Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៨ មីនា

    អេសាវមិនអាចកែប្រែចិត្តទេ

    អេសាវបានឱ្យតម្លៃទៅលើព្រះពរនោះតិចតួចណាស់ នៅពេលដែលព្រះពរនោះហាក់នៅជាសម្បត្តិរបស់គាត់នៅឡើយ ប៉ុន្តែ ឥឡូវនេះដោយសារ តែព្រះពរនោះត្រូវបានចាកចេញពីគាត់ទៅហើយ ទុក្ខព្រួយនិងកំហឹងរបស់គាត់កាន់តែធ្ងន់ធ្ងរឡើងៗ “ឱលោកឪពុកអើយ! សូមចែកពរមកខ្ញុំផង” “តើលោកឪពុកមិនបានទុកពរខ្លះសម្រាប់ខ្ញុំទេឬអី?” ប៉ុន្តែ សិទ្ធិជាកូនច្បងដែលគាត់បានលក់ឱ្យគេដោយមិនយកចិត្តទុកដាក់សោះនោះមិនអាចយកត្រឡប់ មកវិញបានឡើយ។ អេសាវបានលក់មរតករបស់ខ្លួន “ដោយសារសម្លមួយចាន” ដោយសារចំណង់ចង់ចម្អែតពោះបណ្តោះអាសន្នដោយមិនចេះទប់ចិត្ត។PPKh1 159.1

    ប៉ុន្តែ នៅពេលដែលគាត់បានឃើញភាពល្ងីល្ងើរបស់គាត់នោះវាហួស ពេលនឹងយកពរនោះ ត្រឡប់មកវិញទៅហើយ។ “ដ្បិតទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ គង់តែរកផ្លូវប្រែចិត្តមិនឃើញទេ”។ ហេព្រើរ ១២:១៧។ អេសាវមិនត្រូវបានកាត់ផ្តាច់ពីការសែ្វងរកការគាប់ព្រះហឫទ័យដល់ព្រះ ដោយការកែប្រែចិត្តនោះទេ ប៉ុន្តែ គាត់មិនអាចស្វែងរកផ្លូវឱ្យបានសិទ្ធិជាកូនច្បងត្រឡប់មកវិញឡើយ។ ការកើតទុក្ខរបស់គាត់មិនមែនផុសចេញមកពីការដឹងកំហុសនៃអំពើបាបរបស់គាត់ទេ គាត់មិនមានបំណងចង់ផ្សះផ្សាជាមួយនឹងព្រះវិញឡើយ។ គាត់កើតទុក្ខក៏ព្រោះតែលទ្ធផលនៃអំពើរបស់គាត់ប៉ុណ្ណោះ មិនមែនដោយសារអំពើបាបនោះទេ។PPKh1 159.2

    នៅក្នុងព្រះគម្ពីរ អេសាវ ត្រូវបានគេហៅថា “មនុស្សទមិឡ” ខ១៦។ គាត់តំណាងឱ្យមនុស្សដែលមិនឱ្យតម្លៃដល់ការប្រោសលោះដែលព្រះគ្រីស្ទបានចេញថ្លៃលោះជំនួសពួកគេ ហើយបានលះបង់ចោលមរតកនៃឋានសួគ៌ដើម្បីឱ្យបានរបស់ដែលនឹងត្រូវវិនាសនៅផែនដីនេះវិញ។ មនុស្សជាច្រើនសន្ធឹកសន្ធាប់រស់នៅដោយគ្មានគំនិតគិតគូរឬខ្វល់ខ្វាយអំពីអនាគតឡើយ។ គេស្រែកឡើងដូចជាអេសាវថា “នោះចូរយើងស៊ីផឹកទៅចុះ ដ្បិតស្អែកយើងត្រូវស្លាប់ហើយ”។ កូរិនថូសទី១ ១៥:៣២។ ចំណង់បរិភោគអាហារមានជ័យជម្នះលើពួកគេ ហើយពួកគេសឹងតែស្អប់ខ្ពើមចំពោះព្រះនិងពួកទេវតាផង។ នៅពេលដែលនរណាម្នាក់បង្ហាញដល់ពួកគេ ពីភារកិច្ចនៃការសម្អាតខ្លួនគេចេញពីភាពស្មោកគ្រោកខាងសាច់ឈាម និងខាងព្រលឹងវិញ្ញាណ ដោយធើ្វឱ្យភាពគ្រប់លក្ខណ៍នៃការកោតខ្លាចព្រះបានបរិសុទ្ធឡើងវិញ ពួកគេបានប្រមាថមើលងាយតបទៅវិញ។PPKh1 160.1

    មនុស្សជាច្រើនកំពុងលក់សិទ្ធិជាកូនច្បងរបស់ខ្លួនដើម្បីបំពេញមហិច្ឆតាខ្លួន។ ពួកគេលះបង់សុខភាពរបស់គេ ធ្វើឱ្យសមត្ថភាពនៃការគិតគូររបស់គេចុះខ្សោយ និងធ្វើឱ្យបាត់បង់ឋានសួគ៌ ដោយសារតែការសប្បាយបណ្តោះអាសន្ន ដែលធ្វើឱ្យពួកគេចុះទន់ខ្សោយនិងទាបថោក។ អេសាវភ្ញាក់ខ្លួនឡើង ហួសពេលនឹងយកបានមកវិញនូវអ្វីដែលគាត់បានបាត់បង់នោះទៅហើយ។ រីឯនៅថ្ងៃនៃព្រះ អម្ចាស់ក៏ដូចគ្នានេះដែរ សម្រាប់អ្នកដែលបានប្តូរមរតកនៃឋានសួគ៌របស់ខ្លួនជាមួយនឹងការចម្អែតក្រពះនោះ។PPKh1 160.2

    *****PPKh1 160.3

    Larger font
    Smaller font
    Copy
    Print
    Contents