Go to full page →

9 - ការចាប់តែតើមននសបាតាេ៍រិតព្បាកដ PPKh1 82

៩ កុម្ភៈ PPKh1 82

សប្តាហ៍មានការចាប់ផ្តើមនៅគ្រាបង្កបង្កើតលោក ហើយក៏ត្រូវបានគេគោរពរក្សា នៅទូទាំងប្រវត្តិសាស្ត្រនៃព្រះគម្ពីរ ដូចជាថ្ងៃសប្បាតហ៍ដែរ។ ព្រះបានវាស់សប្តាហ៍ដំបូងដោយព្រះអង្គផ្ទាល់។ សប្តាហ៍នេះមានប្រាំពីរថ្ងៃ ដែលក្នុងមួយថ្ងៃមានរយៈពេល ២៤ ម៉ោង។ ទ្រង់បានប្រើពេលប្រាំមួយថ្ងៃដើម្បីបង្កើតលោក។ នៅថ្ងៃទីប្រាំពីរ ព្រះបានឈប់សម្រាក រួចទ្រង់បានញែកថ្ងៃនោះជាថ្ងៃឈប់សម្រាកសម្រាប់មនុស្ស។ “‘ចូរឱ្យនឹកចាំពីថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ ក្នុងរវាង៦ថ្ងៃ នោះត្រូវឱ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សម្រាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះមិនត្រូវធ្វើអ្វីឱ្យសោះ ទោះខ្លួនឯងឬកូនប្រុសកូនស្រីឯងក្តី ទោះបាវប្រុស ឬបាវស្រីឯងក្តី ទោះសត្វរបស់ឯង ឬអ្នកដទៃដែលនៅផ្ទះឯងក្តី ដ្បិតក្នុង៦ថ្ងៃ ព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនិងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅឋានទាំងនោះដែរ រួចដល់ថ្ងៃទី៧ ទ្រង់ឈប់សម្រាក ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់ថ្ងៃឈប់សម្រាក ហើយក៏ញែកចេញជាបរិសុទ្ធ’”។ និក្ខមនំ ២០:៨-១១។ PPKh1 82.1

ហេតុផលនេះលេចឡើងយ៉ាងស្រស់ប្រិមប្រិយនិងគួរឱ្យគោរពកោតខ្លាចខានមិនបាន នៅពេលដែលយើងយល់អំពីថ្ងៃនៃការបង្កើតលោកថាជារឿងពិតប្រាកដ។ ព្រះបានប្រទានពេលប្រាំមួយថ្ងៃដំបូងនៃសប្តាហ៍ដល់យើង សម្រាប់ធ្វើកិច្ចការ។ នៅថ្ងៃទីប្រាំពីរ យើងត្រូវតែឈប់សម្រាក ដើម្បីរំឭកអំពីថ្ងៃឈប់សម្រាករបស់ព្រះ។ PPKh1 82.2

ប៉ុន្តែ ការបង្រៀនថាព្រឹត្តិការណ៍នៃសប្តាហ៍ដំបូងត្រូវការរយៈពេលរាប់ពាន់រាប់ម៉ឺនឆ្នាំនោះគឺជាភាពគ្មានព្រះ ហើយនៅក្នុងកលល្បិចនិងទម្រង់នេះមានគ្រោះថ្នាក់ធ្ងន់បំផុត។ លក្ខណៈពិតប្រាកដនៃការបង្រៀននេះក៏ត្រូវបានបន្លំថា ជាការប្រកាន់និងការបង្រៀនដោយមនុស្សជាច្រើនដែលអះអាងថាជាអ្នកជឿលើព្រះគម្ពីរផងដែរ “ផ្ទៃមេឃបានកើតមកដោយសារព្រះបន្ទូលព្រះយេហូវ៉ា ហើយពួកបរិវារនៅលើនោះ បានកើតដោយសារខ្យល់ពីព្រះឱស្ឋទ្រង់” ទំនុកតម្កើង ៣៣:៦។ ព្រះគម្ពីរទទួលស្គាល់ថាផែនដីនេះមិនបានវិវត្តន៍យឺតៗ មកពីសត្វផ្សេងៗ អស់ពេលជាយូរនោះទេ។ កំណត់ត្រាដ៏ពិសិដ្ឋនេះបានអះអាងថា ថ្ងៃនោះក៏មានល្ងាចមានព្រឹក ដូចជាថ្ងៃបន្តបន្ទាប់ផ្សេងៗ ទៀតជាថ្ងែនៃការបង្កើតលោកដ៏មានជោគជ័យដែរ។ PPKh1 83.1