Go to full page →

២២ មីនា PPKh1 167

ការតម្រូវឱ្យអ្នកដែលចង់បានស្រីណាម្នាក់ធ្វើការដើម្បីរក្សាកូនក្រមុំ ការ ពារមិនឱ្យមានការរៀបការរហ័សពេក។ ឱ្យគេមានឱកាសសម្រាប់សាកល្បងជម្រៅនៃសេចក្តីស្រឡាញ់ និងលទ្ធភាពដែលគេអាចផ្តល់ឱ្យគ្រួសារផងដែរ។ នៅសម័យយើងសព្វថ្ងៃនេះ មានករណីជាច្រើនដែលមនុស្សមានឱកាសតិចតួចពេក សម្រាប់ស្គាល់ទម្លាប់និងចរិតគ្នាទៅវិញទៅមក មុននឹងរៀបការ។ ពួកគេមិនដែលស្គាល់គ្នាសោះ នៅពេលដែលពួកគេចងសម្ព័ន្ធជីវិតជាមួយគ្នានៅលើអាសនា។ មនុស្សជាច្រើនបានរកឃើញថាពួកគេមិនអាចស្រុះស្រួល គ្នាទៅបានទេ ហើយជាលទ្ធផលធ្វើឱ្យមានទុក្ខវេទនាអស់មួយជីវិត តែវាហួសពេលទៅហើយ។ ជាញឹកញាប់ ប្រពន្ធនិងកូនៗរងទុក្ខដោយសារការខ្ជិលច្រអូសនិងអំពើអបាយមុខរបស់ប្តីនិង ឪពុក។ ប្រសិនបើគេបានពិនិត្យអត្តចរិតរបស់កូនប្រុសឱ្យបានត្រឹមត្រូវទៅតាមប្រពៃណីពីបុរាណ មុននឹង រៀបការ នោះគេបានការពារពីអពមង្គលដ៏ធំសម្រាប់គ្រួសារ។ PPKh1 167.2

លោកយ៉ាកុបបាននៅបម្រើឪពុកក្មេកយ៉ាងស្មោះត្រង់អស់ប្រាំពីរឆ្នាំដើម្បី ឱ្យបាននាងរ៉ាជែល ហើយនៅក្នុងអំឡុងឆ្នាំដែលគាត់នៅបម្រើនោះ “មើលទៅដូចជាបួនដប់ថ្ងៃទេ ដោយព្រោះគាត់ស្រឡាញ់ដល់នាងណាស់”។ ប៉ុន្តែឡាបាន់ដ៏អាត្មានិយមបានអនុវត្តការបោកបញ្ឆោតយ៉ាងឃោរឃៅ ដោយប្តូរ នាងលេអាជំនួសរ៉ាជែលទៅវិញ។ រឿងដែលនាងលេអាចូលរួមនៅក្នុងការបោកបញ្ឆោតនេះ ធ្វើឱ្យយ៉ាកុបមិនមានចិត្តស្រឡាញ់ដល់នាង ឡើយ។ គាត់បានស្តីបន្ទោសដល់ឡាបាន់ដោយកំហឹង ហើយព្យាយាមប្រឆាំងតបទៅវិញ ប៉ុន្តែ ទីបំផុត គាត់ក៏យល់ព្រមតាម គាត់នឹងយកនាងលេអា ហើយរៀបការជាមួយនឹងនាងរ៉ាជែល។ នាងរ៉ាជែលគឺជានារីដែលគាត់ស្រឡាញ់បំផុតជានិច្ច ប៉ុន្តែ ប្រពន្ធរបស់គាត់តែងតែធ្វើឱ្យគាត់ជូរចត់ដោយការប្រកួតប្រជែងរវាងប្រពន្ធទាំងពីរដែលជាបងប្អូនបង្កើតនឹងគ្នានេះ។ PPKh1 167.3

យ៉ាងកុបរស់នៅធ្វើការនៅម៉េសូប៉ូតាមីអស់ម្ភៃឆ្នាំ ឱ្យឡាបាន់ដែលបាន តាំងចិត្តកេងយកចំណេញពីទំនាក់ទំនងនេះសម្រាប់តែខ្លួនឯង។ គាត់បានតម្រូវ ឱ្យយ៉ាកុបធ្វើការយ៉ាងលំបាកអស់ដប់បួនឆ្នាំ ដើម្បីឱ្យបានកូនស្រីទាំងពីររបស់ គាត់ ហើយនៅក្នុងអំឡុងពេលដែលនៅសល់នោះ ប្រាក់ខែរបស់យ៉ាកុបត្រូវបានផ្លាស់ប្តូរដប់ដង។ PPKh1 168.1

តែការប្រើរបស់យ៉ាកុប នៅតែឧស្សាហ៍ព្យាយាមនិងស្មោះត្រង់។ រៀងរាល់ឆ្នាំ មានពេលខ្ល គាត់ត្រូវនៅជាមួយហ្វូងសត្វនៅឯវាល ដើម្បីឃ្វាលសត្វទាំងនោះនៅក្នុងរដូវក្តៅ ទាំងប្រឈមមុខនឹងការពិបាក ដោយការស្រេកទឹក ហើយនៅខែត្រជាក់បំផុត ត្រូវរងាញ័រញាក់ដោយទឹកកកដ៏ត្រជាក់។ យ៉ាងកុបគឺជាមេលើពួកអ្នកឃ្វាលចៀម ហើយអ្នកបម្រើផ្សេងៗទៀតដែលឃ្វាលចៀមជាមួយគាត់ គឺជាអ្នកគង្វាលជំនួយ។ ប្រសិនបើមានចៀមបាត់ មេលើអ្នកគង្វាលជាអ្នកទទួលរងគ្រោះពីការបាត់បង់នេះ ហើយគាត់នឹងឱ្យអ្នកបម្រើ ទទួលខុសត្រូវទាំងស្រុង ប្រសិនបើហ្វូងចៀមមិនបានធំធាត់។ PPKh1 168.2

យើងមានអ្នកគង្វាលដ៏ស្មោះត្រង់ PPKh1 168

ជីវិតដែលយកចិត្តទុកដាក់ថែរក្សានិងអាណិតអាសូររបស់អ្នកគង្វាល ចំពោះសត្វដែលមិនមាន ទីពឹង ពន្យល់បង្ហាញអំពីសេចក្តីពិតនៃដំណឹងល្អដ៏មានតម្លៃ។ ព្រះគ្រីស្ទប្រៀបដូចជាអ្នកគង្វាល។ ព្រះអង្គទតឃើញចៀមរបស់ទ្រង់ត្រូវវិនាសដោយសេចក្តីស្លាប់នៅក្នុងផ្លូវនៃអំពើបាបដ៏ងងឹត។ ទ្រង់បានលះចោលកិត្តិយសនិងសិរីល្អនៅដំណាក់នៃព្រះវរបិតារបស់ទ្រង់ ដើម្បីជួយសង្គ្រោះដល់ជនពនេចរដែលគ្មានទីដៅនេះ។ ព្រះអង្គមានបន្ទូលថា “អញនឹងស្វែងរកសត្វណាដែលវង្វេងបាត់ ហើយនាំសត្វណាដែលត្រូវប្រដេញ ឱ្យមកវិញ សត្វណាដែលបាក់ជើង នោះអញនឹងរុំអបឱ្យ ហើយអញនឹងចម្រើនកម្លាំងដល់សត្វណាដែលឈឺ”។ អញនឹង “ជួយសង្គ្រោះហ្វូងចៀមរបស់អញ នោះវានឹងលែងបានជារំពាតទៅ” “នោះវារាល់គ្នានឹងមិនបានជារំពាដល់អស់ទាំងសាសន៍តទៅ ហើយសត្វព្រៃនៅផែនដីក៏មិនហែកវាស៊ីដែរ”។ អេសេគាល ៣៤:១៦, ២២, ២៨។ ពួកគេបានឮសំឡេងនេះហៅគេឱ្យ ត្រឡប់ចូលក្រោលវិញ “ហើយនឹងមានរោងបារាំសម្រាប់ជាម្លប់បាំងកំដៅនៅពេលថ្ងៃ និងសម្រាប់ជាទីជ្រក ហើយជាទីបាំងខ្លួនឱ្យរួចពីព្យុះនឹងភ្លៀងផង”។ អេសាយ ៤:៦។ ទ្រង់ពង្រឹងកម្លាំងដល់អ្នកខ្សោយ ជួយបន្ធូរការឈឺចាប់ ប្រមូលចៀមមកក្នុងព្រះហស្តរបស់ទ្រង់ ហើយបីគេនៅកៀកនឹងបេះដូងរបស់ទ្រង់។ ចៀមទ្រង់ស្រឡាញ់ព្រះអង្គ។ “វាមិនព្រមតាមមនុស្សដទៃទេ វានឹងរត់ចេញពីគេវិញ ពីព្រោះវាមិនស្គាល់សំឡេងរបស់មនុស្សដទៃណាសោះ”។ សូមមើលគម្ពីរយ៉ួហាន ១០:១-១៥។ PPKh1 168.3