Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៩ កុម្ភៈ

    លោកអ័ប្រាហាំបានត្រឡប់មកស្រុកកាណានវិញ “គាត់មានហ្វូងសត្វ ហើយប្រាក់មាស ជាច្រើនណាស់”។ ឡុតក៏បានមកជាមួយនឹងគាត់ដែរ ពួកគេបានត្រឡប់មកកាន់បេតអែល ហើយបោះជំរំនៅទីនោះ។ ពួកគេបានរស់នៅជាមួយគ្នាដោយសុខដុមរមនា ឆ្លងកាត់ឧបសគ្គ និងគ្រាលំបាកៗជាច្រើន ប៉ុន្តែ ដោយការរីកចម្រើនរបស់ពួកគេ គេក៏ជួបនឹងគ្រោះថ្នាក់ ដោយមានទំនាស់កើតឡើង។ មិនមានវាលស្មៅគ្រប់គ្រាន់សម្រាប់ហ្វូងចៀម ហ្វូងគោរបស់ពួកគេឡើយ។ នេះគឺជាភស្តុតាងមួយបញ្ជាក់ប្រាប់ថា ពួកគេត្រូវតែបែកគ្នា។PPKh1 103.1

    លោកអ័ប្រាហាំគឺជាអ្នកស្នើផែនការសន្តិភាពដំបូង។ ទោះបីជាព្រះបានប្រគល់ទឹកដីទាំងអស់ ទៅគាត់ក៏ដោយ ក៏គាត់មិនលោភលន់ទាមទារសិទ្ធនោះតែម្នាក់ឯងដែរ។ គាត់បានមានប្រសាសន៍ថា “សូមកុំឱ្យឯងហើយនិងអញ ឬពួកគង្វាលរបស់ឯង និងពួកគង្វាលរបស់អញមានរឿងទាស់ទែងឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា ស្រុកទាំងមូលនេះ តើមិនមែននៅមុខឯងទេឬអី ដូច្នេះសូមឱ្យឯងញែក បែកចេញពីអញទៅ បើឯងរើសយកខាងឆ្វេង នោះអញនឹងទៅខាងស្តាំ ឬបើឯងរើសយកខាងស្តាំ នោះអញនឹងទៅខាងឆ្វេងវិញ”។PPKh1 103.2

    នៅក្នុងកាលៈទេសៈបែបនេះ មនុស្សជាច្រើនច្បាស់ជាប្រកាន់ខ្ជាប់នូវសិទ្ធិនិងការពេញចិត្តផ្ទាល់ខ្លួនជាក់ជាមិនខាន។ គ្រួសារនិងពួកជំនុំជាច្រើនត្រូវបានបែកបាក់ ដោយបានធ្វើឱ្យបុព្វហេតុនៃសេចក្តីពិត ក្លាយទៅជារឿងអាស្រូវនិងភាពអាម៉ាស់នៅក្នុងចំណោមមនុស្សអាក្រក់។ កូនៗរបស់ព្រះ នៅទូទាំងពិភពលោកគឺជាគ្រួសារតែមួយ ហើយព្រះប្រទានវិញ្ញាណនៃសេចក្តីស្រឡាញ់និងការផ្សះផ្សាដល់ពួកគេ “ខាងឯសេចក្តីស្រឡាញ់ជាបងប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ ខាងឯសេចក្តីរាប់អាន នោះឱ្យខំរាប់អានគេជាមុន”។ បំណងនៃការប្រព្រឹត្តិទៅរកអ្នកដទៃនូវអ្វីដែលយើងចង់ឱ្យគេប្រព្រឹត្តមករកយើងវិញ ការពារឬបញ្ចប់បញ្ហានៃជីវិតបានពាក់កណ្តាល។ ចិត្តដែលគ្រប់គ្រងដោយសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ មិនអាត្មានិយម ដែល “កុំឱ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនទ្បើយ” ភីលីព ២:៤។PPKh1 104.1

    ឡុតមិនបានបង្ហាញការដឹងគុណដល់ពូរបស់គាត់ដែមមានចិត្តល្អនេះឡើយ។ ផ្ទុយទៅវិញ គាត់ព្យាយាមកេងយកចំណេញយ៉ាងអាត្មានិយម។ “ឡុតក៏ងើបភ្នែកមើលទៅ ឃើញវាលទន្លេយ័រដាន់ទាំងអស់ ថាជាស្រុកមានទឹកស្រួល ល្អ . . . គឺជាសួនច្បារផងព្រះយេហូវ៉ា ហើយដូចស្រុក អេស៊ីព្ទ”។ ដែនដីដ៏មានជីជាតិបំផុតនៃស្រុកប៉ាលេស្ទីនគឺទន្លេយ័រដាន់ បានរំឭកដល់ ទស្សនិកជនរបស់ខ្លួនពីឋានសួគ៌ដែលបាត់បង់ និងភាពស្មើគ្នានៃសម្រស់និងភោគផលដ៏សម្បូររុងរឿងនៅវាលទំនាបនៃទន្លេនីល ដែលពួកគេបានចាកចេញមក។ មានទីក្រុងដ៏សំបូរសប្បាយនិងស្រស់ស្អាត ដែលទាក់ទាញអ្នកជំនួញធំៗទាំងឡាយ។ ដោយមានគំនិតជោគជាំដោយផលចំណេញខាងលោកិយ ឡុតបានមើលរំលងភាពអសីលធម៌ដែលមាននៅទីនោះ។ គាត់ “ក៏រើសយកវាលទន្លេយ័រដាន់ទាំងអស់ជារបស់ផងខ្លួន” ហើយ “បោះជំរំនៅក្បែរក្រុងសូដុំម”។ គាត់មិនបានមើលឃើញជាមុននូវលទ្ធផលដ៏អាក្រក់ដែលកើតចេញពីការជ្រើសរើសដ៏អាត្មានិយមនេះឡើយ។ PPKh1 104.2

    មិនយូរប៉ុន្មាន ក្រោយពីព្រឹត្តិការណ៍នេះមក លោកអ័ប្រាហាំក៏បាន រើទៅនៅឯហេប្រុនវិញ។ គាត់បានតាំងទីលំនៅត្រង់កន្លែងដែលមានខ្យល់អាកាសបរិសុទ្ធនៃវាលរាបដ៏ខ្ពស់ ដែលសម្បូរដោយដើមអូលីវ និងទំពាំងបាយជូរ មានស្រែនិងវាលស្មៅល្វឹងល្វើយ ព័ទ្ធជុំវិញដោយភ្នំជាច្រើន។ ដោយត្រេកត្រអាលនឹងជីវិតដ៏សាមញ្ញោនះ គាត់បានទុកឱ្យឡុតរស់នៅក្នុងភាពឆើតឆាយដែលប្រកបទៅដោយគ្រោះថ្នាក់នៅ ទីក្រុងសូដុំម។PPKh1 105.1

    លោកអ័ប្រាហាំមិនបានឈប់ជះឥទ្ធិពលល្អរបស់គាត់ទៅកាន់អ្នកជិតខាងឡើយ។ ផ្ទុយពីអ្នកថ្វាយបង្គំរូបព្រះ ជីវិតនិងអត្តចរិតរបស់គាត់បានជះឥទ្ធិពលជាការថ្លែងប្រាប់ពីការពេញចិត្តទៅនឹងជំនឿដ៏ស្មោះត្រង់របស់គាត់។ ភក្តីភាពរបស់គាត់ចំពោះព្រះរឹងមាំឥតមានងាករេ ហើយមិត្តភាពនិងសេចក្តីសប្បុរសរបស់គាត់បំផុសឱ្យមានទំនុកចិត្តនិងការរាប់អាន។PPKh1 105.2

    នៅពេលព្រះគ្រីស្ទគង់ក្នុងចិត្ត គេមិនអាចបិទបាំងពន្លឺនៃព្រះរបស់ទ្រង់បានឡើយ។ ពន្លឺនេះនឹងចែងចាំងកាន់តែភ្លឺឡើងៗ ខណៈដែលអ័ភ្រនៃភាពអាត្មានិយមនិងអំពើបាបដែលគ្រប់គ្រងព្រលឹងមនុស្សត្រូវរលាយ សាបសូន្យ ដោយព្រះអាទិត្យនៃសេចក្តីសុចរិត។ PPKh1 105.3

    រាស្ត្ររបស់ព្រះគឺជាពន្លឺនៅក្នុងភាពងងឹតខាងសីលធម៌នៃពិភពលោកនេះ។ ដោយបែកខ្ញែកទៅតាមទីក្រុងតូចធំ និងភូមិស្រុកទាំងឡាយ ពួកគេគឺជាបណ្តាញដែលព្រះទាក់ទងជាមួយនឹងមនុស្ស នៅក្នុងពិភពលោកដែលមិនជឿព្រះនេះ នូវចំណេះដឹងនិងភាពអស្ចារ្យនៃព្រះគុណរបស់ទ្រង់។ ទ្រង់មានផែនការចង់ឱ្យអ្នកដែលទទួលសេចក្តីសង្គ្រោះទាំងអស់ធ្វើជាពន្លឺ ដែលភ្លឺចែងចាំងនៅក្នុងអត្តចរិតដែលបង្ហាញឱ្យឃើញផ្ទុយពីភាពខ្មៅងងឹតដ៏អាត្មានិយមនៃអត្តចរិតពីកំណើតរបស់ពួកគេ។PPKh1 105.4

    លោកអ័ប្រាហាំមានប្រាជ្ញាក្នុងកិច្ចការទូត ព្រមទាំងក្លាហាននិងប៉ិនប្រសប់ក្នុងចម្បាំងផង។ បងប្អូនស្តេចបីអង្គដែលជាអ្នកដឹកនាំនៃសាសន៍អាម៉ូរី ជាទឹកដីដែលគាត់រស់នៅ បានបង្ហាញពីមិត្តភាពដោយបានអញ្ជើញគាត់ឱ្យចងសម្ព័ន្ធភាពជាមួយព្រះអង្គ ដើម្បីសុវត្ថិភាពយ៉ាងរឹងមាំសម្រាប់ប្រទេសជាតិដែលពោរពេញទៅដោយអំពើហិង្សា និងការជិះជាន់នេះ។ មិនយូរប៉ុន្មាន ឱកាសមួយបានមកដល់ដែលសម្ព័ន្ធមិត្តរបស់គាត់បានអំពាវនាវ សុំជំនួយពីគាត់។PPKh1 105.5

    លោកអ័ប្រាហាំបានជួយរំដោះឡុត

    ព្រះចៅកេដូឡោមើរ ជាស្តេចស្រុកអេឡាំ បានឈ្លានពានទឹកដីកាណានជាច្រើនឆ្នាំកន្លងទៅ ហើយបានដាក់ប្រទេសនេះជាចំណុះរបស់ទ្រង់។ ឥឡូវនេះមានស្តេចមួយចំនួនបានបះបោរឡើង ហើយស្តេចនៃស្រុកអេឡាំបានលើកទ័ពចូលទៅក្នុងប្រទេសនោះ ដើម្បីបង្ក្រាបឱ្យស្តេចទាំងនោះចុះចូលនឹងទ្រង់ឡើងវិញ។ ស្តេចនៃស្រុកាណានប្រាំអង្គបានតយុទ្ធជាមួយនឹងស្តេចដែលចូលឈ្លានពានអង្គនេះ តែត្រូវទទួលបរាជ័យទាំងស្រុង។ ស្តេចដែលមានជ័យជម្នះនេះក៏បានចូលលួចប្លន់ទីក្រុងទាំងឡាយ នៅតំបន់វាល-រាប ហើយបានចាកចេញទៅវិញដោយនាំយកទៅជាមួយនូវទ្រព្យសម្បត្តិនិងឈ្លើយសឹកជាច្រើនផង។ ឡុតហើយនិងគ្រួសារ ក៏បាននៅក្នុងចំណោមឈ្លើយសឹកទាំងនោះដែរ។PPKh1 106.1

    លោកអ័ប្រាហាំបានដឹងដំណឹងអំពីគ្រោះថ្នាក់ដែលបានធ្លាក់មកលើក្មួយរបស់គាត់ ពីអ្នកស្រុកម្នាក់ដែលបានរត់រួចពីការចាប់ខ្លួន។ ការអាណិតអាសូររបស់គាត់ចំពោះក្មួយក៏បានពុះកញ្ជ្រោលឡើង ហើយគាត់បានប្តេជ្ញាចិត្តថានឹងរំដោះក្មួយឱ្យខានតែបាន។ លោកអ័ប្រាហាំបានរៀបចំសង្គ្រាម ដោយសុំការណែនាំពីព្រះ។ គាត់បានហៅអ្នកបម្រើដែលថ្នឹកនឹងចម្បាំងពីជំរំរបស់គាត់បីរយដប់ប្រាំបីនាក់ ជាមនុស្សដែលគាត់បានបង្រៀនឱ្យចេះកោតខ្លាចព្រះ ជាអ្នកចេះបម្រើដល់ចៅហ្វាយខ្លួន និងជាអ្នកចេះប្រើប្រាស់គ្រឿងសាស្ត្រាវុធ។ សម្ព័ន្ធមិត្តរបស់គាត់មាន ម៉ាមរេ អែសកុល និងអាន់នើរ បានចូលរួមជាមួយគាត់ ទាំងអស់គ្នាបានដេញតាមពួកឈ្លានពាន។PPKh1 106.2

    Larger font
    Smaller font
    Copy
    Print
    Contents