Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២១ មករា

    ការខុសគ្នាដាច់ស្រឡះរវាងកាអ៊ីន និងអេបិល

    “ដោយសារសេចក្តីជំនឿ នោះអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងតង្វាយរបស់កាអ៊ីន” ហេព្រើរ ១១:៤។ អេបិលបានឃើញថាគាត់ជាមនុស្សមានបាប ហើយគាត់បានឃើញអំពើបាប និងទោសនៃអំពើ-បាបគឺជាសេចក្តីស្លាប់ឈរនៅចន្លោះព្រលឹងរបស់គាត់ហើយនិងព្រះ។ គាត់បាននាំយកកូនចៀមដែលបានសម្លាប់ ជាការទទួលស្គាល់ការទាមទាររបស់ក្រឹត្យវិន័យ ដែលត្រូវបានគេរំលោភបំពាន។ តាមរយៈការខ្ចាយឈាមនេះ គាត់ បានសម្លឹងមើលទៅឯការសុគតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង។ ដោយទុក ចិត្តទៅលើតង្វាយធួននឹងបាបដែលព្រះយេស៊ូវបានថ្វាយនៅទីនោះ គាត់មានការធានារ៉ាប់រងថាគាត់នឹងបានសុចរិត ហើយព្រះបានទទួលតង្វាយរបស់ គាត់។PPKh1 45.1

    កាអ៊ីនមានឱកាសនឹងទទួលសេចក្តីពិតនេះដូចអេបិលដែរ។ អេបិលបានជ្រើសរើសយកសេចក្តីជំនឿនិងការស្តាប់បង្គាប់ ចំណែកកាអ៊ីនបានជ្រើស រើសយកការមិនជឿនិងការប្រឆាំងបះបោរ។PPKh1 45.2

    កាអ៊ីននិងអេបិលតំណាងឱ្យមនុស្សពីរប្រភេទ ដែលកើតមានឡើងរហូតដល់ទីចុងបំផុតកល្ប។ ប្រភេទទីមួយសុខចិត្តទទួលតង្វាយដែលព្រះបានកំណត់ជំនួសអំពើបាប ប្រភេទមួយទៀតពឹងទៅលើអំពើល្អរបស់ខ្លួនឯងផ្ទាល់។ អ្នកដែលមិនត្រូវការព្រះលោហិតរបស់ព្រះគ្រីស្ទជាអ្នកដែលគិតថា ខ្លួនធ្វើឱ្យព្រះសព្វព្រះហឫទ័យដោយការប្រព្រឹត្តិរបស់ខ្លួន អ្នកនោះកំពុងមានកំហុសដូចជាកាអ៊ីនហើយ។PPKh1 45.3

    សាសនាខុសឆ្គងសឹងតែគ្រប់ទាំងអស់មានមូលដ្ឋាន នៅលើគោល-ការណ៍ដូចដែលបានរៀបរាប់មកនេះ គឺថា មនុស្សអាចទីពឹងលើការខំប្រឹងប្រែងរបស់ខ្លួនផ្ទាល់ ដើម្បីឱ្យបានសង្គ្រោះ។ មានអ្នកខ្លះអះអាងថាមនុស្សលោកអាចបន្សុទ្ធ លើកតម្កើង និងកែជាថ្មីឡើងវិញដោយខ្លួនឯងបាន។ ដូចជា កាអ៊ីនដែលបានគិតថា គេអាចធ្វើឱ្យព្រះសព្វព្រះហឫទ័យដោយតង្វាយដែល មិនមានព្រះលោហិតរបស់ព្រះគ្រីស្ទនោះ មនុស្សដែលរំពឹងថានឹងលើកតម្កើង មនុស្សឱ្យស្របទៅតាមខ្នាតគំរូរបស់ព្រះ ដោយមិនបាច់ ទីពឹងលើតង្វាយធួននឹងបាបរបស់ព្រះយេស៊ូវទេ។ ប្រវត្តិរបស់កាអ៊ីនបង្ហាញថាមនុស្សលោកមិនបានទោរទន់ទៅរកព្រះ នៅខាងលើនោះទេ តែបែរជាទោរទន់ទៅរកសាតាំងនៅខាងក្រោមទៅវិញ។ ព្រះគ្រីស្ទគឺជាសេចក្តីសង្ឃឹមតែមួយគត់របស់យើង។ សូមមើលគម្ពីរកិច្ចការ ៤:១២។PPKh1 45.4

    សេចក្តីជំនឿពិតប្រាកដនឹងបង្ហាញដោយការស្តាប់បង្គាប់នូវគ្រប់ទាំងតម្រូវការទាំងអស់របស់ព្រះ។ តាំងពីសម័យលោកអ័ដាម រហូតមកដល់សព្វថ្ងៃនេះ មហាវិវាទគឺសំដៅទៅលើ ការគោរពតាមក្រឹត្យវិន័យរបស់ព្រះនេះឯង។ នៅគ្រប់សម័យកាល មានមនុស្សខ្លះបានអះអាងថាគេធ្វើតាមព្រះហឫទ័យរបស់ព្រះ ខណៈដែលគេមិនបានគោរពតាមការត្រាស់បង្គាប់របស់ព្រះត្រង់ប្រការណាមួយនោះ។ ប៉ុន្តែ ដោយការប្រព្រឹត្តិ “សេចក្តីជំនឿបានគ្រប់លក្ខណ៍” ឯសេចក្តីជំនឿក៏បែបដូច្នោះដែរ បើគ្មានការប្រព្រឹត្តិតាមទេ នោះក៏ “ស្លាប់” ដែរ (យ៉ាកុប ២:២២, ១៧)។ អស់អ្នកណាដែលថាបានស្គាល់ព្រះ “តែមិនកាន់តាមបញ្ញត្តិទ្រង់ទេ អ្នកនោះឈ្មោះថា ជាអ្នកកុហក ហើយសេចក្តីពិតមិននៅក្នុងអ្នកនោះឡើយ” យ៉ូហានទី១ ២:៤។PPKh1 46.1

    ពេលដែលកាអ៊ីនបានឃើញថាព្រះមិនបានទទួលយកតង្វាយរបស់ខ្លួន គាត់មានការខឹងជាខ្លាំង ជាមួយនឹងការដែលព្រះមិនបានទទួលតង្វាយរបស់គាត់ដែលគាត់បានយកផ្លែឈើមកជំនួសឱ្យតង្វាយដែលព្រះបានតម្រូវនោះ ហើយគាត់បានខឹងនឹងប្អូនប្រុសរបស់គាត់ដែលបានស្តាប់បង្គាប់ព្រះ និងមិនបានរួមដៃជាមួយគាត់ក្នុងការប្រឆាំងជាមួយនឹងទ្រង់ដូច្នោះ។PPKh1 46.2

    ព្រះមិនបានទុកគាត់ចោលឱ្យនៅតែម្នាក់ឯងទេ ប៉ុន្តែ ទ្រង់ប្រាប់ហេតុ-ផលដល់មនុស្សដែលបានខឹងទាំងមិនសមហេតុផលដូច្នេះ “‘ឯងខឹងធ្វើអី ហេតុអ្វីបានជាឯងធ្វើមុខក្រញូវដូច្នេះ? បើឯងធ្វើល្អ តើមិនបានទឹកមុខរីករាយវិញទេឬអី បើឯងធ្វើមិនល្អ នោះមានតង្វាយលោះបាបដេកនៅមាត់ទ្វារស្រាប់ហើយ’”។ ប្រសិនបើគាត់ទុកចិត្តលើសេចក្តីសុចរិតរបស់ព្រះអង្គសង្គ្រោះដែលព្រះបានសន្យា និងស្តាប់បង្គាប់តាមតម្រូវការរបស់ទ្រង់ នោះគាត់នឹងរីករាយនឹងការសព្វព្រះហឫទ័យរបស់ព្រះជាមិនខាន។ ប៉ុន្តែ បើគាត់នៅតែមានះមិនព្រមជឿ និងនៅតែមានបាប គាត់មិនត្រូវត្អូញត្អែរថាព្រះមិនព្រមទទួលតង្វាយរបស់គាត់ឡើយ។PPKh1 47.1

    Larger font
    Smaller font
    Copy
    Print
    Contents