Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១២ មេសា

    សុបិនរបស់លោកយ៉ូសែបបានសម្រេចម្តងទៀត

    នៅពេលដែលចៅហ្វាយនោះបានជួបនឹងពួកគេម្តងទៀត ពួកគេបានបង្ហាញអំណោយរបស់ពួកគេ “ឱនក្រាបផ្កាប់មុខដល់ដី នៅចំពោះគាត់” ដោយបន្ទាបខ្លួន។ គាត់បាននឹកឃើញពីយល់សប្តិរបស់គាត់ នៅក្នុងចិត្តម្តងទៀត ហើយប្រញាប់សួរទៅពួកគេថា “តើលោកតា ជាឪពុកអ្នករាល់គ្នាដែលបានប្រាប់ខ្ញុំនោះ គាត់នៅរស់ ហើយសុខសប្បាយជាទេឬ”។ “ឪពុកយើងខ្ញុំជាអ្នកបម្រើលោកគាត់រស់នៅ ហើយសុខសប្បាយជាទេ” ជាចម្លើយតបមកវិញ ខណៈដែលពួកគេបានឱនគោរពម្តងទៀត។ បន្ទាប់មក ភ្នែករបស់គាត់បានចោលសម្លឹងមើលទៅឯបេយ៉ាម្មីន រួចគាត់មានប្រសាសន៍ថា “នេះគឺជាប្អូនពៅដែលអ្នករាល់គ្នាបានប្រាប់ខ្ញុំឬអី ហើយក៏និយាយទៅប្អូនថា កូនអើយ សូមព្រះអង្គទ្រង់ប្រោសមេត្តាដល់ឯង” ដោយអារម្មណ៍ក្តុកក្តួល គាត់មិនអាចនិយាយតទៅទៀតបានឡើយ “គាត់ចូលទៅយំក្នុងបន្ទប់”។ PPKh1 212.1

    នៅពេលដែលយ៉ូសែបបានធូរអារម្មណ៍បន្តិច គាត់ក៏ចេញមកវិញ។ តាមទម្លាប់សាសន៍អេស៊ីព្ទគេមិនអនុញ្ញាតឱ្យបរិភោគអាហារជាមួយនឹងសាសន៍ដទៃណាមួយឡើយ។ ដោយសារមូលហេតុនេះហើយ ទើបកូនប្រុសៗ របស់លោកយ៉ាកុបរិភោគអាហារនៅតុមួយផ្សេង ខណៈដែលលោកដែលជាចៅហ្វាយអង្គុយបរិភោគនៅតុមួយដោយឡែក ព្រោះលោកមានឋានៈខ្ពស់ជាង។ នៅពេលដែលពួកគេទាំងអស់គ្នាអង្គុយ ពួកបងៗភ្ញាក់ផ្អើលជាខ្លាំង ដោយឃើញគេបានរៀបចំឱ្យខ្លួនតាមលំដាប់អាយុរបស់ពួកគេយ៉ាងត្រឹមត្រូវ។ លោកយ៉ូសែបឱ្យគេ “យកចំណែកភោជនាហារពីចំពោះគាត់ទៅឱ្យគេគ្រប់គ្នា” តែបេនយ៉ាមីនបាលើសជាងគេ១ជា៥ភាគ។ គាត់ចង់ដឹងថាតើកូនប្អូននេះនឹងត្រូវទទួលការច្រណែន និងការស្អប់ខ្ពើមពីសំណាក់បងៗ ដូចដែលគេធ្លាប់បានធ្វើមកលើរូបគាត់ផ្ទាល់ដែរឬយ៉ាងណា។ ពួកគេនៅតែគិតស្មានថា យ៉ូសែបមិនអាចយល់ភាសារបស់ពួកគេបានដដែល បងៗបាននិយាយគ្នាដោយសេរី ជាហេតុធ្វើឱ្យគាត់អាចដឹងពីអារម្មណ៍ពិតប្រាកដរបស់ពួកគេ។ តែគាត់នៅតែចង់សាកល្បងពួកគេថែមទៀត មុនពេលដែលពួកគេចាកចេញពីស្រុកអេស៊ីព្ទទៅ លោកបានបញ្ជាឱ្យគេដាក់ពែងប្រាក់សម្រាប់ពិសាទឹករបស់គាត់ ទៅក្នុងបាវរបស់អ្នកដែលក្មេងជាងគេបង្អស់។ PPKh1 212.2

    ការសាកល្បងរកការកែប្រែចិត្តចុងក្រោយបង្អស់របស់ពួកគេ

    ពួកគេបានចេញដំណើរត្រឡប់ទៅវិញដោយសប្បាយរីករាយ។ ស៊ីម្មាន និងបេនយ៉ាមីនក៏នៅជាមួយពួកគេដែរ គេបានដាក់ស្រូវជាច្រើននៅលើខ្នងសត្វរបស់ពួកគេ ហើយទាំងអស់គ្នាគិតថា ពួកគេបានរួចខ្លួនពីគ្រោះថ្នាក់ដែលហាក់ដូចជាបាននៅហ៊ុមព័ទ្ធពួកគេនោះ ដោយសុវត្ថិភាពហើយ។ ប៉ុនែ្ត ពួកគេបានមកដល់ត្រឹមតែជាយទីក្រុងប៉ុណ្ណោះ នៅពេលដែលពួកអ្នកបម្រើរបស់ចៅហ្វាយតាមមកទាន់ ហើយសួរដោយកំហឹងថា “ហេតុអ្វីបានជាឯងរាល់គ្នា ធ្វើការអាក្រក់ស្នងនឹងការល្អដូច្នេះ តើពែងនោះមិនមែនជាពែងដែលចៅហ្វាយអញផឹក ហើយដែលលោកប្រើសម្រាប់នឹងទាយទេឬអី ដែលឯងរាល់គ្នាបានធ្វើដូច្នេះអាក្រក់ណាស់”។ ពែងនេះមានអំណាចសម្រាប់បន្សាបជាតិពុលដែលគេដាក់ទៅក្នុងពែងនេះ។ ពែងប្រភេទនោះមានតម្លៃខ្លាំងណាស់ គឺជាពែងសម្រាប់ការពារនឹងការប៉ុនប៉ងសម្លាប់ ដោយប្រើថ្នាំពុលអ្វីមួយ។PPKh1 213.1

    អ្នកធ្វើដំណើរទាំងនោះឆ្លើយតបទៅនឹងការចោទប្រកាន់របស់អ្នកដេញ តាមនោះថា “ហេតុអ្វីបានជាលោកម្ចាស់ខ្ញុំមានប្រសាន៍ដូច្នេះ យើងខ្ញុំប្របាទមិនដែលធ្វើដូច្នោះឡើយ មើល ដូចជាប្រាក់ដែលយើងខ្ញុំបានឃើញនៅមាត់បាវរបស់យើងខ្ញុំ នោះយើងខ្ញុំបានយកពីស្រុកកាណានមកជូនលោកវិញហើយដែរ ដូច្នេះ ធ្វើដូចម្តេចឱ្យយើងខ្ញុំបានលួចយកប្រាក់ឬមាសពីផ្ទះចៅហ្វាយរបស់លោកមកបាន បើឃើញមាននៅនឹងរូបអ្នកណាក្នុងយើងខ្ញុំប្របាទនេះ សូមឱ្យអ្នកនោះទទួលស្លាប់ចុះ ហើយយើងខ្ញុំរាល់គ្នានឹងធ្វើជាបាវរបស់លោកតទៅ”។ PPKh1 213.2

    Larger font
    Smaller font
    Copy
    Print
    Contents