Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១ មេសា

    ប៉ុន្តែសេចក្តីស្រឡាញ់នេះបានត្រឡប់ទៅជាមូលហេតុនៃបញ្ហានិងកង្វល់ទៅវិញ។ យ៉ាកុបបានបង្ហាញអាកប្បកិរិយាចំពោះយ៉ូសែបនេះដោយមិនបានប្រុងប្រយ័ត្ន ហើយការនេះបានបង្កាត់ជាភ្លើងនៃការច្រណែនពី សំណាល់បងៗរបស់គាត់។ យ៉ូសែបបានព្យាយាមកែតម្រង់ពួកគេដោយសុភាពស្លូតបូត តែនេះបានត្រឹមតែបង្កើនកំហឹងនិងការអាក់អន់ចិត្តរបស់ពួកគេឱ្យរឹតតែខ្លាំងឡើងប៉ុណ្ណោះ។ គាត់មិនអាចទ្រាំមើលពួកគេធ្វើបាបទាស់នឹងព្រះ ហើយលាក់រឿងរ៉ាវទាំងនេះពីឪពុកឡើយ។PPKh1 188.1

    យ៉ាកុបបានអង្វរសុំកុំឱ្យពួកគេបំផ្លាញកេរ្តិ៍ឈ្មោះរបស់គាត់ ជាពិសេស កុំឱ្យពួកគេបង្អាប់ព្រះនាមរបស់ព្រះដោយការមិនគោរពចំពោះក្រឹត្យវិន័យរបស់ ទ្រង់។ ដោយអៀនខ្មាសព្រោះយ៉ូសែបបានដឹងពីភាពកម្សោយរបស់ពួកគេ កូនៗ ដែលជាយុវជនទាំងនោះមើលទៅហាក់ដូចជាកែប្រែចិត្ត តែពួកគេបានលាក់អារម្មណ៍ពិតរបស់គេនៅក្នុងគំនិត ដែលនឹងរឹតតែធ្វើឱ្យមានភាពជូរចត់ខ្លាំងឡើង នៅពេលដែលគេបញ្ចេញអារម្មណ៍ពិតទាំងនោះចេញមក។PPKh1 188.2

    អំណោយរបស់ឪពុកទៅឱ្យយ៉ូសែប ជាអាវដ៏មានតម្លៃ ដែលមនុស្សមានវណ្ណៈខ្ពស់តែងតែពាក់នោះ ធ្វើឱ្យពួកគេរឹតតែសង្ស័យថាគាត់នឹងប្រគល់សិទ្ធិជាកូនច្បងទៅឱ្យកូនរបស់នាងរ៉ាជែលនេះជាក់ជាមិនខាន។PPKh1 188.3

    ថ្ងៃមួយ ក្មេងប្រុសនោះបានប្រាប់បងៗពីយល់សប្តិរបស់ខ្លួន។ “យើងរាល់គ្នាកំពុងតែចងកណ្តាប់នៅស្រែ នោះកណ្តាប់របស់ខ្ញុំក៏ឈរឡើង ហើយមើល កណ្តាប់របស់អ្នករាល់គ្នាបានមកព័ទ្ធជុំវិញ ហើយក្រាបគោរពចំពោះ កណ្តាប់របស់ខ្ញុំ”។ PPKh1 188.4

    បងៗបានឧទានត្រឡប់ទៅវិញដោយកំហឹង ពោរពេញដោយការច្រណែនថា “បើដូច្នេះ ឯងនឹងគ្រប់គ្រងលើយើងឬ ឯងនឹងធ្វើជាចៅហ្វាយលើយើងមែនឬ”។PPKh1 188.5

    មិនយូរប៉ន្មាន គាត់ក៏បានយល់សប្តិម្តងទៀត ហើយគាត់បានរៀបរាប់ថា “ខ្ញុំបានយល់សប្តិឃើញដូច្នេះទៀត គឺថ្ងៃ ខែ និងផ្កាយទាំង១១ បានក្រាបគោរពដល់ខ្ញុំ”។ ឪពុកដែលបាននៅទីនោះដែរបានបន្ទោសតបទៅវិញថា “ឯងបានយល់សប្តិឃើញអ្វីដូច្នេះ តើត្រូវឱ្យអញនិងម្តាយឯង ហើយបងប្អូនទាំងអស់ ក្រាបនៅដីគោរពដល់ឯងឬ”។ ទោះបីជាសម្តីរបស់គាត់ហាក់បីដូចជាធ្ងន់ធ្ងរបន្តិចក៏ដោយ ក៏យ៉ាកុបជឿថា ព្រះកំពុងបង្ហាញពីអនាគតរបស់យ៉ូសែបដែរ។PPKh1 189.1

    នៅពេលដែលអ្នកកំលោះនេះកំពុងនៅចំពោះបងៗរបស់ខ្លួន ទឹកមុខរបស់គាត់បានចែងចាំងដោយវិញ្ញាណដែលព្រះបានសណ្ឋិត។ គេមិនអាចអបអរដោយសរសើរដល់យ៉ូសែបទេ តែបែរជាស្អប់ភាពបរិសុទ្ធ ដែលបង្ហាញពីអំពើបាបរបស់ពួកគេទៅវិញ។PPKh1 189.2

    ពួកបងៗត្រូវតែផ្លាស់ប្តូរពីកន្លែងមួយទៅកន្លែងមួយ ដើម្បីស្វែងរកវាលស្មៅសម្រាប់ហ្វូងសត្វរបស់គេ។ បន្ទាប់ពីគេបានរៀបរាប់ពីព្រឹត្តិការណ៍នេះបន្តិចមក ពួកគេក៏ទៅឯស៊ីគែម។ ជាច្រើនថ្ងៃបានកន្លងទៅ ដោយមិនបានទទួលដំណឹងអ្វីពីពួកគេសោះ ធ្វើឱ្យយ៉ាកុបព្រួយបារម្ភជាខ្លាំង ដោយសារ តែអំពើឃោរឃៅរបស់គេទៅលើពួកស៊ីគែមកន្លងមកថ្មីៗនេះ។ ហេតុដូច្នេះហើយគាត់ក៏បានចាត់យ៉ូសែបឱ្យទៅរកពួកគេ។ ប្រសិនបើយ៉ាកុបបានដឹងពីអារម្មណ៍កូនបងៗរបស់គាត់ចំពោះយ៉ូសែបនោះ គាត់ប្រាកដជាមិនទុកចិត្តឱ្យយ៉ូសែបទៅជួបពួកគេតែម្នាក់ឯងឡើយ។PPKh1 189.3

    ដោយចិត្តអំណរ យ៉ូសែបបានចាកចេញពីឪពុក ទាំងពីរនាក់មិនបានគិតពីអ្វីដែលនឹងកើតឡើង មុនពេលដែលពួកគេបានជួបគ្នាវិញនោះឡើយ។ នៅពេលដែលយ៉ូសែបបានទៅដល់ស៊ីគែម បងៗរបស់គាត់និងហ្វូងសត្វរបស់ គេមិនបាននៅទីនោះឡើយ។ គាត់សួរគេរកពួកបងៗ ហើយមានគេប្រាប់ឱ្យគាត់ធ្វើដំណើរទៅកាន់ដូថាន់។ គាត់ក៏ប្រញាប់បន្តដំណើរទៅទៀត ដោយមិនបានគិតពីការនឿយហត់របស់ខ្លួនឡើយ ដោយបានគិតថានឹងជួយបន្ធូរបន្ថយកង្វល់ឪពុករបស់គាត់ និងចង់ជួបបងៗជាទីស្រឡាញ់របស់គាត់ផង។PPKh1 189.4

    Larger font
    Smaller font
    Copy
    Print
    Contents