Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១ ឩសភា

    ពាក្យសម្តីបែបនេះបានបំផ្លាញក្តីសង្ឃឹមរបស់កូនចៅអ៊ីស្រាអែលជាច្រើន។ ពិតប្រាកដណាស់ ពួកគេជាទាសករ កូនចៅរបស់គេត្រូវបានគេសម្លាប់ ហើយជីវិតរបស់គេមានបន្ទុកយ៉ាងធ្ងន់ តែពួកគេនៅតែថ្វាយបង្គំព្រះនៃឋានសួគ៌ដដែល។ ព្រះអង្គនឹងមិនបណ្តោយឱ្យពួកគេនៅក្រោមការជិះជាន់របស់ពួកអ្នកថ្វាយបង្គំព្រះក្លែងក្លាយដូច្នេះឡើយ។ ប៉ុន្តែ ពួកអ្នកដែលស្មោះត្រង់ជាមួយនឹងព្រះ បានយល់ថា ដោយសារតែសាសន៍អ៊ីស្រាអែលបានបែកចេញពីទ្រង់ ដោយសារតែពួកគេចូលចិត្តរៀបការជាមួយនឹងពួកអ្នកមិនជឿព្រះ ដូច្នេះហើយ ទើបបានជាព្រះបណ្តោយឱ្យពួកគេក្លាយទៅជាទាសករបែបនេះ។ ពួកគេបានបញ្ជាក់ប្រាប់អ្នកដទៃទៀតថាព្រះនឹងបំបាក់នឹមទាសករនេះនៅពេលឆាប់ៗជាមិនខាន។ PPKh1 251.1

    ប៉ុន្តែ សាសន៍ហេព្រើរនេះមិនទាន់បានរៀបចំខ្លួនរួចរាល់ដើម្បីរំដោះខ្លួននៅឡើយ។ ពួកគេមានជំនឿទៅលើព្រះតិចពេក។ ពួកគេភាគច្រើនចង់រស់នៅជាទាសករក្នុងប្រទេសអេស៊ីព្ទតទៅទៀត ប្រសើរជាងប្រឈមមុខនឹងការពិបាកៗនៃការផ្លាស់ប្តូរទៅកាន់ទឹកដីថ្មីដែលខ្លួនមិនធ្លាប់ស្គាល់ ហើយមនុស្សមួយចំនួនមានទម្លាប់ដូចជាសាសន៍អេស៊ីព្ទទៅហើយ។ ដូច្នេះ ព្រះដែលគ្រប់គ្រងព្រឹត្តិការណ៍ទាំងឡាយបានធ្វើឱ្យស្តេចស្រុកអេស៊ីព្ទមានព្រះទ័យ រឹងរូស ហើយទ្រង់បានបង្ហាញអង្គទ្រង់ដល់សាសន៍អេសីព្ទ។ PPKh1 251.2

    ការងាររបស់លោកម៉ូសេប្រហែលជាមិនពិបាកដូច្នេះទេ ប្រសិនបើសាសន៍អ៊ីស្រាអែលមិនពុករលួយដោយការមិនចង់ចាកចេញពីប្រទេសអេស៊ីព្ទ ទេនោះ។ ព្រះគម្ពីរចែងថា “ប៉ុន្តែ ពួកគេមិនស្តាប់តាមលោកឡើយ ព្រោះពួកគេបាក់ទឹកចិត្ត ដោយសារទុក្ខវេទនាក្នុងភាពជាទាសករ”។ ព្រះមានបន្ទូលមកកាន់លោកម៉ូសេម្តងទៀតថា “ឱ្យចូលទៅទូលផារ៉ោនជាស្តេចស្រុកអេស៊ីព្ទ ថា ចូរបើកឱ្យពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកទៅ”។ គាត់បានទូលតបទៅព្រះវិញទាំងបាក់ទឹកចិត្តថា “មើលសូម្បីតែពួកកូនចៅអ៊ីស្រាអែលក៏មិនព្រមស្តាប់តាមទូលបង្គំទៅហើយ ចំណង់បើផារ៉ោន ធ្វើដូចម្តេចឱ្យស្តាប់តាមទូលបង្គំបាន?”។ ព្រះទ្រង់បានប្រាប់ឱ្យលោកម៉ូសេយកលោកអើរ៉ុនទៅជាមួយ។ PPKh1 252.1

    ស្តេចផារ៉ោនមិនអាចជួយសង្គ្រោះរាស្ត្រអេស៊ីព្ទតទៅទៀតបានPPKh1 252.2

    ពួកមន្ត្រីបានប្រាប់ទៅលោកម៉ូសេវិញថាព្រះរាជាមិនព្រមអនុញ្ញាតឡើយ ដរាបណាព្រះមិនបានដាក់ទោសដល់សាសន៍អេស៊ីព្ទដោយការជំនុំជម្រះ ហើយនាំសាសន៍អ៊ីស្រាអែលចេញទៅដោយការបង្ហាញព្រះចេស្តាដ៏អស្ចារ្យរបស់ទ្រង់ទេនោះ។ មុននឹងគ្រោះកាច (ការវេទនា) នីមួយៗធ្លាក់មក លោក ម៉ូសេត្រូវពណ៌នាអំពីប្រភេទនិងឥទ្ធិពលនៃគ្រោះកាចនោះ ដើម្បីឱ្យព្រះរាជាទ្រង់សង្គ្រោះព្រះអង្គឯងឱ្យរួចពីគ្រោះកាចនោះ ប្រសិនបើទ្រង់ចង់ធ្វើដូច្នោះ។ នៅពេលដែលស្តេចបដិសេធគ្រោះកាចមួយ គ្រោះកាចដែលនឹងចូលមកបន្តរឹតតែធ្ងន់ជាងមុនទៅទៀត ទាល់តែព្រះទ័យដ៏អំណួតរបស់ស្តេចអង្គនេះត្រូវបានបន្ទាបចុះ ហើយយល់ព្រមទទួលស្គាល់ព្រះអាទិករ ដែលបង្កើតផ្ទៃមេឃនិងផែនដីថាជាព្រះពិតនិងជាព្រះដែលមានព្រះជន្មរស់។ ព្រះនឹងដាក់ទណ្ឌកម្ម ដល់រាស្ត្រអេស៊ីព្ទ ដោយសារការថ្វាយបង្គំរូបព្រះរបស់គេ និងបង្ក្រាបអំណួតរបស់គេដើម្បីឱ្យសាសន៍ដទៃត្រូវញ័ររន្ធត់ដោយសារសកម្មភាពដ៏អស្ចារ្យរបស់ទ្រង់ ឱ្យរាស្ត្ររបស់ទ្រង់ងាកបែរចេញពីការថ្វាយបង្គំរូបព្រះ រួចត្រឡប់ទៅថ្វាយបង្គំដល់ព្រះដ៏បរិសុទ្ធវិញ។ PPKh1 252.3

    Larger font
    Smaller font
    Copy
    Print
    Contents