Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២២ មីនា

    ការតម្រូវឱ្យអ្នកដែលចង់បានស្រីណាម្នាក់ធ្វើការដើម្បីរក្សាកូនក្រមុំ ការ ពារមិនឱ្យមានការរៀបការរហ័សពេក។ ឱ្យគេមានឱកាសសម្រាប់សាកល្បងជម្រៅនៃសេចក្តីស្រឡាញ់ និងលទ្ធភាពដែលគេអាចផ្តល់ឱ្យគ្រួសារផងដែរ។ នៅសម័យយើងសព្វថ្ងៃនេះ មានករណីជាច្រើនដែលមនុស្សមានឱកាសតិចតួចពេក សម្រាប់ស្គាល់ទម្លាប់និងចរិតគ្នាទៅវិញទៅមក មុននឹងរៀបការ។ ពួកគេមិនដែលស្គាល់គ្នាសោះ នៅពេលដែលពួកគេចងសម្ព័ន្ធជីវិតជាមួយគ្នានៅលើអាសនា។ មនុស្សជាច្រើនបានរកឃើញថាពួកគេមិនអាចស្រុះស្រួល គ្នាទៅបានទេ ហើយជាលទ្ធផលធ្វើឱ្យមានទុក្ខវេទនាអស់មួយជីវិត តែវាហួសពេលទៅហើយ។ ជាញឹកញាប់ ប្រពន្ធនិងកូនៗរងទុក្ខដោយសារការខ្ជិលច្រអូសនិងអំពើអបាយមុខរបស់ប្តីនិង ឪពុក។ ប្រសិនបើគេបានពិនិត្យអត្តចរិតរបស់កូនប្រុសឱ្យបានត្រឹមត្រូវទៅតាមប្រពៃណីពីបុរាណ មុននឹង រៀបការ នោះគេបានការពារពីអពមង្គលដ៏ធំសម្រាប់គ្រួសារ។PPKh1 167.2

    លោកយ៉ាកុបបាននៅបម្រើឪពុកក្មេកយ៉ាងស្មោះត្រង់អស់ប្រាំពីរឆ្នាំដើម្បី ឱ្យបាននាងរ៉ាជែល ហើយនៅក្នុងអំឡុងឆ្នាំដែលគាត់នៅបម្រើនោះ “មើលទៅដូចជាបួនដប់ថ្ងៃទេ ដោយព្រោះគាត់ស្រឡាញ់ដល់នាងណាស់”។ ប៉ុន្តែឡាបាន់ដ៏អាត្មានិយមបានអនុវត្តការបោកបញ្ឆោតយ៉ាងឃោរឃៅ ដោយប្តូរ នាងលេអាជំនួសរ៉ាជែលទៅវិញ។ រឿងដែលនាងលេអាចូលរួមនៅក្នុងការបោកបញ្ឆោតនេះ ធ្វើឱ្យយ៉ាកុបមិនមានចិត្តស្រឡាញ់ដល់នាង ឡើយ។ គាត់បានស្តីបន្ទោសដល់ឡាបាន់ដោយកំហឹង ហើយព្យាយាមប្រឆាំងតបទៅវិញ ប៉ុន្តែ ទីបំផុត គាត់ក៏យល់ព្រមតាម គាត់នឹងយកនាងលេអា ហើយរៀបការជាមួយនឹងនាងរ៉ាជែល។ នាងរ៉ាជែលគឺជានារីដែលគាត់ស្រឡាញ់បំផុតជានិច្ច ប៉ុន្តែ ប្រពន្ធរបស់គាត់តែងតែធ្វើឱ្យគាត់ជូរចត់ដោយការប្រកួតប្រជែងរវាងប្រពន្ធទាំងពីរដែលជាបងប្អូនបង្កើតនឹងគ្នានេះ។PPKh1 167.3

    យ៉ាងកុបរស់នៅធ្វើការនៅម៉េសូប៉ូតាមីអស់ម្ភៃឆ្នាំ ឱ្យឡាបាន់ដែលបាន តាំងចិត្តកេងយកចំណេញពីទំនាក់ទំនងនេះសម្រាប់តែខ្លួនឯង។ គាត់បានតម្រូវ ឱ្យយ៉ាកុបធ្វើការយ៉ាងលំបាកអស់ដប់បួនឆ្នាំ ដើម្បីឱ្យបានកូនស្រីទាំងពីររបស់ គាត់ ហើយនៅក្នុងអំឡុងពេលដែលនៅសល់នោះ ប្រាក់ខែរបស់យ៉ាកុបត្រូវបានផ្លាស់ប្តូរដប់ដង។PPKh1 168.1

    តែការប្រើរបស់យ៉ាកុប នៅតែឧស្សាហ៍ព្យាយាមនិងស្មោះត្រង់។ រៀងរាល់ឆ្នាំ មានពេលខ្ល គាត់ត្រូវនៅជាមួយហ្វូងសត្វនៅឯវាល ដើម្បីឃ្វាលសត្វទាំងនោះនៅក្នុងរដូវក្តៅ ទាំងប្រឈមមុខនឹងការពិបាក ដោយការស្រេកទឹក ហើយនៅខែត្រជាក់បំផុត ត្រូវរងាញ័រញាក់ដោយទឹកកកដ៏ត្រជាក់។ យ៉ាងកុបគឺជាមេលើពួកអ្នកឃ្វាលចៀម ហើយអ្នកបម្រើផ្សេងៗទៀតដែលឃ្វាលចៀមជាមួយគាត់ គឺជាអ្នកគង្វាលជំនួយ។ ប្រសិនបើមានចៀមបាត់ មេលើអ្នកគង្វាលជាអ្នកទទួលរងគ្រោះពីការបាត់បង់នេះ ហើយគាត់នឹងឱ្យអ្នកបម្រើ ទទួលខុសត្រូវទាំងស្រុង ប្រសិនបើហ្វូងចៀមមិនបានធំធាត់។ PPKh1 168.2

    យើងមានអ្នកគង្វាលដ៏ស្មោះត្រង់

    ជីវិតដែលយកចិត្តទុកដាក់ថែរក្សានិងអាណិតអាសូររបស់អ្នកគង្វាល ចំពោះសត្វដែលមិនមាន ទីពឹង ពន្យល់បង្ហាញអំពីសេចក្តីពិតនៃដំណឹងល្អដ៏មានតម្លៃ។ ព្រះគ្រីស្ទប្រៀបដូចជាអ្នកគង្វាល។ ព្រះអង្គទតឃើញចៀមរបស់ទ្រង់ត្រូវវិនាសដោយសេចក្តីស្លាប់នៅក្នុងផ្លូវនៃអំពើបាបដ៏ងងឹត។ ទ្រង់បានលះចោលកិត្តិយសនិងសិរីល្អនៅដំណាក់នៃព្រះវរបិតារបស់ទ្រង់ ដើម្បីជួយសង្គ្រោះដល់ជនពនេចរដែលគ្មានទីដៅនេះ។ ព្រះអង្គមានបន្ទូលថា “អញនឹងស្វែងរកសត្វណាដែលវង្វេងបាត់ ហើយនាំសត្វណាដែលត្រូវប្រដេញ ឱ្យមកវិញ សត្វណាដែលបាក់ជើង នោះអញនឹងរុំអបឱ្យ ហើយអញនឹងចម្រើនកម្លាំងដល់សត្វណាដែលឈឺ”។ អញនឹង “ជួយសង្គ្រោះហ្វូងចៀមរបស់អញ នោះវានឹងលែងបានជារំពាតទៅ” “នោះវារាល់គ្នានឹងមិនបានជារំពាដល់អស់ទាំងសាសន៍តទៅ ហើយសត្វព្រៃនៅផែនដីក៏មិនហែកវាស៊ីដែរ”។ អេសេគាល ៣៤:១៦, ២២, ២៨។ ពួកគេបានឮសំឡេងនេះហៅគេឱ្យ ត្រឡប់ចូលក្រោលវិញ “ហើយនឹងមានរោងបារាំសម្រាប់ជាម្លប់បាំងកំដៅនៅពេលថ្ងៃ និងសម្រាប់ជាទីជ្រក ហើយជាទីបាំងខ្លួនឱ្យរួចពីព្យុះនឹងភ្លៀងផង”។ អេសាយ ៤:៦។ ទ្រង់ពង្រឹងកម្លាំងដល់អ្នកខ្សោយ ជួយបន្ធូរការឈឺចាប់ ប្រមូលចៀមមកក្នុងព្រះហស្តរបស់ទ្រង់ ហើយបីគេនៅកៀកនឹងបេះដូងរបស់ទ្រង់។ ចៀមទ្រង់ស្រឡាញ់ព្រះអង្គ។ “វាមិនព្រមតាមមនុស្សដទៃទេ វានឹងរត់ចេញពីគេវិញ ពីព្រោះវាមិនស្គាល់សំឡេងរបស់មនុស្សដទៃណាសោះ”។ សូមមើលគម្ពីរយ៉ួហាន ១០:១-១៥។PPKh1 168.3

    Larger font
    Smaller font
    Copy
    Print
    Contents