Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី២៩ - អាសនាដ៏រឹងមាំ

    ខ្ញុំបានឃើញក្រុមមួយដែលបានឈរយាមយ៉ាងម៉ត់ចត់ និងមាំមួន ហើយដែលមិនមើលមុខអ្នកដែលរុះរើសេចក្ដីជំនឿ ដែលបានស្ថាបនាឡើងរបស់ពួកជំនុំនោះផង។ ព្រះបានទតមកលើពួកគេ ដោយការកោតសរសើរ។ ទេវតាបានបង្ហាញជំហានបីដល់ខ្ញុំមួយ ពីរ និងបី សាររបស់ទេវតាទីមួយ ទីពីរ និងទីបី។ ទេវតាបានមានបន្ទូលថា វេទនាមកដល់អ្នកដែលដកយកឬកកូរកកាយដំណឹងនេះ ការយល់សេចក្ដីពិតនៃដំណឹងនេះមានសារសំខាន់ណាស់ វាសនារបស់មនុស្សពឹងផ្អែកលើអាកប្បកិរិយាដែលគេបានជឿ។ ទេវតាបាននាំខ្ញុំទៅកាន់ដំណឹងនេះម្ដងទៀត ហើយបានបង្ហាញពីរបៀបដែលរាស្ត្រជាទីស្រឡាញ់របស់ព្រះបានទិញជំនឿរបស់គេ។ វាបានមកដោយការឈឺចាប់យ៉ាងខ្លាំង និងជម្លោះយ៉ាងតឹងតែង។ ព្រះបាននាំគេមួយជំហានម្ដងៗ រហូតដល់ទ្រង់ បានដាក់គេនៅលើអាសនាដ៏រឹងមាំមិនរំកិលមួយ។ ពេលនោះ ខ្ញុំបានឃើញមនុស្សម្នាក់ៗ នៅពេលដែលគេបានមកដល់អាសនាមួយនិងឡើងទៅលើ គេបានពិនិត្យមើលគ្រឹះរបស់វា។ អ្នកខ្លះបានឈានឡើងលើអាសនានោះដោយអំណរ។ ខ្លះទៀតបានចាប់ផ្តើមរក ឃើញកំហុសក្នុងការចាក់គ្រឹះរបស់អាសនានោះ។ គេចង់ធ្វើការកែលំអអោយកាន់តែមាំឡើង នោះអាសនានឹងបានល្អត្រឹមត្រូវ ហើយមនុស្សម្នាក៏រឹតតែសប្បាយឡើង។ អ្នកខ្លះបានចុះពីអាសនានោះ ហើយបានពិនិត្យមើលវា ថែមទាំងបានរកឃើញបញ្ហាក៏ប្រកាសថា អាសនានេះបានធ្វើខុសហើយ។ ខ្ញុំបានឃើញថា មនុស្សសឹងតែទាំងអស់បានឈរយ៉ាងរឹងមាំនៅលើអាសនា និងបានជំរុញអោយអ្នកដែលបានចុះពីអាសនា ឈប់ត្អូញត្អែរ ព្រោះព្រះគឺជាមេជាង ហើយគេកំពុងប្រយុទ្ធប្រឆាំងនឹងព្រះដែលបានដឹក នាំពួកគេទៅកាន់អាសនាដ៏មាំមួយនោះហើយ ហើយដោយការរួបរួមគ្នា ពួកគេសឹងតែទាំងអស់បានងើបភ្នែកគេឡើងទៅលើមេឃ ទាំងសរសើរដំកើងព្រះ ដោយសំឡេងខ្លាំងៗ។ ការនេះបានធ្វើអោយប៉ះពាល់ដល់អ្នកដែលបានត្អូញត្អែរ ហើយបានចុះចេញពីអាសនា ហើយគេក៏បានឈានឡើងទៅលើអាសនាវិញដោយបន្ទាបខ្លួន។GCKh 149.2

    ទេវតាបានបង្ហាញខ្ញុំត្រឡប់ទៅការប្រកាស ពីការយាងមកលើកទីិ១របស់ព្រះគ្រីស្ទ។ លោកយ៉ូហានបានទទួលវិញ្ញាណ និងអំណាចរបស់លោកអេលីយ៉ា ដើម្បីរៀបចំផ្លូវថ្វាយព្រះយេស៊ូវយាងមក។ អ្នកដែលបដិសេធដំណឹងរបស់យ៉ូហាន នឹងមិនបានទទួលផលប្រយោជន៍ ពីការបង្រៀនរបស់ព្រះយេស៊ូវឡើយ។ ការប្រឆាំងរបស់គេទៅនឹងការប្រកាសពីការយាងមកលើកទី១របស់ទ្រង់ បានដាក់គេនៅត្រង់កន្លែង ដែលគេមិនអាចទទួល ដោយរៀបចំខ្លួននូវភស្តុតាងដ៏ធំបំផុតថា ទ្រង់ជាព្រះមែស៊ី។ សាតាំង បានដឹកនាំអ្នក ដែលបដិសេធដំណឹងរបស់លោកយ៉ូហាន អោយបន្តទៅមុខទៀត អោយបដិសេធព្រះយេស៊ូវ ហើយនិងឆ្កាងទ្រង់។ ដោយការធ្វើដូច្នេះ វាបានដាក់ពួកគេនៅ កន្លែង ដែលគេមិនអាចទទួលព្រះពរនៅថ្ងៃទី៥០ ដែលបានបង្រៀនគេពីវិធីចូលទៅក្នុងទីបរិសុទ្ធនៃស្ថានសួគ៌។ ការរហែកនៃវាំងននក្នុងព្រះវិហារបង្ហាញថា យញ្ញបូជា និងបញ្ញត្តិរបស់ពួកយូដា ព្រះលែងទទួលតទៅទៀតហើយ។ ការថ្វាយដង្វាយដុតដ៏ធំត្រូវបានធ្វើហើយ និងត្រូវបានព្រះទទួលផង ហើយព្រះវិញ្ញាណបរិសុទ្ធ ដែលបានយាងមក នៅថ្ងៃបុណ្យទី៥០ បាននាំគំនិតរបស់ពួកសាវកពីទីបរិសុទ្ធនៅផែនដី ទៅទីបរិសុទ្ធនៃស្ថានសួគ៌ ដែលព្រះយេស៊ូវបានយាងចូល ដោយព្រះលោហិតរបស់ទ្រង់ និងខ្ចាយមកលើពួកសាវក នូវប្រយោជន៍នៃការលោះអោយធួននឹងបាបរបស់ទ្រង់។ ពួកយូដាត្រូវបានទុកនៅក្នុងការបោកបញ្ឆោត និងភាពងងឹតទាំងស្រុង។ គេបានបាត់បង់ពន្លឺទាំងអស់ ដែលគេមានលើគំរោងការនៃការសង្គ្រោះ ហើយនៅតែទុកចិត្ត លើយញ្ញបូជា និងដង្វាយរបស់គេតទៅទៀតដដែល។ គេមិនអាចទទួលបានការទូលអង្វររបស់ព្រះគ្រីស្ទ ជំនួសគេ នៅក្នុងទីបរិសុទ្ធឡើយ។ ទីបរិសុទ្ធនៅស្ថានសួគ៌ បានជំនួសទីបរិសុទ្ធនៅផែនដីហើយ តែគេមិនបានស្គាល់ផ្លូវទៅស្ថានសួគ៌ឡើយ។GCKh 150.1

    មនុស្សជាច្រើនបានមើលដោយក្តីរន្ធត់ ទៅឯទិសដៅ ដែលពួកយូដាបានប្រព្រឹត្តិទៅលើព្រះយេស៊ូវ ក្នុងការបដិសេធន៍ និងការឆ្កាងទ្រង់។ ហើយនៅពេលដែលគេអានការប្រមាថ ដ៏គួរអោយអៀនខ្មាស់របស់ទ្រង់ គេគិតថា គេស្រឡាញ់ព្រះគ្រីស្ទ និងមិនបោះបង់ទ្រង់ ដូចពេត្រុស ឬក៏ឆ្កាងទ្រង់ ដូចពួកយូដាឡើយ។ ប៉ុន្តែព្រះដែលបានឃើញការអះអាង ពីការអាណិតអាសូររបស់គេ ចំពោះព្រះរាជបុត្រា ទ្រង់បានបង្ហាញដល់គេ និងបានធ្វើការសាកល្បង អំពីសេចក្ដីស្រឡាញ់ចំពោះព្រះយេស៊ូវ ដែលគេបានអះអាង។GCKh 151.1

    ទេវតាទាំងអស់បានទតមើល ដោយយកព្រះទ័យទុកដាក់ នូវការទទួលដំណឹងនេះ។ ប៉ុន្តែមនុស្សជាច្រើន ដែលបានអះអាងថា ស្រឡាញ់ព្រះយេស៊ូវ និងអ្នកដែលបាន ហូរទឹកភ្នែក នៅពេលដែលគេបានអានរឿងរបស់ឈើឆ្កាង ជំនួសអោយការទទួលដំណឹងដ៏រីករាយ បានពុះពោរដោយកំហឹង ហើយបានមើលងាយដំណឹងល្អនៃការយាងមករបស់ព្រះយេស៊ូវ និងប្រកាសដំណឹងនោះថា ជាការបោកបញ្ឆោតវិញ។ គេមិនបានរួបរួមជាមួយនឹងអ្នក ដែលស្រឡាញ់ការលេចមករបស់ទ្រង់ឡើយ ប៉ុន្តែបានស្អប់ពួកគេវិញ ហើយបណ្តេញគេចេញពីពួកជំនុំ។ អ្នកដែលបដិសេធសារទីមួយ មិនអាចទទួលសារទីពីរឡើយ ហើយក៏មិនអាចទទួល សំរែកពាក់កណ្តាលអាធ្រាត្រ ដែលរៀបចំគេដើម្បីចូលទៅក្នុងទីបរិសុទ្ធបំផុត នៃទីបរិសុទ្ធស្ថានសួគ៌ជាមួយព្រះយេស៊ូវ ដោយជំនឿឡើយ។ ដោយការបដិសេធនដំណឹងពីខាងដើម គេមិនអាចឃើញពន្លឺនៅក្នុងសាររបស់ទេវតាទីបី ដែលបង្ហាញគេពីផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុតឡើយ។ ខ្ញុំបានឃើញថា ពួកជំនុំតែឈ្មោះ បានឆ្កាងដំណឹងនោះ ដូចពួកយូដាបានឆ្កាងព្រះយេស៊ូវដែរ ដោយហេតុដូច្នេះហើយ បានជាគេមិនដឹងពីចលនានៅស្ថានសួគ៌ ឬពីផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុតឡើយ គេក៏មិនអាចទទួលការទូលអង្វររបស់ព្រះយេស៊ូវ ចំពោះព្រះវរបិតានៅទីនោះដែរ ដូចជាពួកយូដា ដែលបានថ្វាយយញ្ញបូជាដ៏ឥតប្រយោជន៍របស់ពួកគេដែរ។ គេបានថ្វាយសេចក្ដីអធិស្ឋាន ដ៏ឥតប្រយោជន៍របស់គេ ទៅកាន់កន្លែងដែលព្រះយេស៊ូវបានចាកចេញទៅហើយ ហើយសាតាំងសប្បាយចិត្តណាស់ ចំពោះការភ័ន្តច្រឡំរបស់អ្នក ដែលជឿព្រះយេស៊ូវតែមាត់ ហើយបានបោះគេចូលទៅក្នុងអន្ទាក់របស់វា និងប្រើប្រាស់លក្ខណៈសាសនា ព្រមទាំងដឹកនាំគំនិតរបស់គ្រីស្ទានតែសំបកក្រៅនេះទៅឯវា និងធ្វើការជាមួយនឹងអំណាចនៃសញ្ញា និងទីបន្ទាល់របស់វា។ វាប្រើវិធីមួយនេះ ដើម្បីបោកបញ្ឆោតអ្នកនេះ ហើយប្រើវិធីផ្សេងទៀត ដើម្បីបោកបញ្ឆោតមនុស្សដទៃផ្សេងទៀត។ វាមានកលល្បិចជាច្រើន ដែលវាបានរៀបចំសំរាប់បោកប្រាស់គំនិតខុសៗគ្នា។ អ្នកមើលទៅស្គាល់ការបោកបញ្ឆោតមួយ តែចាញ់កល ការបោកបញ្ឆោតមួយទៀត។ សាតាំងបោកបញ្ឆោតមនុស្សខ្លះ ដោយព្រលឹងវិញ្ញាណនិយម។ វាអាចមកជាទេវតានៃពន្លឺ ហើយផ្សព្វផ្សាយឥទ្ធិពលរបស់វាពាសពេញផែនដី។ ខ្ញុំបានឃើញការកែទម្រង់ខុសនៅគ្រប់ទីកន្លែង។ ពួកជំនុំបានរីករាយ និងគិតថា ព្រះកំពុងធ្វើការយ៉ាងអស្ចារ្យសំរាប់ពួកគេ នៅពេលដែលវិញ្ញាណផ្សេងបានធ្វើការសំរាប់ពួកគេនោះ។ គេនឹងស្លាប់ទៅ ហើយចាកចេញពីលោកីយ៍ និងពួកជំនុំ នៅក្នុងល័ក្ខខ័ណ្ឌដ៏អាក្រក់ជាងពីមុនទៅទៀត។GCKh 151.2

    ខ្ញុំបានឃើញថា ព្រះមានកូនចៅដ៏ស្មោះត្រង់បំផុត នៅក្នុងចំណោមអ្នកដែលរង់ចាំតែមាត់ក្រៅ និងពួកជំនុំដែលធ្លាក់ចុះ ព្រមទាំងគ្រូគង្វាល និងមនុស្សម្នាដែលមិនទាន់បានហៅចេញពីពួកជំនុំទាំងនេះ។ មុននឹងការវេទនារបស់ព្រះបានចាត់មក ហើយគេនឹងទទួលសេចក្ដីពិតដោយអំណរ។ សាតាំងដឹងរឿងនេះ ហើយមុនសំឡេងយ៉ាងខ្លាំងរបស់ទេវតាទីបី វាបានធ្វើអោយមានការរំជើបរំជួល នៅក្នុងអង្គការសាសនាទាំងនេះថា អ្នកដែលបដិសេធសេចក្ដីពិតអាចគិតថា ព្រះគង់នៅជាមួយពួកគេ។ វាសង្ឃឹមថានឹងបោកបញ្ឆោតអ្នកស្មោះត្រង់ និងដឹកនាំអោយគេគិតថា ព្រះនៅតែធ្វើការក្នុង ពួកជំនុំ។ ប៉ុន្តែ ពន្លឺនឹងចាំងមក ហើយអ្នកដែលស្មោះត្រង់ នឹងចាកចេញពីពួកជំនុំ ដែលធ្លាក់ចុះ ហើយឈរជាមួយនឹងក្រុមសំណល់ (សំរាំង) វិញ។GCKh 153.1

    ________________________________________
    សូមអានម៉ាថាយ ជំពូក៣, កិច្ចការជំពូក២, កូរិនថូសទី២ ១១:១៤ ថែស្សាឡូនីចទី២ ២:៩-១២, វិវរណៈ ១៤:៦-១២។
    GCKh 153.2