Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៨ មីនា

    នឹងមានការរត់ចេញទៅ ការបំបែកខ្លួនចេញពីមនុស្សអាក្រក់ អ្នករត់ឱ្យបានរួចជីវិត។ នៅថ្ងៃចុងបំផុតនឹងបានដូចជាគ្រាលោកណូអេ ដូចជាគ្រាលោកឡុត ដូចជាគ្រានៃពួកសាវក មុនការហិនវិនាសនៃទីក្រុងយេរូសាឡិមដែរ។ មនុស្សនឹងឮព្រះសូរសៀងរបស់ព្រះម្តងទៀត ស្រែកបង្គាប់ដល់រាស្ត្ររបស់ទ្រង់ ឱ្យបំបែកខ្លួនចេញពីអំពើទុច្ចរិតដែលកំពុងរីករាលដាលយ៉ាងទូលំ-ទូលាយនេះ។PPKh1 140.3

    ទេវតាបានបង្ហាញនូវការពុករលួយនិងការក្បត់ជំនឿនាសម័យចុងក្រោយ ដល់ហោរាយ៉ូហាននៅក្នុងការបើកសម្តែងអំពីទីក្រុងបាប៊ីឡូន “គឺជាទីក្រុងដ៏ធំ ដែលមានអំណាចលើស្តេច ទាំងប៉ុន្មាននៅផែនដី” វិវរណៈ ១៧:១៨។ ព្រះទ្រង់បានប្រទានការអំពាវនាវពីឋានសួគ៌មក មុននឹងទីក្រុងនោះត្រូវ វិនាស។ “រាស្ត្រអញអើយ ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឱ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ ក្រែងត្រូវវេទនាដូចជាវាដែរ” វិវរណៈ ១៨:៤។ នឹងគ្មានការសម្របសម្រួលរវាងព្រះ និងលោកិយដូចជាជំនាន់លោកណូអេនិងជំនាន់លោកឡុតដែរ មិនមានការវិលត្រឡប់ទៅយកទ្រព្យសម្បត្តិខាងលោកិយវិញឡើយ។ សូមមើលម៉ាថាយ ៦:២៤។PPKh1 141.1

    មនុស្សកំពុងតែនឹកស្រមៃអំពីភាពសម្បូររុងរឿងនិងសន្តិភាព។ ហ្វូងមនុស្សស្រែកថា “មានសេចក្តីសុខសាន្តនិងមានសុវត្ថិភាព” ហើយ នៅពេលដែលព្រះប្រកាសថាការវិនាសយ៉ាងរហ័សហៀបនឹងធ្លាក់មកលើអ្នកបំពាននឹងច្បាប់របស់ទ្រង់ហើយ។ នៅយប់មុនការវិនាសរបស់គេ ទីក្រុងទាំងឡាយនៅវាលទំនាបនេះកំពុងវក់វីនៅក្នុងការសប្បាយ និងការសើចចំអកឱ្យការព្រមាននៃទេវតារបស់ព្រះ។ ប៉ុន្តែ នៅយប់នោះឯងទ្វារនៃសេចក្តីមេត្តាករុណា ត្រូវបានបិទជារៀងរហូត សម្រាប់អ្នកដែលរស់នៅក្នុងទីក្រុងសូដុំមដែលមិនខ្វល់ទាំងនោះ។PPKh1 141.2

    មនុស្សជាច្រើនកុះករនៅលើពិភពលោកនេះនឹងបដិសេធសេចក្តីមេត្តា ករុណារបស់ព្រះ ហើយនឹងត្រូវបានគ្របសង្កត់នៅក្នុងការវិនាសយ៉ាងឆាប់រហ័សនិងចុងក្រោយបង្អស់។ ប៉ុន្តែ អ្នកដែលយកចិត្តទុកដាក់នឹងការព្រមាននោះនឹងបានអាស្រ័យនៅ “ជាប់ក្នុងទីកំបាំងនៃព្រះដ៏ខ្ពស់បំផុត” និង “បានជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ព្រះចេស្តា”។ ទំនុកតម្កើង ៩១:១។ PPKh1 141.3

    មិនយូរប៉ុន្មាន ក្រោយពីទីក្រុងសូអារត្រូវបានបញ្ឆេះចោលតាមការទតឃើញថាចាំបាច់របស់ព្រះមក ឡុតបានបន្តដំណើរទៅកាន់ភ្នំ ហើយបានរស់នៅក្នុងរូងមួយ។PPKh1 141.4

    ប៉ុន្តែបណ្តាសានៃទីក្រុងសូដុំមបានតាមគាត់រហូតដល់ទីនោះទៀត។ អាកប្បកិរិយាដែលពោរពេញដោយអំពើបាបនៃកូនស្រីៗរបស់គាត់គឺជា លទ្ធផលនៃការរួមសម្ព័ន្ធជាមួយនឹងទីក្រុងអាក្រក់នេះ។ លោកឡុតបានជ្រើសរើសយកទីក្រុងសូដុំមដោយសារតែការសប្បាយ និងផលចំណេញនៃទីក្រុងនេះ ហើយគាត់បានរក្សាការកោតខ្លាចព្រះទុកនៅក្នុងចិត្ត ។ ទីបំផុត ព្រះបានជួយសង្គ្រោះគាត់ដូចជាគេយក “ឩសចេញពីភ្លើង” ប៉ុន្តែដោយគ្មានទ្រព្យសម្បត្តិអ្វីទាំងអស់ គាត់យំទួញដោយបាត់បង់ប្រពន្ធនិងកូនៗ នៅក្នុងរូងភ្នំទាំងភាពអាម៉ាស់ នៅក្នុងវ័យចំណាស់របស់គាត់។ ហើយគាត់មិនបាន ផ្តល់ឱ្យពិភពលោកនេះនូវពូជមនុស្សសុចរិតឡើយ ប៉ុន្តែគាត់បានបង្កើតសាសន៍ពីរដែលថ្វាយបង្គំរូបព្រះ ប្រឆាំងទាស់នឹងព្រះ ព្រមទាំងច្បាំងជាមួយនឹងរាស្ត្រ របស់ទ្រង់ រហូតដល់ពែងនៃសេចក្តីទុច្ចរិតរបស់ពួកគេពេញហៀរ ហើយព្រះក៏បានបំផ្លាញពួកគេបង់។ នេះជាលទ្ធផលដ៏អាក្រក់ដែលដេញតាមពួកអ្នកដើរដោយមិនបានប្រុងប្រយ័ត្ន!PPKh1 142.1

    “កុំឱ្យនឿយហត់ដល់ខ្លួន ដើម្បីឱ្យបានជាអ្នកមានឡើយ ក៏កុំឱ្យប្រើប្រាជ្ញាឱ្យបានមានឡើងដែរ” “អ្នកណាដែលលោភចង់បានកម្រៃ នោះរមែងធ្វើឱ្យផ្ទះខ្លួនកើតទុក្ខ”។ “ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្តីល្បួង និងអន្ទាក់ ហើយក្នុងបំណងជាច្រើនដែលផ្តេសផ្តាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្តីហិនវិនាស និងសេចក្តីអន្តរធានវិញ” សុភាសិត ២៣:៤; ១៥:២៧; ធីម៉ូថេទី១ ៦:៩។ PPKh1 142.2

    Larger font
    Smaller font
    Copy
    Print
    Contents