Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១១ ឧសភា

    បណ្តាជនអ៊ីស្រាអែលបានចេញដំណើរទៅតាំងពីព្រលឹមមុនថ្ងៃរះ។ ក្នុងអំឡុងពេលនៃសេចក្តីវេទនានៅស្រុកអេស៊ីព្ទ សាសន៍អ៊ីស្រាអែលបានប្រមូលផ្តុំគ្នាបណ្តើរៗនៅលើទឹកដីកូសែនរួចទៅហើយ។ ដើម្បីតម្រូវតាមការចាំបាច់ឬការរៀបចំជាមុនសម្រាប់ការធ្វើដំណើររបស់ហ្វូងមនុស្សជាច្រើន នោះពួកគេបានចែកគ្នាជាក្រុមៗ នៅក្រោមការគ្រប់គ្រងរបស់មេដឹកនាំក្រុមដែលគេបានតែងតាំង។ PPKh1 273.1

    ហើយពួកគេចេញទៅ “ដើរដោយជើង មានមនុស្សប្រុសៗចំនួន៦សែននាក់ ឥតរាប់កូនក្មេងឡើយ ក៏មានមនុស្សសន្ធឹក គ្រប់បែប ឡើងទៅជាមួយដែរ”។ ពួកជនទាំងនេះ មិនមែនត្រឹមតែជាពួកអ្នកមានជំនឿទៅលើព្រះនៃសាសន៍អ៊ីស្រាអែលប៉ុណ្ណោះទេ តែរួមបញ្ចូលទាំងអ្នកដែលចង់គេចពីសេចក្តីវេទនា មួយចំនួនធំទៀតផង។ ក្រុមមនុស្សនេះគឺជាបញ្ហា និងជាឧបសគ្គឥតឈប់ឈរ ដល់សាសន៍អ៊ីស្រាអែល។ PPKh1 273.2

    ពួកបណ្តាជនបានយកទៅជាមួយគេនូវ “ហ្វូងចៀមនិងហ្វូងគោយ៉ាងសន្ធឹក ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះផង”។ មុនពេលចាកចេញពីស្រុក អេស៊ីព្ទ ពួកគេបានទាមទារសំណងថ្លៃឈ្នួលធ្វើការដែលពួកអេស៊ីព្ទមិនបានបង់ឱ្យ ហើយពួកទាសករទាំងនេះបានចាកចេញមកជាមួយនឹងសម្បត្តិជាច្រើន ដែលបានមកពីពួកចៅហ្វាយរបស់គេ។ PPKh1 273.3

    “ហើយនៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់ក៏នាំពួកកូនចៅអ៊ីស្រាអែលចេញពីអេស៊ីព្ទ ដោយពួកកងរបស់គេ”។ ឯបណ្តាជនអ៊ីស្រាអែលក៏បានយកឆ្អឹងរបស់លោកយ៉ូសែប ដែលជាការរំឭកដល់ពួកគេអំពីការរំដោះ នៅគ្រាដែលពួកគេស្ថិតនៅជាទាសករដ៏ខ្មៅងងឹតជាច្រើនឆ្នាំនោះ ទៅជាមួយដែរ។ PPKh1 274.1

    ជំនួសឱ្យការធ្វើដំណើរតាមផ្លូវត្រង់ឆ្ពោះទៅកាន់ស្រុកកាណាន កាត់តាមប្រទេសភីលីស្ទីន នោះព្រះអម្ចាស់បានដឹកនាំផ្លូវពួកគេឆ្ពោះទៅភាគខាងត្បូង តាមឆ្នេរសមុទ្រក្រហមវិញ។ “ខ្លាចក្រែងគេឃើញចម្បាំង ហើយរសាយចិត្ត រួចត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ”។ ពួកភីលីស្ទីនបានគិតថា ពួកនោះជាទាសករ ទើបតែចាកចេញពីចៅហ្វាយនាយរបស់គេ ហើយគេមិនញញើតនឹងធ្វើសង្គ្រាមជាមួយនឹងពួកនេះឡើយ។ សាសន៍អ៊ីស្រាអែលមានចំណេះដឹងអំពីព្រះ និងមានជំនឿលើទ្រង់ តិចតួចណាស់ ហើយពួកគេនឹងភ័យខ្លាចនិងបាក់ទឹកចិត្តជាមិនខាន។ ពួកគេគ្មានអាវុធ ហើយមិនធ្លាប់ធ្វើសង្គ្រាមផង គេមានស្មារតីទន់ខ្សោយ ដោយសារធ្លាប់នៅជាទាសករជាច្រើនឆ្នាំ ហើយពួកគេត្រូវបន្ថែមការទទួលខុសត្រូវចំពោះស្ត្រី កុមារ និងមានហ្វូងចៀម ហ្វូងគោជាច្រើនទៀតផង។ ដោយដឹកនាំពួកគេតាមសមុទ្រក្រហមព្រះអម្ចាស់ បានបង្ហាញអង្គទ្រង់ជាព្រះនៃសេចក្តីមេត្តាករុណាដល់ពួកគេ។PPKh1 274.2

    បង្គោលពពក

    “គេក៏ចេញពីសិកូតទៅដំឡើងត្រសាលនៅស្រុក អេថាម ត្រង់ក្បែរ ទីរហោស្ថាននៅវេលាថ្ងៃ ព្រះយេហូវ៉ាទ្រង់តែងយាងនៅមុខគេក្នុងបង្គោលពពក ដើម្បីនឹងនាំផ្លូវ ហើយនៅវេលាយប់ ទ្រង់យាងក្នុងបង្គោលភ្លើង ដើម្បីនឹងបំភ្លឺគេ ប្រយោជន៍ឱ្យគេដើរបានទាំងយប់ទាំងថ្ងៃ ហើយបង្គោលភ្លើងដែលសម្រាប់ពេលយប់ នោះមិនបានថយចេញពីគេឡើយ”។ អ្នកនិពន្ធគម្ពីរទំនុកតម្កីងបានសរសេរថា “ទ្រង់បានលាតពពកសម្រាប់គ្របបាំងគេ ព្រមទាំងភ្លើងសម្រាប់បំភ្លឺនៅពេលយប់”។ ទំនុកតម្កើង ១០៥:៣៩។ សូមមើល កូរិនថូសទី១ ១០:១, ២ ថែមទៀត។ បង្គោលពពកនោះបានធ្វើជាអ្នកការពារពីការរលាកដោយកម្តៅថ្ងៃហើយផ្តល់ភាពត្រជាក់និងសំណើមធ្វើឱ្យមានបរិយាកាសស្រស់ថ្លានៅលើវាលរហោស្ថានដ៏ហួតហែង។ នៅពេលយប់ បង្គោលពពកនោះបានក្លាយជាបង្គោលភ្លើងPPKh1 274.3

    ដើម្បីបំភ្លឺទីបោះជំរំរបស់ពួកគេ និងបញ្ជាក់ឱ្យគេដឹងជានិច្ចអំពីព្រះវត្តមានរបស់ព្រះ។PPKh1 275.1

    Larger font
    Smaller font
    Copy
    Print
    Contents