Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៨ មេសា

    ចេញពីគុកងងឹត លោកយ៉ូសែបត្រូវបានគេលើកតម្កើងឱ្យទៅជាអ្នកដឹកនាំលើទឹកដីនៃប្រទេស អេស៊ីព្ទទាំងមូល ជាមុខតំណែងដ៏ខ្ពង់ខ្ពស់ តែព័ទ្ធ ជុំវិញដោយគ្រោះថ្នាក់។ គ្មានអ្នកណាម្នាក់អាចឈរយ៉ាងខ្ពស់ត្រដែត ដោយមិនមានគ្រោះថ្នាក់សោះនោះឡើយ។ ខ្យល់ព្យុះអាចបោកបក់ឱ្យដើមឈើធំៗនៅលើកំពូលភ្នំរលើងទាំងឫស តែបន្សល់ទុកឱ្យផ្កាតូចៗនៅតាមជ្រលងភ្នំនៅរីកស្គុះស្គាយដដែល។ ដូច្នេះ អស់អ្នកដែលរក្សាសេចក្តីសុចរិតនៅក្នុងជីវិតដ៏ស្លូតបូតនិងបន្ទាបខ្លួន នោះនឹងត្រូវសេចក្តីល្បួងដែលកើតឡើងដោយជោគជ័យ និងកិត្តិយសខាងលោកិយ ទាញទម្លាក់មកវិញជាមិនខាន។ ប៉ុន្តែ អត្តចរិតរបស់លោកយ៉ូសែបបានប្រឈមនឹងការសាកល្បងទាំងគ្រាក្រលំបាក និងគ្រាសម្បូររុងរឿង។ គាត់គឺជាជនបរទេសនៅប្រទេសក្រៅ ដោយព្រាត់ប្រាសពីក្រុមគ្រួសារ មករស់នៅក្នុងប្រទេសមួយដែលមិនជឿព្រះ ប៉ុន្តែ គាត់ជឿជាក់ថាព្រះហស្តរបស់ព្រះបានដឹកនាំជីវិតរបស់គាត់។ ដោយទីពឹងទៅលើព្រះគ្រប់កាលៈទេសៈ គាត់បានបំពេញតួនាទីក្នុងមុខតំណែងដ៏ខ្ពស់របស់គាត់ដោយស្មោះត្រង់។ ព្រះមហាក្សត្រនិងពួកមន្ត្រីនៃប្រទេសអេស៊ីព្ទ បានចាប់អារម្មណ៍ទៅលើព្រះដ៏ពិត ហើយពួកគេបានរៀនគោរពគោលការណ៍ដែលបានបង្ហាញនៅក្នុងជីវិតរបស់លោកយ៉ូសែប ជាអ្នកថ្វាយបង្គំដល់ព្រះយេ-ហូវ៉ា។PPKh1 203.2

    កាលពីក្មេង លោកយ៉ូសែបបំពេញករណីយកិច្ច ជាជាងធ្វើតាមចំណង់ចំណូលចិត្ត ដូច្នេះសេចក្តីសុចរិត ទ្រព្យសម្បត្តិ ការស្មោះត្រង់និងភាពសាមញ្ញ និស្ស័យថ្លៃថ្នូរកាលពីនៅយុវវ័យ នាំមកនូវផ្លែផ្កាដល់ជីវិតនៅពេលគាត់ក្លាយជាមនុស្សធំពេញវ័យ។PPKh1 204.1

    បរិយាកាសផ្សេងៗដែលយើងជួបប្រទះពីមួយថ្ងៃទៅមួយថ្ងៃ បានកើតឡើងដើម្បីសាកល្បងការស្មោះត្រង់របស់យើង និងពង្រឹងសមត្ថភាពយើង ឱ្យកាន់តែស្មោះត្រង់។ ដោយប្រកាន់ខ្ជាប់នូវគោលការ គំនិតបានត្រឡប់ទៅជាមានទម្លាប់ស្រឡាញ់ករណីយកិច្ច ខ្លាំងជាងការសប្បាយនិងសេចក្តីប៉ង- ប្រាថ្នា។ គំនិតដែលមានវិន័យដូច្នេះ មិនរេរានៅចន្លោះការត្រូវនិងខុស ដូចជាដើមត្រែងរេរាំតាមខ្យល់នោះឡើយ។ ដោយការស្មោះត្រង់ទៅនឹងការងារតូចតាចដូច្នេះ គំនិតនោះបានទទួលកម្លាំងឱ្យស្មោះត្រង់ទៅនឹងការដែលធំជាងនេះ។ PPKh1 204.2

    អត្តចរិតស្មោះត្រង់មានតម្លៃជាងមាសពីស្រុកអូភាទៅទៀត។ បើគ្មានអត្តចរិតបែបនេះទេ គ្មានអ្នកណាម្នាក់អាចអណ្តែតឡើងជាមនុស្សដែលមានកិត្តិយសខ្ពង់ខ្ពស់នោះបានឡើយ។ ការបង្កើតអត្តចរិតថ្លៃថ្នូរគឺជាការងារនៃ ជីវិត។ ព្រះប្រទានឱកាស តែជោគជ័យអាស្រ័យទៅលើការដែលយើងប្រើប្រាស់ឱកាសទាំងអស់នោះ។PPKh1 204.3

    *****

    Larger font
    Smaller font
    Copy
    Print
    Contents