Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី៥ - ការងាររបស់ព្រះគ្រីស្ទ

    បន្ទាប់ពីសាតាំងបានបញ្ចប់ការល្បួងរបស់វា វាបានចាកចេញពីព្រះយេស៊ូវ ហើយទេវតាក៏បាននាំយកអាហារមកថ្វាយទ្រង់សោយនៅទីរហោស្ថាន និងចំរើនកម្លាំងដល់ទ្រង់ ហើយព្រះពរបស់ព្រះវរបិតាក៏មកសណ្ឋិតលើទ្រង់។ សាតាំងបានទទួលបរាជ័យក្នុងការល្បួងដ៏ខ្លាំងក្លារបស់វា ប៉ុន្តែ វាស្វែងរកឱកាសនៅក្នុងការងាររបស់ព្រះយេស៊ូវ ដើម្បីរកពេលណាមួយនឹងប្រើល្បិចកលរបស់វា ទាស់នឹងព្រះយេស៊ូវម្ដងទៀត។ វានៅតែសង្ឃឹមថា វាអាចយកជ័យជំនះពីទ្រង់បាន ដោយបំផុសអ្នក ដែលមិនទទួលព្រះយេស៊ូវអោយស្អប់ខ្ពើម និងរកឱកាសបំផ្លាញទ្រង់។ សាតាំងបានពិភាក្សាពិសេសមួយជាមួយទេវតារបស់វា។ ពួកវាមានការខកចិត្តនិងខឹងជាខ្លាំង ដោយវាគ្មានជោគជ័យអ្វីទៅលើព្រះរាជបុត្រានៃព្រះបន្តិចសោះ។ ពួកវាបានសំរេចចិត្តថា ពួកវាត្រូវតែប្រើល្បិចកលនិងអំណាចរបស់វាអោយខ្លាំងបំផុត ដើម្បីបណ្តាលដល់អ្នកមិនជឿព្រះយេស៊ូវ នៅក្នុងគំនិតនៃជាតិសាសន៍របស់វា ថាវាជាអ្នកសង្គ្រោះលោកីយ៍ ហើយរបៀបនេះ នឹងធ្វើអោយព្រះយេស៊ូវអស់សេចក្ដីក្លាហាននឹងការងាររបស់ទ្រង់។ ទោះបីជាពួកយូដា នៅក្នុងពិធីបុណ្យ និងការថ្វាយយញ្ញបូជាយ៉ាងត្រឹមត្រូវ យ៉ាងណាក៏ដោយ ប្រសិនបើពួកវាអាចបិទភ្នែកគេពីបទទំនាយទាំងស្រុង ហើយធ្វើអោយពួកគេជឿថាមានអំណាចអស្ចារ្យមួយ ស្តេចផែនដីដែលកើតឡើង ដើម្បីសំរេចនូវបទទំនាយ ពួកគេនឹងបង្វែរគំនិតរបស់គេ ហើយសំឡឹងមើលទៅលើការយាងមករបស់ព្រះមែស៊ី។GCKh 20.1

    ខ្ញុំត្រូវបានគេបង្ហាញថាសាតាំង និងទេវតារបស់វារវល់ណាស់ក្នុងការបញ្ចុះ បញ្ចូលមនុស្សដោយការមិនជឿ សម្អប់និងការប្រមាថ នៅពេលដែលព្រះគ្រីស្ទកំពុងបំពេញការងាររបស់ទ្រង់។ ជាញឹកញាប់ នៅពេលដែលព្រះយេស៊ូវបន្លឺព្រះសូរសៀងអំពីសេចក្ដីពិតដើម្បីបញ្ជាក់ពីអំពើបាបរបស់វា វាខឹងជាខ្លាំង។ សាតាំងនិងទេវតារបស់វា ជំរុញអ្នកមានបាបទាំងនោះ អោយធ្វើគុតព្រះរាជបុត្រានៃព្រះ។ មានម្ដងពួកគេបានយកដុំថ្មគប់ទ្រង់ ប៉ុន្តែទេវតាបានថែរក្សាទ្រង់ ហើយនាំទ្រង់ចេញពីហ្វូងមនុស្សដ៏ឃោរឃៅទៅកាន់កន្លែងសុខសាន្តមួយ។ នៅពេលដែលផែនការនៃសេចក្ដីពិតបាន ចេញពីព្រះឱស្ឋទ្រង់ម្ដងទៀត ហ្វូងមនុស្សបានចាប់ទ្រង់ ហើយនាំទ្រង់យកទៅលើកំពូលភ្នំ បំរុងនឹងច្រានទម្លាក់។ ការមិនចុះសំរុងគ្នា បានកើតឡើងនៅក្នុងចំណោមពួកគេអំពីការដែលគេបំរុងនឹងធ្វើទៅលើទ្រង់ នៅពេលនោះទេវតាបានលាក់ទ្រង់ពីភ្នែកហ្វូងមនុស្សម្ដងទៀត ហើយទ្រង់បានយាងចេញពីចំណោមពួកគេទៅ។GCKh 20.2

    សាតាំងនៅតែសង្ឃឹមថា ផែនការសង្គ្រោះដ៏ឧត្តមនឹងបរាជ័យជាមិនខាន។ វាបង្កើនអំណាចទាំងប៉ុន្មានរបស់វា ដើម្បីធ្វើអោយចិត្តមនុស្សឈឺចាប់ និងអារម្មណ៍របស់គេជូរចត់ ប្រឆាំងនឹងព្រះយេស៊ូវ។ វាសង្ឃឹមថា ចំនួនអ្នកដែលទទួលទ្រង់ថាជាព្រះរាជបុត្រានៃព្រះនឹងមានយ៉ាងតិច ដែលព្រះយេស៊ូវនឹងពិចារណាថា ការឈឺចាប់ និងការលះបង់របស់ទ្រង់ សំរាប់តែមនុស្សមួយក្រុមយ៉ាងតូច។ ប៉ុន្តែ ខ្ញុំបានឃើញថា ប្រសិនបើមានមនុស្សតែពីរនាក់នឹងទទួលព្រះយេស៊ូវថាជាព្រះរាជបុត្រានៃព្រះ ហើយ ជឿលើទ្រង់ថាជាអ្នកសង្គ្រោះដល់ព្រលឹងរបស់គេ ព្រះយេស៊ូវនៅតែបន្តផែនការនោះដដែល។GCKh 21.1

    ព្រះយេស៊ូវបានចាប់ផ្តើមកិច្ចការរបស់ទ្រង់ ដោយបំបាក់អំណាចដែលសាតាំងដាក់លើមនុស្សឱ្យមានការឈឺចាប់។ ទ្រង់បានព្យាបាលអ្នកដែលបានឈឺចាប់ ដោយសារអំណាចអាក្រក់របស់វា។ ទ្រង់ព្យាបាលអ្នកឈឺអោយជាឡើងវិញ ទ្រង់បានព្យាបាល អ្នកពិការ និងធ្វើអោយពួកគេលោតឡើង ដោយអំណរនៅក្នុងចិត្តគេ ហើយថ្វាយសិរីល្អដល់ព្រះ។ ទ្រង់បានប្រទានពន្លឺដល់អ្នកខ្វាក់ ទ្រង់បានប្រើអំណាចរបស់ទ្រង់ ដើម្បី ព្យាបាលអ្នកដែលត្រូវបានអារក្សចង និងជិះជាន់ដោយអំណាចដ៏ឃោរឃៅរបស់វាអស់ពេលជាច្រើនឆ្នាំ។ ទ្រង់បានកំសាន្តចិត្តដល់អ្នកខ្សោយ អ្នកញ័ររន្ធត់ និងអ្នកខូចចិត្តដោយព្រះបន្ទូលនៃព្រះគុណ។ ទ្រង់បានប្រោសអ្នកដែលស្លាប់អោយរស់ឡើងវិញហើយពួកគេបានសរសើរសិរីល្អរបស់ព្រះ ចំពោះការបញ្ចេញអំណាចដ៏អស្ចារ្យរបស់ទ្រង់។ ទ្រង់មានព្រះហឫទ័យខ្វល់ខ្វាយយ៉ាងខ្លាំងចំពោះអ្នកដែលជឿលើទ្រង់។ ហើយអ្នកខ្សោយដែលឈឺចាប់ដោយសាតាំងមានជោគជ័យលើពួកគេ ព្រះយេស៊ូវទាញចេញ ពីកណ្ដាប់ដៃរបស់វាយកគេត្រឡប់មកវិញ ដោយអំណាចរបស់ទ្រង់ ដោយរាងកាយមាំមួន និងអំណាច ព្រមទាំងដោយភាពរីករាយយ៉ាងខ្លាំង។GCKh 21.2

    ព្រះជន្មរបស់ព្រះយេស៊ូវ ពោរពេញទៅដោយសេចក្ដីមេត្តាករុណា អាណិតអាសូរ និងសេចក្ដីស្រឡាញ់។ ទ្រង់តែងតែយកព្រះទ័យទុកដាក់ស្តាប់ និងធ្វើអោយធូរស្បើយនូវទុក្ខកង្វល់របស់អ្នកដែលមករកទ្រង់។GCKh 22.1

    ហ្វូងមនុស្សនាំយកភស្តុតាងនៅក្នុងខ្លួនគេផ្ទាល់នៃអំណាចរបស់ព្រះ។ បន្ទាប់ពីការងារត្រូវបានសំរេច មិនយូរប៉ុន្មាន ពួកគេជាច្រើនត្រូវបានអៀនខ្មាសដោយការបន្ទាបខ្លួនរបស់លោកគ្រូដ៏មានចេស្ដា។ ដោយសារអ្នកដឹកនាំមិនបានជឿដល់ទ្រង់គេមិនចង់ឈឺចាប់ជាមួយព្រះយេស៊ូវឡើយ។ ប៉ុន្តែ មានតិចតួចណាស់ដែលអាចយល់ព្រមលះបង់ខ្លួនឯងឱ្យព្រះអង្គដឹកនាំដោយស្រគត់ស្រគំ។ គេមានបំណងចង់រីករាយជាមួយនឹងកិត្តិយសដែលលោកីយ៍ផ្តល់ឱ្យ។ មនុស្សជាច្រើនបានដើរតាមព្រះរាជបុត្រានៃព្រះ ហើយស្តាប់ការបង្រៀនរបស់ព្រះអង្គ ទទួលព្រះបន្ទូលដែលចេញពីព្រះឱស្ឋដែលប្រកបដោយព្រះគុណរបស់ទ្រង់។ ព្រះបន្ទូលរបស់ទ្រង់មាន អត្ថន័យយ៉ាងក្រៃលែង ត្រង់ៗ ដែលអ្នកខ្សោយអាចយល់បាន។GCKh 22.2

    សាតាំងនិងទេវតារបស់វារវល់ជាខ្លាំង វាបិទភ្នែកនឹងធ្វើអោយការយល់របស់ពួកយូដាទៅជាងងឹតងងល់។ សាតាំងបានបណ្តាលអោយមេនៃមនុស្សនិងអ្នកដឹកនាំធ្វើគុតព្រះយេស៊ូវ។ គេបានចាត់អ្នកដឹកនាំអោយនាំព្រះយេស៊ូវទៅឯគេ ហើយនៅពេលដែលទៅជិតដល់កន្លែងដែលទ្រង់គង់នៅគេមានការអស្ចារ្យជាខ្លាំង។ ពួកគេបានឃើញព្រះយេស៊ូវបង្ហាញសេចក្ដីមេត្តាករុណា និងអាណិតអាសូរ នៅពេលដែល ទ្រង់ធ្វើទីបន្ទាល់នៅចំពោះមនុស្សពីទុក្ខព្រួយ។ ពួកគេបានឃើញទ្រង់កំពុងមានព្រះបន្ទូលលើកទឹកចិត្តដល់អ្នកទន់ខ្សោយនិងអ្នកមានទុក្ខវេទនាដោយសេចក្ដីស្រឡាញ់ និងភាពថ្នាក់ថ្នម។ ពួកគេក៏បានឮទ្រង់បណ្តេញអំណាចរបស់សាតាំងដោយសំឡេងនៃអំណាច ហើយដណ្ដើមយកអ្នកដែលសាតាំងគ្រប់គ្រងអោយមានសេរីភាពមកវិញដែរ។ ពួកគេបានស្តាប់ព្រះបន្ទូលនៃគតិបណ្ឌិតដែលចេញពីព្រះឱស្ឋទ្រង់ ហើយពួកគេបានចាប់ អារម្មណ៍យ៉ាងខ្លាំង។ ពួកគេមិនអាចយកដៃគេទៅចាប់ព្រះយេស៊ូវឡើយ។ អ្នកដឹកនាំបានសួរគេថា តើហេតុអ្វីបានជាអ្នករាល់គ្នាមិនបាននាំវាមក? ពួកគេបង្ហាញនូវអ្វីដែលគេបានឃើញអំពីការអស្ចារ្យរបស់ទ្រង់ និងព្រះបន្ទូលដ៏បរិសុទ្ធដែលពោរពេញដោយ គតិបណ្ឌិត សេចក្ដីស្រឡាញ់ និងចំណេះដឹង ដែលពួកគេបានឮហើយបានបញ្ចប់ ដោយនិយាយថា មិនដែលមានអ្នកណានិយាយដូចមនុស្សនេះទេ។ សម្តេចសង្ឃបានចោទប្រកាន់ពួកគេថា ត្រូវបានគេបោកបញ្ឆោតដែរហើយ។ ខ្លះមានការខ្មាសអៀនជាខ្លាំងដោយទាហានមិនបានចាប់ព្រះយេស៊ូវមក។ សម្តេចសង្ឃបានសួរដោយអាកប្បកិរិយាម៉ឺងម៉ាត់ថា តើមានអ្នកដឹកនាំណាបានជឿដល់វាឬទេ? ខ្ញុំបានឃើញថា មានចៅក្រម និងអ្នកដឹកនាំជាច្រើនបានជឿលើព្រះយេស៊ូវ ប៉ុន្តែសាតាំងបានរារាំងពួកគេមិនអោយប្រកាសពីការនោះ។ ពួកគេខ្លាចការស្ដីបន្ទោសរបស់មនុស្សខ្លាំង ជាងខ្លាចព្រះ។GCKh 23.1

    ទោះបីជាយ៉ាងនេះក៏ដោយ ក៏កលល្បិចនិងសម្អប់របស់សាតាំងមិនបានបំបែកផែនការនៃសេចក្ដីសង្គ្រោះឡើយ។ ពេលវេលានៃការសំរេចកិច្ចការដែលព្រះយេស៊ូវបានយាងមកបំពេញនោះបានមកដល់ហើយ។ សាតាំងនិងទេវតារបស់វាបានពិគ្រោះគ្នាហើយបានសំរេចចិត្តថា នឹងបណ្តាលអោយរាស្ត្ររបស់ព្រះអង្គផ្ទាល់ ស្រែកទាមទារលោហិតរបស់ព្រះអង្គដោយអន្ទះសារ និងបង្កើតរឿងឃោរឃៅ និងប្រមាថមក លើទ្រង់។ វាសង្ឃឹមថា ព្រះយេស៊ូវនឹងតូចព្រះទ័យចំពោះការប្រព្រឹត្តិបែបនេះ ហើយលែងរក្សាការបន្ទាបព្រះកាយនិងភាពស្លូតបូតបន្តទៅទៀត។GCKh 24.1

    នៅពេលដែលសាតាំងកំពុងរៀបចំផែនការរបស់វា ព្រះយេស៊ូវបានបើកសំដែងពីការរងទុក្ខដែលទ្រង់ត្រូវទទួលប្រាប់ដល់ពួកសាវកយ៉ាងប្រុងប្រយ័ត្ន ថាទ្រង់នឹងត្រូវគេឆ្កាង ហើយថាទ្រង់នឹងមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។ ប៉ុន្តែ ការយល់របស់គេ ហាក់បីដូចជាងងឹតឈឹង។ ពួកគេមិនអាចយល់ពីអ្វីដែលទ្រង់មានបន្ទូលប្រាប់ពួកគេឡើយ។GCKh 24.2

    ________________________________________
    សូមអានលូកា ៤ៈ២៩ យ៉ូហាន ៧ៈ៤៥-៤៨, ៨ៈ៥៩។
    GCKh 24.3