Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី១) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣ កុម្ភៈ

    ប្រាំពីរថ្ងៃបន្ទាប់ពីលោកណូអេនិងគ្រួសាររបស់គាត់បានចូលទៅក្នុងទូក រួចមក គ្មានសញ្ញានៃខ្យល់ព្យុះអ្វីបន្តិចលេចមកសោះ។ នៅក្នុងអំឡុងពេលនេះ គឺជាពេលសាកល្បងជំនឿរបស់គាត់។ ពេលនោះគឺជាជោគជ័យរបស់មនុស្សដែលនៅខាងក្រៅទូក។ ពួកគេបានបន្តសើចចំអកឱ្យអ្នកដែលបង្ហាញឱ្យឃើញព្រះចេស្តារបស់ព្រះ។ ពួកគេបានប្រមូលផ្តុំគ្នានៅជុំវិញទូកធំ សើចចំអកដល់អ្នកដែលនៅខាងក្នុងយ៉ាងអង់អាចក្លាហានដ៏កំព្រើល ដោយពួកគេមិនបានខ្លាចរអានិងការដែលពួកគេបានឃើញទាំងប៉ុន្មានពីមុនមកនោះ ឡើយ។PPKh1 69.3

    ប៉ុន្តែ នៅថ្ងៃទីប្រាំបី ពពកខ្មៅបានរសាត់ដេរដាសពាសពេញផ្ទៃមេឃ។ សំឡេងផ្គរលាន់គ្រហឹម លាយឡំនិងពន្លឺផ្លេកបន្ទោរក៏បានលេចឡើងព្រមជាមួយគ្នានេះដែរ។ រំពេចនោះតំណក់ទឹកធំៗក៏បានធ្លាក់ចុះមក។ មនុស្សលោកមិនដែលឃើញព្រឹត្តិការណ៍បែបនេះពីមុនមកទេ ការភ័យខ្លាចបានវាយប្រហារដល់ចិត្តគេគ្រប់គ្នា។ មនុស្សម្នាសួរគ្នាស្ងាត់ៗថា “តិចលោណូអេនិយាយត្រូវមែនទៅ និងថាតើពិភពលោកនេះនឹងវិនាសមែនឬ?” សត្វចតុប្បាទទាំងឡាយកំពុងដើរតត្រុកនៅក្នុងព្រៃធំ។ “ថ្ងៃនោះឯង គ្រប់អស់ទាំងរន្ធទឹកនៅទីជម្រៅធំក៏ធ្លាយ ហើយទ្វារទំនប់នៅលើមេឃក៏ត្រូវបើកចេញ”។ ពពកបានចាក់បង្អុរភ្លៀងខ្លាំងដូចទឹកធ្លាក់ពីទីខ្ពស់។ ទន្លេទាំងឡាយបានធ្លាយទំនប់ ហើយហូរជោរជន់ចូលទៅជ្រលងភ្នំ។ កំសួលទឹកផុសចេញពីផែនដីមានកម្លាំងខ្លាំងមិនអាចពណ៌នាបាន។PPKh1 70.1

    ដំបូង ពួកមនុស្សគេបានឃើញអគារដ៏រុងរឿងរបស់គេនិងសួនច្បារដ៏ស្រស់ស្អាត ព្រមទាំងទីសក្ការៈដែលគេបានដាក់រូបព្រះរបស់គេត្រូវរន្ទះបាញ់បំផ្លាញពីលើមេឃ។ អាសនាដែលគេថ្វាយមនុស្សជាតង្វាយយញ្ញបូជាត្រូវបាញ់កម្ទេច ហើយអ្នកថ្វាយបង្គំត្រូវបានធ្វើឱ្យញ័ររន្ធត់ នៅចំពោះអំណាចនៃព្រះដ៏មានព្រះជន្មរស់។PPKh1 70.2

    នៅពេលដែលកម្លាំងដ៏សាហាវនៃខ្យល់ព្យុះកាន់តែកើនឡើង ភាព-តក់ស្លុតរបស់មនុស្សនិងសត្វទាំងឡាយក៏ពុះកញ្ជ្រោលហួសពីការពណ៌នាដែរ។ ជាមួយនឹងសំឡេងខ្យល់ព្យុះ គេបានឮសម្រែកទ្រហោយំរបស់មនុស្សប្រុសស្រីទាំងឡាយដែលបានស្អប់អំណាចរបស់ព្រះ។ សាតាំងខ្លួនឯងក៏កំពុងតែបង្ខំចិត្តលាក់ខ្លួននៅជាមួយនឹងធាតុនានាដែលកំពុងតែវឹកវរ ដោយភ័យខ្លាចបាត់បង់អាយុជីវិតដែរ។ ឥឡូវនេះវាបានបញ្ចេញសំឡេងដាក់ បណ្តាសាទាស់នឹងព្រះ។ អ្នកខ្លះទៀតបានរំជើបរំជួលដោយការភ័យខ្លាច ហើយបោះដៃទាំងពីរសំដៅទៅរកទូកធំ អង្វរករសុំចូលទៅខាងក្នុង។ មនសិការរបស់គេបានភ្ញាក់ឡើងជាពេលចុងក្រោយ ដោយដឹងថា មានព្រះមួយអង្គដែលគ្រប់គ្រងឋានសួគ៌និងផែនដី។ PPKh1 70.3

    ពួកគេបានអំពាវនាវរកទ្រង់អស់ពីចិត្ត ប៉ុន្តែ ព្រះកាណ៌របស់ទ្រង់មិនព្រមបើកស្តាប់សម្រែកពួកគេឡើយ។ នៅក្នុងពេលដ៏រន្ធត់នេះ ពួកគេបានឃើញ ថា ការរំលងនឹងក្រឹត្យវិន័យរបស់ព្រះបានបណ្តាលឱ្យមានការហិនវិនាស។ តែពួកគេនៅតែមិនមានការបន្ទាបខ្លួននិងការសោកស្តាយ និងការស្អប់ខ្ពើមអំពើអាក្រក់ពិតប្រាកដដដែល។ ពួកគេនឹងត្រឡប់ទៅរកការរឹងទទឹងទាស់នឹងព្រះវិញ ប្រសិនបើការជំនុំជម្រះនេះត្រូវបានដកយកចេញ។ PPKh1 71.1

    អ្នកខ្លះតោងទូកជាប់ រហូតទាល់តែត្រូវបានកម្លាំងទឹកដែលពុះកញ្ជ្រោល ទាញបណ្តាច់ចេញ ឱ្យរបូតដៃដោយប៉ះនឹងថ្មឬដើមឈើ។ ទូកធំបានញ័ររញ្ចួយ អស់សរសៃសសូង (គ្រប់ទាំងផ្នែក) ខណៈដែលត្រូវខ្យល់ព្យុះដ៏គ្មានមេត្តាកំពុងបក់សន្ធាប់ទៅលើ។ សម្រែករបស់សត្វពីខាងក្នុងបញ្ជាក់អំពីការភ័យខ្លាច និងការឈឺចាប់របស់វា។ ប៉ុន្តែ ទូកធំនៅតែបន្តអណ្តែតយ៉ាងមាន សុវត្ថិភាព។ ព្រះបានចាត់ទេវតាឱ្យតាមថែរក្សាទូកនេះ។PPKh1 71.2

    Larger font
    Smaller font
    Copy
    Print
    Contents