Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១២ កុម្ភៈ

    វិទ្យាសាស្ត្រពិតទាំងអស់សុទ្ធតែស្របគ្នាជាមួយនឹងកិច្ចការរបស់ទ្រង់ ការសិក្សាពិតទាំងអស់ដឹកនាំទៅរកការស្តាប់បង្គាប់ដល់ការគ្រប់គ្រងរបស់ទ្រង់។ វិទ្យាសាស្ត្របើការសង្ស័យថ្មីៗ ចំពោះទស្សនៈរបស់យើង គេបង្កើតនិងបំផុសរបកគំហើញថ្មីៗ ប៉ុន្តែ គេមិនបាននាំយកអ្វីមួយចេញពីការស្រាវជ្រាវរបស់គេ ដែលផ្ទុយទៅនឹងការបើកសម្តែងរបស់ព្រះទាល់តែសោះ។ សៀវភៅនៃធម្មជាតិ និងសំណេរនៃព្រះបន្ទូលបញ្ចាំងពន្លឺឱ្យគ្នាទៅវិញទៅមក។PPKh1 87.1

    យើងប្រហែលជាធ្លាប់ស្រាវជ្រាវ ធ្លាប់សិក្សា តែនៅតែមានរឿងរ៉ាវជាច្រើន ដែលយើងនៅតែមិនយល់។ កិច្ចការនៃការបង្កើតលោកបញ្ជាក់ពីព្រះចេស្តានិងឧត្តមភាពរបស់ព្រះ។ សូមមើលគម្ពីរទំនុកតម្កើង ១៩:១៩។ អស់អ្នកដែលទទួលយកព្រះបន្ទូលរបស់ព្រះ ជាអ្នកប្រៀនប្រដៅនឹងរកឃើញ នូវជំនួយឱ្យយល់អំពីព្រះ នៅក្នុងវិទ្យាសាស្ត្រ។ “ដ្បិតអ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកិយមក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច និងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក”។ រ៉ូម ១:២០។PPKh1 87.2

    Larger font
    Smaller font
    Copy
    Print
    Contents