បរិយាកាសត្រូវបានផ្លាស់ប្តូរ ហើយព្រះអម្ចាស់បានប្រទានអាវផាយធ្វើពីស្បែកសត្វដល់គាត់ ដោយសេចក្តីមេត្តាករុណា ដើម្បីការពារពីភាពត្រជាក់។PPKh1 33.1

    ខណៈដែលគេមើលឃើញផ្ការុះរោយ ស្លឹកឈើជ្រុះ ជាសញ្ញាដំបូងនៃការពុករលួយនោះ លោក អ័ដាម និងប្រពន្ធរបស់គាត់បានយំសោកខ្លាំងជាងមនុស្សដែលយំសោកដោយសារអ្នកស្លាប់នៅពេលសព្វថ្ងៃនេះទៅទៀត។ នៅពេលដែលដើមឈើជម្រុះស្លឹក គាត់ដឹងនៅក្នុងចិត្តយ៉ាងច្បាស់ថាសេចក្តីស្លាប់គឺជាវាសនារបស់ជីវលោកទាំងឡាយ។PPKh1 33.2

    សួនច្បារអេដែនបានស្ថិតនៅលើផែនដីនេះអស់រយៈពេលយ៉ាងយូរ បន្ទាប់ពីអ្នករស់នៅទីនោះដំបូងត្រូវបានព្រះបណ្តេញចេញពីឧទ្យានដ៏ស្រស់ត្រកាលនោះមក។ ប៉ុន្តែ នៅពេលដែលភាពកម្សោយនៃសែស្រឡាយរបស់លោកអ័ដាម និងនាងអេវ៉ាកំណត់ឱ្យមានការវិនាសរបស់ពួកគេដោយទឹកជំនន់ មក ព្រះហស្តដែលបានតាំងសួនច្បារអេដែននោះក៏បានដកយកសួនច្បារចេញ ពីផែនដីទៅ។ នៅពេលដែលព្រះទ្រង់បានធ្វើអ្វីៗគ្រប់យ៉ាងឱ្យល្អឡើងវិញ នៅពេលដែលមាន “ផ្ទៃមេឃថ្មី និងផែនដីថ្មី” ផែនដីនោះត្រូវបានស្ថាបនាឡើងវិញ តាក់តែងដោយសិរីល្អប្រសើរជាងគ្រាដំបូងទៅទៀត។ វិវរណៈ ២១:១៕PPKh1 33.3

    *****

    Larger font
    Smaller font
    Copy
    Print
    Contents