Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៤ កុម្ភៈ

    នៅទីនេះពួកគេបានសម្រេចចិត្តសាងសង់ទីក្រុងមួយដែលមានកំពូលសែនខ្ពស់ ដែលនឹងធ្វើឱ្យពិភពលោកទាំងមូលកោតស្ញប់ស្ញែង។ ព្រះបានណែនាំមនុស្សឱ្យរស់នៅរាយប៉ាយពាសពេញផែនដី ប៉ុន្តែ ពួកអ្នកសង់ប៉មបាបិលនេះបានប្តេជ្ញាចិត្តរក្សាសហគមន៍របស់គេឱ្យនៅរួមគ្នា ហើយបង្កើតនគរមួយដែលនឹងឱបក្រសោបពិភពលោកនេះទាំងមូលទៅវិញ។ ធ្វើដូច្នេះ ទីក្រុងរបស់គេនឹងក្លាយទៅជារដ្ឋធានីនៃលោកសន្និវាសនេះទាំងមូល។ សិរីរុងរឿងនៃនគរនេះនឹងទាក់ទាញការកោតសរសើរនិងការលើកតម្កើងពីសំណាក់ពិភពលោកនេះ។ កំពូលឆើតឆាយដ៏ខ្ពស់ទល់មេឃនេះឈរជានិមិត្តរូបនៃអំណាច និងប្រាជ្ញារបស់អ្នកកសាង។PPKh1 90.1

    ពួកអ្នករស់នៅវាលរាបស៊ីណើរមិនបានស្តាប់បង្គាប់តាមសេចក្តីសញ្ញារបស់ព្រះ ថាទ្រង់នឹងមិនបំផ្លាញផែនដីនេះដោយទឹកជំនន់ម្តងទៀតទេ នោះឡើយ។ គោលបំណងមួយនៃការកសាងប៉មនេះ គឺដើម្បីការពារសុវត្ថិ-ភាពរបស់ពួកគេ ក្នុងករណីដែលមានទឹកជំនន់លិចពិភពលោកម្តងទៀត។ ហើយដោយសារតែពួកគេអាចនឹងឡើងទៅដល់កប់ពពកនោះ ពួកគេសង្ឃឹម ថា គេនឹងអាចសិក្សាពីមូលហេតុដែលនាំឱ្យមានទឹកជំនន់លិចផែនដីបាន។ គោលបំណងធំរបស់គេគឺលើកតម្កើងអំនួតរបស់អ្នកដែលមានការអភិវឌ្ឍន៍ និងបង្វែរមនុស្សជំនាន់ក្រោយឱ្យបែរចេញពីព្រះ។PPKh1 90.2

    ពេលប៉មនោះបានសាងសង់រួចរាល់មួយផ្នែកធំហើយ ស្រាប់តែការងារ ដែលកំពុងតែបោះពួយលឿនស្លេវទៅមុខត្រូវបានបញ្ឈប់។ ព្រះបានបញ្ជូនទេវតាឱ្យទៅរារាំងផែនការនៃការសាងសង់នោះ។ ប៉មនោះត្រូវបានគេសង់ដល់កម្ពស់យ៉ាងខ្ពស់ក្រៃលែង ហើយគេបានដាក់អ្នកធ្វើការនៅតាមកន្លែង ផ្សេងៗ ម្នាក់ៗត្រូវទទួលនិងរាយការណ៍ទៅកាន់អ្នកដែលនៅពីក្រោមខ្លួនបន្ទាប់ ពីការបញ្ជាយកសម្ភារៈដែលគេត្រូវការសម្រាប់សាងសង់។ នៅពេលដែលគេបានបញ្ជូនសារបន្តពីម្នាក់ទៅម្នាក់ ទេវតាបានបំភាន់ភាសាដើម្បីឱ្យរបស់ដែលគេត្រូវហុចទៅនោះខុសទិសដៅជានិច្ច។ កិច្ចការទាំងអស់ត្រូវបានឈប់ទ្រឹង។ ពួកជាងសាងសង់ទាំងឡាយមិនអាចពន្យល់ពីការស្តាប់គ្នាមិនបានដ៏ចម្លែក នៅក្នុងចំណោមពួកគេនេះបានឡើយ។ ពួកគេបានបន្ទោសគ្នាទៅវិញទៅមក ដោយខឹងច្រឡោតនិងអស់សង្ឃឹម។ រន្ទះបានបាញ់បំបែកកំពូលប៉មពីលើមេឃទម្លាក់ដល់ដីជាភស្តុតាងបញ្ជាក់ពីការមិនសព្វព្រះហឫ-ទ័យរបស់ព្រះ។ PPKh1 90.3

    គោលបំណងរបស់ព្រះក្នុងការផ្លាស់ប្តូរភាសារបស់គេ

    តាំងពីដើមមកដល់ពេលនេះ មនុស្សទាំងអស់និយាយភាសាដូចៗគ្នា។ ឥឡូវនេះ អ្នកដែលអាចស្តាប់់គ្នាទៅវិញទៅមកបាន បានរួបរួមគ្នាជាក្រុម។ អ្នកខ្លះបានធ្វើដំណើរទៅកាន់កន្លែងមួយ ហើយខ្លះទៀតទៅកន្លែងមួយផ្សេងទៀត។ “ព្រះយេហូវ៉ាទ្រង់កម្ចាត់កម្ចាយគេ ពីទីនោះទៅគ្រប់លើផែនដី”។ ហេតុដូច្នេះ ការនេះបានបំបែកមនុស្សពាសពេញពិភពលោក ហើយផែនការរបស់ព្រះត្រូវបានសម្រេច ដោយមធ្យោបាយដែលអ្នកខ្លះបានព្យាយាមរារាំងមិនឱ្យសម្រេចបាន។ PPKh1 91.1

    ប៉ុន្តែ នេះគឺជាការបាត់បង់ដ៏ធ្ងន់ធ្ងររបស់ពួកគេ! នេះគឺជាផែនការរបស់ព្រះ គឺនៅពេលដែលមនុស្សទៅរស់នៅទីកន្លែងផ្សេងៗនៃផែនដី ពួកគេបាននាំយកទៅជាមួយនូវពន្លឺនៃសេចក្តីពិត។ លោកណូអេជាអ្នកអធិប្បាយពី សេចក្តីសុចរិតដ៏ស្មោះត្រង់បានរស់នៅបីរយហាសិបឆ្នាំបន្ទាប់ពីទឹកជំនន់ ហើយសឹមរស់នៅប្រាំរយឆ្នាំ ជាលទ្ធផលកូនចៅរបស់គាត់មានឱកាសសិក្សាពីតម្រូវការរបស់ព្រះ និងប្រវត្តិសាស្ត្រនៃការដោះស្រាយរបស់ព្រះជាមួយនឹងពូជមនុស្ស។ ប៉ុន្តែ ពួកគេបានសម្រេចចិត្តមិនរក្សាព្រះទុកនៅក្នុងចំណេះដឹងរបស់គេឡើយ ហើយដោយសារការបំភាន់ភាសា ព្រះបានកាត់ផ្តាច់ពួកគេចេញពីពួកអ្នកដែលអាចផ្តល់ពន្លឺដល់គេ។PPKh1 91.2

    Larger font
    Smaller font
    Copy
    Print
    Contents