Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣០ មករា

    នៅសម័យលោកណូអេ បណ្តាសាបានកើតឡើងនៅផែនដីទ្វេដង ដែលជាលទ្ធផលនៃអំពើបាបរបស់លោកអ័ដាម និងអំពើឃាតកម្មដែលកាអ៊ីន បានប្រព្រឹត្ត។ តែផែនដីនៅតែស្រស់បំព្រងដដែល។ ទួលទាំងឡាយគ្រប ដណ្តប់ដោយដើមឈើស្កឹមស្កៃ វាលរាបទាំងឡាយមានក្លិនក្រអូបឈ្ងុយឈ្ងប់ដោយគន្ធពិដោរនៃបុប្ផារាប់ពាន់មុខ។ ផ្លែឈើនៅផែនដីមានច្រើនសឹងឥតគណនា។ ដើមឈើធំៗ ហើយមានទ្រង់ទ្រាយល្អ ដែលគ្មានដើមឈើណានៅសម័យសព្វថ្ងៃនេះអាចប្រៀបផ្ទឹមបាន។ សាច់ឈើរបស់វាល្អ ហើយមានខ្លឹមរឹង ដែលសូម្បីតែថ្មក៏សឹងប្រៀបផ្ទឹមមិនបានផង។ មានមាស ប្រាក់និងត្បូងមានតម្លៃសម្បូរហូរហៀរពន់ពេកក្រៃ។PPKh1 62.1

    ពូជមនុស្សនៅតែមានកម្លាំងខ្លាំងក្លាដូចជាកម្លាំងដែលគេមានតាំងពីគ្រា ដំបូងមកដដែល។ គេមានប្រាជ្ញាឈ្លាសវៃ មានពេទកោសល្យ ក្នុងការច្នៃព្រឌិត កិច្ចការដ៏អស្ចារ្យ និងប៉ិនប្រសប់បំផុត ប៉ុន្តែ គេអនុញ្ញាតឱ្យអំពើទុច្ចរិតកើតឡើងពាសណាពាសណី។PPKh1 62.2

    ព្រះបានប្រទានអំណោយទានដ៏សម្បូរបែបដល់មនុស្សទាំងនេះ នៅមុនសម័យទឹកជំនន់ ប៉ុន្តែ ពួកគេបានប្រើប្រាស់អំណោយរបស់ព្រះនេះសម្រាប់លើកតម្កើងខ្លួនឯង ហើយបង្វែអំណោយទានទាំងនោះឱ្យទៅជា បណ្តាសា ដោយដាក់សេចក្តីស្រឡាញ់របស់គេទៅលើតែអំណោយទានទាំងនោះវិញ គឺមិនមែនទៅលើព្រះដែលបានប្រទានអំណោយទាំងនោះ ឡើយ។ ពួកគេបានប្រកួតប្រជែងសាងសង់លំនៅស្ថានឱ្យបានល្អជាងគ្នា រៀងៗខ្លួន ដោយទឹកដៃដ៏ប៉ិនប្រសប់របស់គេ។ ពួកគេត្រេកត្រអាលនឹងការសប្បាយ និងការអាក្រក់របស់គេ។ ដោយមិនចង់ទុកព្រះនៅក្នុងចំណេះដឹងរបស់គេឡើយ មិនយូរប៉ុន្មាន ពួកគេក៏បានលែងទទួលស្គាល់ថាមានព្រះ។ ពួកគេសរសើរតម្កើងទេពកោសល្យរបស់មនុស្ស ថ្វាយបង្គំដល់ការងារដែលចេញពីដៃរបស់គេ ហើយបានបង្រៀនកូនចៅគេឱ្យថ្វាយបង្គំរូបទាំងឡាយដែលគេបានឆ្លាក់ឬបានធ្វើ។PPKh1 63.1

    អ្នកសរសេរគម្ពីរទំនុកតម្កើងបានពណ៌នាអំពីលទ្ធផលដែលកើតចេញពីពួកអ្នកដែលថ្វាយបង្គំរូបព្រះទាំងនោះដោយស្រឡាញ់ថា “ជាងដែលធ្វើ អើ អស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះ គេនឹងបានដូចជារូបនោះដែរ” ទំនុកតម្កើង ១១៥:៥។ ច្បាប់នៃគំនិតរបស់មនុស្សបានចែងថា ដោយការមើល យើងត្រឡប់ជាផ្លាស់ប្តូរ ប្រសិនបើគំនិតមិនដែលបានលើកតម្កើងឱ្យខ្ពស់ជាគំនិតរបស់មនុស្សទេ ប្រសិនបើគំនិតមិនដែលបានលើកតម្កើងឱ្យខ្ពស់ជាងសេចក្តីស្រឡាញ់និងប្រាជ្ញាដ៏គ្មានព្រំដែននោះទេ មនុស្សលោកនឹងចេះតែលិចលង់ ជ្រៅទៅៗ ជាមិនខាន។ “ព្រះយេហូវ៉ា ទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចម្រើនជាច្រើនឡើង នៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ គ្រានោះមនុស្សលោកនៅលើផែនដីប្រែជាអាក្រក់ខិលខូចអស់ ហើយពោរពេញដោយអំពើឃោរឃៅទៀតផង”។PPKh1 63.2

    Larger font
    Smaller font
    Copy
    Print
    Contents