Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ជំពូកទី២១ - ការរួបរួមគ្នារបស់ពួកជំនុំនិងលោកីយ៍

    ពេលនោះសាតាំងបានពិភាក្សាជាមួយនឹងទេវតារបស់វា ហើយនៅទីនោះពួកវាបានពិចារណាអំពីអ្វីដែលវាបានទទួល។ ជាការពិតណាស់ដែលវាបានរក្សាមនុស្សកំសាកមួយចំនួនអោយភ័យខ្លាចសេចកី្តស្លាប់ និងមិនហានរក្សាសេចក្ដីពិត ប៉ុន្តែមានមនុស្សជាច្រើនសូម្បីតែអ្នកកំសាកបំផុតក៏ទទួលសេចក្ដីពិតដែរ ហើយសេចក្ដីភ័យខ្លាច និងភាពកំសាករបស់គេបានចេញពីគេភ្លាម ហើយនៅពេលដែលគេបានឃើញការស្លាប់របស់បងប្អូនគេ និងការអត់ធន់របស់ពួកគេ គេបានដឹងថាព្រះនិងទេវតារបស់ទ្រង់បាន ជួយគេឱ្យទ្រាំទ្ររងទុក្ខវេទនាបែបនេះ ហើយគេក៏បានលូតលាស់ឡើងនិងគ្មានភ័យខ្លាចឡើយ។ នៅពេលដែលពួកគេបានទទួលការបៀតបៀនដល់ជីវិតរបស់គេផ្ទាល់ គេបានរក្សាសេចក្ដីជំនឿរបស់គេជាមួយនឹងអ្នកអត់ធន់ និងមានជំហររឹងមាំដែលរហូតបានធ្វើអោយឃាតករបស់គេញ័ររន្ធត់។ សាតាំងនិងទេវតារបស់វាបានសំរេចចិត្តថា មានវិធីដ៏មានជោគជ័យជាច្រើនទៀត ដើម្បីបំផ្លាញព្រលឹងមនុស្សដែលកាន់តាមច្បាប់នៅគ្រា បញ្ចប់។ វាបានឃើញថាទោះបីជាវាបានធ្វើអោយគ្រីស្ទានរងទុក្ខវេទនាក៏ដោយ ក៏ជំហរ មាំមួន និងសេចក្ដីសង្ឃឹមដ៏មានពន្លឺរបស់គេ ដែលធ្វើអោយគេមានអំណរបណ្តាលអោយអ្នកខ្សោយបំផុតកាន់តែរឹងមាំឡើង ហើយបង្គោលនៃអណ្ដាតភ្លើងមិនអាចធ្វើអោយគេរួញរាឡើយ។ ពួកគេបានយកតម្រាប់តាមសេចក្ដីក្លាហានរបស់ព្រះគ្រីស្ទនៅពេលដែលទ្រង់បានសំដែងនៅចំពោះមុខឃាតករបស់ទ្រង់ ហើយមនុស្សជាច្រើនបានទទួលស្គាល់ សេចក្ដីពិតដោយបានឃើញការមិនផ្លាស់ប្ដូររបស់ពួកគេ និងសិរីល្អរបស់ព្រះដែលសណ្ឋិតនៅលើគេ។ សាតាំងបានសំរេចចិត្តថា វាត្រូវតែមកក្នុងរូបរាងជាអ្នកស្លូតបូត។ វាបានធ្វើអោយខូចគោលលទ្ធិនៃព្រះគម្ពីរ ហើយប្រពៃណីដែលបានបង្ខូចមនុស្សរាប់លាននាក់បានចាក់ឫសយ៉ាងជ្រៅ។ វាបានពង្រឹងសម្អប់របស់វា ហើយបានសំរេចចិត្តថា មិនបង្ខំគោលបំណងរបស់វាដោយការបៀតបៀនដ៏ជូរចត់បែបនេះទេ ប៉ុន្តែបែរជាដឹកនាំពួកជំនុំ អោយប្រឈមមុខប្រជែងវិញ មិនមែនខាងសេចក្ដីជំនឿរវាងអ្នកជឿ និងអ្នកបរិសុទ្ធទេ ប៉ុន្តែខាងប្រពៃណីផ្សេងៗវិញ។ នៅពេលដែលវាបានដឹកនាំពួកជំនុំអោយទទួលការចូលចិត្ត និងកិត្តិយសរបស់លោកីយ៍នៅពីក្រោយខ្នងការបន្លំថា ជាផលប្រយោជន៍ដល់គេ ពួកជំនុំបានចាប់ផ្តើមបាត់បង់ការសព្វព្រះហឫទ័យពីព្រះពួកជំនុំក៏បានបាត់បង់អំណាចបន្តិចម្ដងៗនៅពេលដែលខ្លួនបានទទួលយកដោយត្រង់ៗនូវសេចក្ដីជំនឿដែលបិទបាំងសេចក្ដីប៉ងប្រាថ្នា ការរីករាយ និងមិត្តភ័ក្ដិជាមួយលោកីយ៍។ GCKh 107.2

    ពួកជំនុំមិនមែនជាមនុស្សចំឡែកពីក្រៅណាមកទេ គឺជាអ្នកដែលបង្កើតឡើងនៅពេលមានការបៀតបៀនប្រឆាំងនឹងខ្លួនឯង។ តើមាសអាចបាត់បង់ពន្លឺបានយ៉ាងណា? តើមាសសុទ្ធផ្លាស់ប្ដូរយ៉ាងណា? ខ្ញុំបានឃើញថា ប្រសិនបើពួកជំនុំបានរក្សាអត្តចរិតបរិសុទ្ធនិងប្លែកពីគេរបស់ខ្លួន អំណាចនៃព្រះវិញ្ញាណបរិសុទ្ធដែលបានមកសណ្ឋិត លើពួកសាវកនឹងនៅជាមួយនឹងគេ។ អ្នកឈឺនឹងត្រូវបានព្យាបាល អារក្សនឹងត្រូវបានស្ដី បន្ទោស និងបណ្តេញចេញ ហើយគេនឹងមានចេស្ដាព្រមទាំងជាអ្នកមានជ័យជំនះលើខ្មាំងសត្រូវទៀតផង។GCKh 108.1

    ខ្ញុំបានឃើញថា មានមនុស្សមួយក្រុមធំ បានប្រកាសពីព្រះនាមរបស់ព្រះគ្រីស្ទ ប៉ុន្តែព្រះមិនទទួលស្គាល់គេថា ជារបស់ទ្រង់ឡើយ។ ព្រះអង្គមិនបានសព្វព្រះហឫទ័យចំពោះគេឡើយ។ សាតាំងហាក់ដូចជាបានប្រើប្រាស់លក្ខណៈសាសនា និងចង់អោយមនុស្សគិតថាគេគឺជាគ្រីស្ទាន។ វាចង់អោយគេជឿយ៉ាងខ្លាំងទៅលើព្រះយេស៊ូវ លើការជាប់ឆ្កាង និងលើការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ សាតាំងខ្លួនឯងនិងទេវតា របស់វាក៏បានជឿលើការទាំងអស់នេះដែរ ហើយបានញាប់ញ័ររន្ធត់។ ប៉ុន្តែប្រសិនបើ សេចក្ដីជំនឿនេះមិនបានបង្កើតអោយទៅជាការងារល្អ និងដឹកនាំអ្នកដែលទទួលជំនឿឱ្យធ្វើតាមការលះបង់ផ្ទាល់ខ្លួនរបស់ព្រះគ្រីស្ទក៏ដោយ ក៏វាមិនខ្វល់ឡើយ ដ្បិតគេគ្រាន់តែប្រើប្រាស់ឈ្មោះគ្រីស្ទានតែប៉ុណ្ណោះ តែចិត្តរបស់គេនៅខាងលោកីយ៍នៅឡើយ ហើយវាអាចប្រើប្រាស់ពួកគេសំរាប់ការងាររបស់វាបានប្រសើរជាងអ្នកដែលគ្មានជំនឿសោះទៅទៀត។ នៅពីក្រោមឈ្មោះរបស់គ្រីស្ទាន គេលាក់រូបរាងមិនល្អរបស់គេ។ គេ បានចែកចាយបន្តនូវធម្មជាតិ មិនចេះស្កប់ស្កល់របស់គេ និងតណ្ហាអាក្រក់មិនអាចបង្ក្រាបបានរបស់គេ។ ការនេះបានផ្តល់ឱកាសអោយអ្នកមិនជឿបោះភាពមិនល្អរបស់គេ នៅក្នុងព្រះភ័ក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីស្ដីបន្ទោសទ្រង់ និងធ្វើអោយអ្នកដែលអះអាងថាបរិសុទ្ធ នឹងសាសនាមិនស្អាតស្អំត្រូវបាត់បង់កិត្តិស័ព្ទ។GCKh 109.1

    គ្រូគង្វាលអធិប្បាយយ៉ាងរលូនអំពីរឿងរ៉ាវដែលស្របទៅនឹងសាស្ត្រាចារ្យខាងលោកីយ៍។ នេះគឺដូចជាសាតាំងបានធ្វើដែរ។ គេមិនហានអធិប្បាយអំពីព្រះយេស៊ូវ និងសេចក្ដីពិតចំៗរបស់ព្រះគម្ពីរទេ ព្រោះបើគេធ្វើអ្នកគាំទ្រលោកីយ៍នឹងមិនស្តាប់គេឡើយ។ ពួកគេជាច្រើនជាអ្នកមាន ហើយត្រូវតែរក្សាទុកក្នុងពួកជំនុំ ទោះបីជាគេមិន សមនឹងនៅកន្លែងនោះជាងសាតាំងនិងទេវតារបស់វាទៅទៀតក៏ដោយ។ សាសនារបស់ ព្រះយេស៊ូវត្រូវបានគេធ្វើអោយមានប្រជាប្រិយនិងកោតសរសើរនៅភ្នែករបស់លោកយ។ គេបានប្រាប់ដល់មនុស្សថា អ្នកដែលកាន់សាសនានឹងត្រូវបានលោកីយ៍កោតសរសើរកាន់តែខ្លាំង។ ការបង្រៀនដ៏ទូលំទូលាយបែបនេះខុសពីការបង្រៀនរបស់ព្រះគ្រីស្ទ។ គោលលទ្ធិរបស់ទ្រង់និងលោកីយ៍មិនមានសេចក្ដីសុខសាន្តឡើយ។ អ្នកដែលដើរតាមទ្រង់ត្រូវតែបោះបង់ចោលលោកីយ៍។ ការងារដ៏រលូនទាំងនេះ មានប្រភពមក ពីសាតាំងនិងទេវតារបស់វា។ វាបានរៀបចំផែនការ ហើយអ្នកកាន់សាសនាតែឈ្មោះបានអនុវត្ត។ អ្នកមានពុតនិងអ្នកមានបាបរួបរួមជាមួយពួកជំនុំ។ រឿងកុហកដែលធ្វើអោយគេសប្បាយត្រូវបានគេបង្រៀន ហើយត្រូវបានគេទទួលយ៉ាងងាយ។ ប៉ុន្តែប្រសិនបើសេចក្ដីពិតត្រូវបានគេផ្សព្វផ្សាយក្នុងភាពបរិសុទ្ធររបស់វា វានឹងបិទមិនអោយអ្នកមានពុត និងអ្នកមានបាបចូលឡើយ។ ប៉ុន្តែគ្មានអ្វីខុសគ្នារវាងអ្នកដែលអះអាងថា ជាអ្នកជឿព្រះគ្រីស្ទនិងលោកីយ៍ឡើយ។ ខ្ញុំបានឃើញថា ប្រសិនបើគម្របនៃការខុសឆ្គង ត្រូវបានគេបកចេញពីសមាជិកនៃពួកជំនុំ វានឹងបង្ហាញនូវភាពទុច្ចរិតភាពអប្រិយ និងការពុករលួយដែលកូនព្រះដ៏គ្មានការទុកចិត្តលើខ្លួនឯងបំផុត នឹងមិនមានការស្ទាក់ស្ទើរនឹងហៅឈ្មោះថា ជាកូនរបស់ឪពុកឡើយ គឺជាអារក្ស ព្រោះតែការងារដែលគេធ្វើនោះឯង។ ព្រះយេស៊ូវនិងទេវតានៃស្ថានសួគ៌ បានទតដោយសេចក្ដីខ្ពើមរអើមទៅលើទស្សនីយភាពនោះ ហើយព្រះមានដំណឹងសំរាប់ពួកជំនុំដ៏ពិសិដ្ឋ និងដ៏សំខាន់។ ប្រសិនបើគេ ទទួលវា និងធ្វើការកែទម្រង់មួយយ៉ាងហ្មត់ចត់នៅក្នុងពួកជំនុំ ដែលទទួលទីបន្ទាល់ដ៏រស់ដែលនឹងកំចាត់ពួកកំពុត និងអ្នកមានបាបចេញនិងនាំពួកជំនុំមករកការសព្វព្រះហឫទ័យរបស់ព្រះវិញ។GCKh 109.2

    សូមអាន អេសាយ ៣០:៨-២១ យ៉ាកុប ២:១៩ វិវរណៈ ជំពូកទី៣។GCKh 110.1

    Larger font
    Smaller font
    Copy
    Print
    Contents