Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៥ មីនា

    យ៉ាកុបបានធ្វើដំណើរដោយក្តីបារម្ភ តាមផ្លូវដែលគាត់បានរត់គេចខ្លួនកាលពីម្ភៃឆ្នាំមុន។ អំពើបាបនៃការបោកបញ្ឆោតដល់ឪពុករបស់គាត់នៅជាប់ក្នុងគំនិតរបស់គាត់ជានិច្ច។ គាត់បានដឹងថាការនិរទេស ខ្លួនអស់រយៈពេលយ៉ាងយូរនេះ គឺជាលទ្ធផលនៃអំពើបាបនោះដោយផ្ទាល់។ គាត់បានគិតអំពីរឿងរ៉ាវទាំងនេះ ទាំងយប់ទាំងថ្ងៃ មនសិការនៃការថ្កោលទោសខ្លួនឯងបានធ្វើឱ្យដំណើររបស់គាត់ពោរពេញទៅដោយភាពក្រៀមក្រំ។ ខណៈដែលកំពូលភ្នំនៃស្រុកកំណើតរបស់គាត់បង្ហាញខ្លួនលឹមៗពីចម្ងាយ រឿងរ៉ាវអតីតកាលទាំងឡាយបានងើបឡើងយ៉ាងរហ័យនៅក្នុងចិត្តគាត់។ សេចក្តីសន្យានៃជំនួយនិងការដឹកនាំរបស់ព្រះក៏បានកើតឡើងជាមួយនឹងអនុស្សាវរីយ៍ នៃអំពើបាបរបស់គាត់នោះផងដែរ។PPKh1 173.1

    គាត់បានគិតអំពីអេសាវដោយការភ័យខ្លាច។ អេសាវប្រហែលជានឹងប្រើអំពើហិង្សាមកលើគាត់ មិនមែនដោយសារតែការសងសឹកប៉ុណ្ណោះទេ ប៉ុន្តែដើម្បីឱ្យបានទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់គាត់ ដែលគាត់ធ្លាប់មានគំនិតចង់បានបែបនេះជាយូរមកហើយនោះទៀតផង។PPKh1 173.2

    ព្រះបានបង្ហាញការយកព្រះទ័យទុកដាក់ថែរក្សារបស់ទ្រង់ ដល់យ៉ាកុប ម្តងទៀត ក្រុមឬកងទ័ពទេវតានៃឋានសួគ៌បានយាងមុនពួកលោកយ៉ាកុប ដើម្បីការពារពួកគេ។ យ៉ាកុបនឹកឃើញដល់ការបើក សម្តែងនៅបេតអែលតាំងពីយូរយារកន្លងមកហើយ រួចបន្ទុករបស់គាត់ក៏បានធូរស្បើយបន្តិច។ ពួក ទេវតារបស់ព្រះដែលបាននាំមកនូវសេចក្តីសង្ឃឹមនិងការលើកទឹកចិត្តដល់គាត់ ខណៈដែលគាត់បានរត់គេចខ្លួនចេញពីស្រុកកាណាននោះ បានតាមថែរក្សាការពារគាត់ នៅពេលដែលគាត់វិលត្រឡប់មកវិញផងដែរ។ ហើយគាត់បានមានប្រសាសន៍ថា “នេះជាពួកពលរបស់ព្រះ”។ PPKh1 174.1

    យ៉ាកុបដឹងថាគាត់ត្រូវតែធ្វើអ្វីម៉្យាងដើម្បីការពារសុវត្ថិភាពរបស់គាត់។ ដូច្នេះគាត់បានចាត់អ្នកនាំសារទៅជួបនឹងអេសាវជាមួយនឹងការគោរពរាក់ទាក់ ដោយគាត់សង្ឃឹមថាបងប្រុសរបស់គាត់នឹងទទួលដោយពេញចិត្ត។ គាត់បានបញ្ជូនអ្នកបម្រើឱ្យទៅជួប “អេសាវជាលោកម្ចាស់អញ”។ ពួកគេត្រូវជម្រាបពីចៅហ្វាយរបស់គេថា “យ៉ាកុបជាអ្នកបម្រើលោក”។ ហើយដើម្បីកុំឱ្យអេសាវបារម្ភក្រែងគាត់មក ដណ្តើមកេរ្តិ៍អាករ យ៉ាកុបបានបញ្ជាក់យ៉ាងប្រុងប្រយ័ត្ន នៅក្នុងសាររបស់គាត់ថា “ខ្ញុំមានគោ មានលា មានហ្វូងចៀម ហើយមានបាវប្រុសស្រី”។ PPKh1 174.2

    ប៉ុន្តែ អេសាវមិនបានឆ្លើយតបនឹងសារដ៏រាក់ទាក់នេះវិញឡើយ។ ការនេះបង្ហាញយ៉ាងច្បាស់ថាអេសាវនឹងមករកសងសឹកជាមិនខាន។ ការភិតភ័យ បានកើតឡើងពាសពេញជំរំ។ “នោះយ៉ាកុបគាត់ភ័យខ្លាចជាខ្លាំង ហើយមានសេចក្តីថប់ព្រួយក្នុងទ្រូង”។ អ្នកធ្វើដំណើរជាមួយគាត់ដែលគ្មានអាវុធ និងគ្មានការការពារនោះ ពិតជាពុំបានរៀបចំខ្លួនដើម្បីជួបនឹងខ្មាំងសត្រូវឡើយ។ គាត់បានបញ្ជូនអំណោយដ៏សប្បុរសពីហ្វូងសត្វដ៏ច្រើនរបស់គាត់ទៅឱ្យ អេសាវ ជាមួយនឹងសារចងមិត្តភាព។ គាត់បានធ្វើការទាំងអស់នេះដោយអំណាចរបស់គាត់ ដើម្បីទូទាត់នឹងកំហុសដែលគាត់បានធ្វើទាស់នឹងបងប្រុសរបស់ខ្លួន និងដើម្បីពង្វាងគ្រោះថ្នាក់ដ៏គួរឱ្យភ័យខ្លាចនេះ។ បន្ទាប់មក គាត់បានទូលអង្វរសុំការពារពីព្រះ “ទូលបង្គំមិនគួរឱ្យបានអស់ទាំងសេចក្តីសប្បុរស និងអស់ទាំងសេចក្តីស្មោះត្រង់ដែលទ្រង់បានផ្តល់មកទូលបង្គំ ជាអ្នកបម្រើទ្រង់ទេ . . . សូមទ្រង់ប្រោសឱ្យទូលបង្គំរួចពីកណ្តាប់ដៃនៃអេសាវជាបង ដ្បិតទូលបង្គំខ្លាចក្រែងគាត់វាយពួកទូលបង្គំនេះ ទាំងម្តាយកូនផង”។PPKh1 174.3

    យ៉ាកុបបានសម្រេចចិត្តថាត្រូវចំណាយពេលមួយយប់ដើម្បីអធិស្ឋាន ទៅព្រះតែម្នាក់ឯង។ ព្រះអាចបន្ទន់ចិត្តអេសាវ។ មានតែនៅក្នុងព្រះអង្គមួយគត់ដែលជាសេចក្តីសង្ឃឹមរបស់យ៉ាកុប។PPKh1 175.1

    Larger font
    Smaller font
    Copy
    Print
    Contents