Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៨ មីនា

    ការពិបាកចុងក្រោយ

    បទពិសោធន៍នៃរាស្ត្ររបស់ព្រះក៏នឹងបានដូច្នេះដែរ នៅក្នុងការពិបាកចុងក្រោយដោយសារអំណាចរបស់អារក្ស។ ព្រះនឹងសាកល្បងជំនឿ ការតស៊ូ ទំនុកចិត្ត របស់គេ នៅក្នុងអំណាចរបស់ទ្រង់។ សាតាំងក៏នឹងព្យាយាមបន្លាចគេ ដោយគំនិតថាអំពើបាបរបស់គេធំធេងណាស់ ព្រះមិនអាចអត់ទោសបានឡើយ។ នៅពេលគេរំឭកពីជីវិតរបស់គេឡើងវិញ សេចក្តីសង្ឃឹមរបស់គេត្រូវលិចលង់ទៅវិញ។ ប៉ុន្តែ ដោយនឹងចាំពីសេចក្តីមេត្តាករុណារបស់ព្រះ និងការកែប្រែចិត្តដ៏ស្មោះត្រង់របស់គេ ពួកគេនឹងបាននៅជាប់ជាមួយនឹងសេចក្តីសន្យារបស់ទ្រង់។ ជំនឿរបស់គេមិនបានធ្លាក់ចុះឡើយ ព្រោះព្រះមិនបានឆ្លើយតបទៅនឹងការអធិស្ឋានរបស់គេភ្លាមៗទេ។ ពួកគេបាននិយាយថា “ខ្ញុំមិនឱ្យលោកទៅទេ ទាល់តែបានឱ្យពរដល់ខ្ញុំសិន”។PPKh1 179.2

    ប្រសិនបើយ៉ាកុបមិនបានកែប្រែចិត្ត ពីអំពើបាបនៃការដណ្តើមយកសិទ្ធិជាកូនច្បង ដោយប្រើឧបាយកលរបស់គាត់ទេនោះ ព្រះក៏មិនបានទុកជីវិតឱ្យគាត់នៅរស់ដែរ។ ដូច្នេះនៅគ្រាវេទនា ប្រសិនបើរាស្ត្ររបស់ព្រះនៅមានអំពើបាបដែលមិនបានលន់តួទោសនៅចំពោះមុខគេ ខណៈដែលគេបានជួបនឹងការភ័យខ្លាចនិងទុក្ខព្រួយនោះ ការអស់សង្ឃឹមនឹងកាត់សេចក្តីជំនឿរបស់ពួកគេចេញ ហើយគេមិនអាចមានទំនុកចិត្តដើម្បីនឹងសូមអង្វរករព្រះឱ្យជួយរំដោះគេដែរ។ ប៉ុន្តែ ពួកគេនឹងមិនមានកំហុសលាក់កំបាំងដែលត្រូវបើកបង្ហាញឡើយ។ អំពើបាបរបស់គេនឹងត្រូវបានលុបចោលដោយព្រះលោហិតដែលបានចាក់ប្រេងតាំងរបស់ព្រះគ្រីស្ទ ហើយពួកគេក៏មិនអាចនឹកចាំពីអំពើបាបទាំងនោះតទៅទៀតដែរ។PPKh1 180.1

    អស់អ្នកណាដែលព្យាយាមលាក់បាំងនិងដោះសាអំពើបាបរបស់ខ្លួន ហើយទុកអំពើបាបទាំងនោះ នៅក្នុងបញ្ជីនៃឋានសួគ៌ សាតាំងនឹងមានជ័យ-ជម្នះដោយសារតែអំពើបាបដែលមិនបានលន់តួ និងមិនបានអត់ទោសឱ្យទាំងនោះជាមិនខាន។ គេលើកតម្កើងការប្រកាសជំនឿរបស់គេ និងតួនាទីដែលគេមានកាន់តែខ្ពស់ សត្រូវរបស់គេក៏រឹតតែមានជោគជ័យពិប្រាកដដែរ។ PPKh1 180.2

    រឿងរបស់លោកយ៉ាកុបបញ្ជាក់ប្រាប់យើងថា ព្រះនឹងមិនបោះបង់ចោលអ្នកដែលធ្លាក់ទៅក្នុងអំពើបាប តែបានវិលត្រឡប់មករកទ្រង់វិញដោយការកែប្រែចិត្តពិតប្រាកដនោះឡើយ។ ព្រះបានបង្រៀនដល់អ្នកបម្រើរបស់ទ្រង់ថាមានតែព្រះគុណរបស់ព្រះមួយប៉ុណ្ណោះ ដែលអាចប្រទានពរដែលពួកគេប្រាថ្នាចង់បាន។ នេះហើយជាអ្វីដែលអ្នករស់នៅសម័យចុងក្រោយនឹងទទួលបាន។ នៅគ្រប់ទាំងភាព ឯកោ និងអស់សង្ឃឹមរបស់យើង យើងត្រូវតែទុកចិត្តទៅលើសេចក្តីសុចរិតនៃព្រះអង្គសង្គ្រោះ ដែលបានសុគតនិងមានព្រះជន្មរស់ឡើងវិញរបស់យើង។ នៅពេលដែលមនុស្សធ្វើតាមការណែនាំនេះ នោះគ្មានអ្នកណាម្នាក់នឹងត្រូវវិនាសឡើយ។PPKh1 180.3

    បទពិសោធន៍របស់លោកយ៉ាកុបបញ្ជាក់ពីការអធិស្ឋានយ៉ាងខ្ជាប់ខ្ជួននិងជាបន្ទាន់របស់គាត់។ ឥឡូវនេះ គឺជាពេលដែលយើងត្រូវរៀនសូត្រពី មេរៀននៃជំនឿមិនប្រែប្រួលនេះហើយ។ ជោគជ័យដ៏ធំ មិនមែនកើតឡើងដោយទេពកោសល្យ ចំណេះដឹង ទ្រព្យសម្បត្តិ ឬការពេញចិត្តពីមនុស្សនោះទេ តែនឹងកើតឡើងដល់អ្នកដែលនៅជាមួយព្រះដោយស្មោះត្រង់ ខណៈដែលជំនឿដ៏ស្មោះត្រង់និងការសោកសៅ ស្ថិតនៅក្នុងព្រះហស្តដែលមានអំណាចដ៏ខ្លាំងពូកែរបស់ព្រះ។PPKh1 181.1

    អស់អ្នកដែលប្រកាន់ខ្ជាប់នូវសេចក្តីសន្យារបស់ព្រះហើយមានភាពស្មោះត្រង់ និងភាពតស៊ូដូចជាលោកយ៉ាកុបនេះ នឹងទទួលបានជោគជ័យដូចជាគាត់ដែរ ជាក់ជាមិនខាន។PPKh1 181.2

    *****

    Larger font
    Smaller font
    Copy
    Print
    Contents