Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២ ឩសភា

    លោកម៉ូសេនិងអើរ៉ុនបានចូលក្នុងព្រះរាជរោងដ៏ល្អឆើតឆាយរបស់ស្តេច ស្រុកអេស៊ីព្ទម្តងទៀត។ នៅទីនេះ តំណាងឱ្យពូជទាសករទាំងពីរនាក់បានឈរនៅកណ្តាលសរសរខ្ពស់ៗតុបតែងលម្អដោយភ្លើងភ្លឺចាំងចែងនៅកណ្តាល ផ្ទាំងគំនូរនិងរូបចម្លាក់ ដ៏ល្អនៃព្រះក្លែងក្លាយជាច្រើន។ ស្តេចបានទាមទារការអស្ចារ្យដែលជាភស្តុតាងនៃការត្រាស់បង្គាប់របស់ព្រះ។ ពេលនោះលោកអើរ៉ុន បានបោះដំបងនៅមុខស្តេចផារ៉ោន ដំបងនោះក៏ក្លាយជាសត្វពស់។ “ប៉ុន្តែ ផារ៉ោនទ្រង់មានបន្ទូលហៅពួកអ្នកប្រាជ្ញនិងពួកអាបធ្មប់មក ឯគ្រូនៅស្រុក អេស៊ីព្ទ ទាំងនោះ គេក៏បានធ្វើដូច្នោះដោយរបៀនរបស់គេដែរ គេបានបោះដំបងរបស់គេរៀងខ្លួន ហើយដំបងនោះក៏ត្រឡប់ជាពស់ទាំងអស់ដែរ តែដំបងរបស់អើរ៉ុនបានលេបដំបងរបស់អ្នកទាំងនោះបាត់វិញ”។ ពេលនោះ ស្តេចផារ៉ោនរឹងរឹតតែមានព្រះទ័យរឹងទទឹងជាងមុន ហើយបានប្រកាសថាទ្រង់មានអំណាចស្មើនឹងព្រះចេស្តារបស់ព្រះ។ ទ្រង់បានចោទប្រកាន់អ្នកបម្រើរបស់ព្រះថាជាជនបោកប្រាស់ ប៉ុន្តែ ព្រះចេស្តារបស់ព្រះបានរារាំងមិនឱ្យទ្រង់ធ្វើអ្វីដល់ពួកគាត់បានឡើយ។PPKh1 253.1

    ការក្លែងបន្លំរបស់សាតាំង

    ពួកគ្រូមន្តអាគមទាំងនោះមិនអាចធ្វើឱ្យដំបងក្លាយទៅជាពស់បានពិតប្រាកដទេ ប៉ុន្តែ ដោយសារមន្តអាគមគាថា ដែលជាជំនួយពីមេល្បួងដ៏ធំ ទើបពួកគេអាចធ្វើឱ្យកើតមានបែបនោះទៅបាន។ ស្តេចនៃការអាក្រក់មានអំណាចគ្រប់បែបយ៉ាង ជាទេវតាដែលបានធ្លាក់ចុះមួយអង្គ ប៉ុន្តែ វាមិនមានអំណាចផ្តល់ ជីវិតបានឡើយ ព្រោះការនេះមានតែព្រះមួយអង្គប៉ុណ្ណោះដែលមានសិទ្ធិធ្វើ។ សាតាំងវាបង្កើតការក្លែងបន្លំ។ នៅចំពោះភ្នែករបស់មនុស្ស ដំបងក្លាយជាពស់មែន។ នេះគឺជាអ្វីដែលស្តេចផារ៉ោន និងមន្ត្រីរបស់ព្រះអង្គបានជឿថាមានដូច្នោះមែន។ ទោះបីជាព្រះបានធ្វើឱ្យពស់ពិតប្រាកដបានលេបពស់ក្លែងក្លាយក៏ដោយ ក៏ស្តេចផារ៉ោនមិនបានចាត់ទុកការនេះថាជាការដែលកើតឡើងដោយសារព្រះចេស្តារបស់ព្រះដែរ តែជាលទ្ធផលនៃមន្តអាគមដ៏ពូកែសក្តិសិទ្ធិទៅវិញ។PPKh1 253.2

    ស្តេចផារ៉ោនបានរកលេសគ្រប់បែបយ៉ាងដើម្បីដោះសាថា នេះមិនមែនជាការអស្ចារ្យ ដែលព្រះបានសម្តែងតាមរយៈលោកម៉ូសេនោះទេ។ សាតាំងបានថ្វាយទៅទ្រង់ (ស្តេច) នូវអ្វីដែលទ្រង់ចង់បាន។ វាបានធ្វើឱ្យមនុស្សមើលឃើញថាលោកម៉ូសេនិងអើរ៉ុនគ្រាន់តែជាគ្រូមន្តអាគម និងគ្រូធ្មប់ប៉ុណ្ណោះ ហើយសារដែលគាត់ទាំងពីរនាំមកនេះក៏មិនត្រូវឱ្យគេគោរពថាមកពីព្រះដ៏ខ្ពស់បំផុតដែរ។ ការក្លែងបន្លំរបស់សាតាំងដូច្នេះ ព្រះទ័យរបស់ស្តេចផារ៉ោន កាន់តែរឹងទទឹងឡើង ទាស់នឹងការផ្តន្ទាទោសនេះ។ សាតាំងក៏បានជួយឱ្យជំនឿរបស់លោកម៉ូសេនិងអើរ៉ុនរង្គោះរង្គើផងដែរ។PPKh1 254.1

    ស្តេចនៃសេក្តីអាក្រក់ (សាតាំង) បានដឹងយ៉ាងច្បាស់ថា លោកម៉ូសេបានបង្ហាញឱ្យដឹងជាមុនអំពីព្រះគ្រីស្ទដែលនឹងត្រូវបំបាក់រាជ្យនៃអំពើបាបដែលនៅលើគ្រួសាររបស់មនុស្ស។ វាបានដឹងថា នៅពេលដែលព្រះគ្រីស្ទទ្រង់លេចមក ទ្រង់នឹងសម្តែងការអស្ចារ្យជាធំ ដើម្បីឱ្យមនុស្សនៅលើពិភពលោកនេះដឹងថា ព្រះបានចាត់ឱ្យទ្រង់យាងមកមែន។ ដោយបំភាន់កិច្ចការរបស់ព្រះ តាមរយៈលោកម៉ូសេ សាតាំងសង្ឃឹមថា វាមិនត្រឹមតែការពារមិនឱ្យមានការរំដោះរាស្រ្តអ៊ីស្រាអែលប៉ុណោះទេ ប៉ុន្តែ វានឹងបំផ្លាញជំនឿរបស់មនុស្សនៅគ្រប់សម័យកាល នៅពេលអនាគត ដោយធ្វើឱ្យមនុស្សមើលឃើញថា ការអស្ចារ្យទាំងឡាយរបស់ព្រះគ្រីស្ទគ្រាន់តែជាលទ្ធផលនៃអំណាចរបស់មនុស្សប៉ុណ្ណោះ។PPKh1 254.2

    Larger font
    Smaller font
    Copy
    Print
    Contents