Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៧ មេសា

    ព្រះបានប្រាប់លោកម៉ូសេឱ្យដឹងជាមុនថា ស្តេចផារ៉ោនានឹងមិនយល់ ព្រមឱ្យពួកគេចេញទៅឡើយ ប៉ុន្តែ កុំឱ្យអ្នកបម្រើរបស់ព្រះបាត់បង់សេចក្តី ក្លាហានឡើយ។ ព្រះអម្ចាស់នឹងបង្ហាញព្រះចេស្តាររបស់ទ្រង់។ “អញនឹងលើកដៃវាយស្រុកអេស៊ីព្ទ ដោយអស់ទាំងការអស្ចារ្យ ដែលអញនឹងធ្វើនៅ កណ្តាលស្រុកនោះ ក្រោយនោះមក ស្តេចនឹងបើកឱ្យឯងរាល់គ្នាចេញទៅ។ PPKh1 242.3

    ព្រះអម្ចាស់បានប្រកាសថា “អញនឹងធើ្វឱ្យជនជាតិបានប្រកបដោយគុណនៃពួកអេស៊ីព្ទ ហើយកាលណាចេញទៅ នោះឯងរាល់គ្នានឹងមិនទៅដោយដៃទទេឡើយ គឺគ្រប់ទាំងស្រីៗនឹងសូមគ្រឿងមាស គ្រឿងប្រាក់ និងសម្លៀកបំពាក់ពីអ្នកជិតខាង ហើយពីអ្នកដែលអាស្រ័យនៅផ្ទះជាមួយគ្នា”។ ជនជាតិ អេស៊ីព្ទបានក្លាយអ្នកមានដោយសារកិច្ចការដែលគេបានបង្ខំឱ្យពួកអ៊ីស្រាអែលធ្វើដោយអយុត្តិធម៌ ដូច្នេះ ពួកអ៊ីស្រាអែលមានសិទ្ធិនឹងទាមទាររង្វាន់ត្រឡប់មកវិញ បន្ទាប់ពីបានធ្វើការបម្រើពួកគេជាច្រើនឆ្នាំមកនេះ។ ព្រះនឹងជួយឱ្យពួកគេមានការពេញចិត្តនៅចំពោះក្រសែភ្នែករបស់សាសន៍ អេស៊ីព្ទ។ ហើយនឹងប្រគល់អ្វីៗគ្រប់យ៉ាង តាមសំណូមពររបស់ពួកទាសករនេះ។ PPKh1 243.1

    តើលោកម៉ូសេមានភស្តុតាងអ្វីបង្ហាញដល់បណ្តាជនរបស់គាត់ ដើម្បីបញ្ជាក់ថាព្រះពិតជាបានចាត់គាត់មកមែននោះ? គាត់បានប្រកែកជាមួយព្រះថា “ប្រសិនបើគេនឹងមិនជឿទូលបង្គំ ឬស្តាប់តាមទូលបង្គំទេ គេនឹងថា ព្រះយេហូវ៉ាទ្រង់មិនបានលេចមកឯអ្នកទេ”។ ព្រះទ្រង់ប្រាប់ឱ្យម៉ូសេបោះដំបងនៅដៃគាត់ទៅដី លោកក៏បោះទៅ “ហើយដំបងនោះត្រឡប់ទៅជាសត្វពស់ ម៉ូសេក៏រត់ចេញពីសត្វពស់នោះ តែព្រះយេហូវ៉ាទ្រង់បង្គាប់ថា ចូរលូកដៃទៅចាប់ត្រង់កន្ទុយវា លោកក៏លូកដៃទៅចាប់ រួចពស់នោះក៏ ត្រឡប់ទៅជាដំបងនៅដៃលោកវិញ”។ ព្រះទ្រង់បានបង្គាប់ឱ្យគាត់ដាក់ដៃចូលទៅលើទ្រូងឥឡូវចុះ លោកក៏ដាក់ដៃចូលទៅ “រួចដកមកវិញ ឃើញមានកើតឃ្លង់សដូចហិមៈ”។ រួចទ្រង់ប្រាប់ថា ចូរដាក់ដៃចូលទៅលើទ្រូងម្តងទៀត លោកក៏ដាក់ចូលទៅ រួចដកចេញមក ហើយមើលដៃបានត្រឡប់ទៅដូចជាធម្មតា ដូចដើមវិញ ដូចជាដៃម្ខាងទៀត។ ដោយសញ្ញាទាំងនេះប្រជាជនរបស់គាត់ព្រមទាំងស្តេចផារ៉ោននឹងជឿជាក់ថាមានព្រះមួយអង្គដែលមានអំណាចខ្លាំងជាងសេ្តចស្រុកអេស៊ីព្ទ គង់នៅកណ្តាលពួកគេ។PPKh1 243.2

    លោកម៉ូសេស្ទាក់ស្ទើរ

    ប៉ុនែ្ត ឥឡូវនេះ នៅក្នុងទុក្ខព្រួយនិងការភ័យខ្លាចរបស់គាត់ អ្នកបម្រើរបស់ព្រះនេះ បានអង្វរទៅព្រះដោយយកការនិយាយដំឡាន់មកធ្វើជាលេសទាំងពោលថា “ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកមិនសូវមានវោហារទេ . . .។ ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្តាតក៏ដំឡាន់ផង”។ គាត់បានចាកចេញពីប្រទេសអេស៊ីព្ទមកជាយូរឆ្នាំ ដូច្នេះគាត់មិនអាចនិយាយ ភាសារបស់ពួកគេបានច្បាស់ ដូចកាលគាត់នៅជាមួយពួកគេទេ។ លោក ម៉ូសេ បានសុំឱ្យព្រះជ្រើសរើសមនុស្សដែលមានសមត្ថភាពជាងគាត់ឱ្យទៅ។ ប៉ុនែ្ត ក្រោយពីព្រះអម្ចាស់បានសន្យាថានឹងដកយកការលំបាកទាំងអស់ចេញ និងប្រទានជោគជ័យចុងក្រោយបង្អស់ដល់គាត់ ការត្អូញត្អែរតទៅទៀតណាមួយអំពីការខ្វះសមត្ថភាពរបស់គាត់បានបង្ហាញពីការមិនទុកចិត្តដល់ព្រះជា ម្ចាស់។ ការត្អូញត្អែរនោះបញ្ជាក់ពីការព្រួយបារម្ភក្រែងព្រះមិនអាចជួយឱ្យគាត់សម្រេចកិច្ចការបាន ឬក៏ថាទ្រង់ជ្រើសរើសមនុស្សខុស។ PPKh1 244.1

    លោកអើរ៉ុន បងប្រុសរបស់គាត់កំពុងនិយាយភាសាអេស៊ីព្ទរាល់ថ្ងៃ ហើយគាត់អាចនិយាយភាសានេះបានយ៉ាងត្រឹមត្រូវ។ ព្រះបានប្រាប់លោកម៉ូសេថាលោកអើរ៉ុនកំពុងធ្វើដំណើរមកជួបគាត់។ ព្រះបន្ទូលបន្ទាប់ដែលចេញមកពីព្រះ គឺជាការត្រាស់បង្គាប់ដាច់ណាត់។ “ឯងត្រូវជំនុំនឹងគាត់។ . . . គាត់នឹងនិយាយទៅបណ្តាជនជំនួសឯង គាត់នឹងធ្វើជាមាត់ឱ្យឯង ហើយឯងនឹងបានដូចជាព្រះដល់គាត់ ត្រូវឱ្យឯងយកដំបងនេះកាន់នៅដៃសម្រាប់នឹងធ្វើទីសម្គាល់ចុះ”។ PPKh1 244.2

    Larger font
    Smaller font
    Copy
    Print
    Contents