Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី២៥ - ការពន្យល់ពីចលនាអាត់វេន

    ខ្ញុំបានឃើញមនុស្សមួយចំនួនហាក់ដូចជាត្រូវបានគេចងភ្ជាប់គ្នាដោយខ្សែពួរ។មនុស្សជាច្រើននៅក្នុងក្រុមទាំងនេះនៅក្នុងភាពងងឹតទាំងស្រុង។ ភ្នែករបស់គេត្រូវបាននាំតម្រង់ឆ្ពោះទៅខាងឯផែនដី ហើយហាក់ដូចជាគ្មានទំនាក់ទំនងរវាងគេនឹងព្រះយេ ស៊ូវទាល់តែសោះ។ ខ្ញុំបានឃើញមនុស្សម្នាក់ៗខ្ចាត់ខ្ចាយនៅក្នុងក្រុមទាំងនេះ ដែលទឹក មុខរបស់គេដូចជាពន្លឺ ហើយភ្នែករបស់គេងើយមើលឡើងទៅលើឆ្ពោះទៅស្ថានសួគ៌។ ឆាយាបថពីព្រះយេស៊ូវដូចជាកាំរស្មីនៃពន្លឺ នៅពេលដែលទេវតារបស់អារក្សព័ទ្ធជុំវិញអ្នកដែលនៅក្នុងភាពងងឹត។ ខ្ញុំបានឮសំឡេងទេវតាស្រែកឡើងថា ចូរកោតខ្លាចព្រះ ហើយថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតពេលជំនុំជំរះ របស់ទ្រង់បានមកដល់ហើយ។GCKh 125.3

    ពន្លឺនៃសិរីល្អបានមកសណ្ឋិតនៅលើក្រុមមនុស្សទាំងនេះ ដើម្បីបំភ្លឺដល់អ្នកដែលនឹងទទួលវា។ អ្នកដែលនៅក្នុងភាពងងឹតខ្លះ បានទទួលពន្លឺនេះ និងមានអំណរនៅពេលដែលមនុស្សផ្សេងទៀតបដិសេធពន្លឺពីស្ថានសួគ៌ ហើយបាននិយាយថា វាគឺជាការបោកបញ្ឆោតដែលនាំអោយគេវង្វេង។ ពន្លឺនោះក៏រសាត់បាត់ចេញពីគេ ហើយទុកអោយពួកគេនៅក្នុងភាពងងឹត។ អ្នកដែលទទួលពន្លឺពីព្រះយេស៊ូវ អបអរសាទរដោយអំណរ ក្នុងកំណើននៃពន្លឺដ៏ភ្លឺដែលបានចែងចាំងលើពួកគេ។ មុខរបស់គេបានភ្លឺឡើង និងចែងចាំងដោយអំណរដ៏បរិសុទ្ធ នៅពេលដែលក្រសែភ្នែករបស់គេសំឡឹងទៅលើឆ្ពោះទៅឯព្រះយេស៊ូវដោយការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា ហើយសំឡេងរបស់ពួកគេត្រូវបានគេឮឡើងជាមួយនឹងសំឡេងរបស់ទេវតាថា ចូរកោតខ្លាចព្រះ ហើយថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតថ្ងៃជំនុំជំរះរបស់ទ្រង់បានមកដល់ហើយ។ នៅពេលដែលគេបានលើកសម្រែកនេះឡើង ខ្ញុំបានឃើញអ្នកដែលនៅក្នុងទីងងឹត ចាក់ពួកគេដោយចំហៀងនិងស្មា។ ពេលនោះអ្នកដែលអបអរសាទរនឹងពន្លឺជាច្រើនបានផ្តាច់ចំណងដែលចងពួកគេ ហើយបានឈរបែកពីក្រុមទាំងនោះ។ ហើយនៅពេលដែលមនុស្សជាច្រើនកំពុងផ្តាច់ចំណងដែលចងគេនោះ មនុស្សដែលនៅក្នុងក្រុមផ្សេងៗទាំងនេះដែលពួកគេគោរព បានឆ្លងកាត់ក្រុមនោះជាមួយនឹងពាក្យពេចន៍ដែលធ្វើអោយរីករាយ និងខ្លះទៀតជាមួយនឹងបណ្តាសា និងកាយវិការគំរាមកំហែង ពាក់ខ្សែដែលផុយនោះនឹងបាននិយាយជាបន្ត- បន្ទាប់ថា ព្រះអង្គគង់នៅជាមួយយើង។ យើងឈរនៅក្នុងពន្លឺ។ យើងមាសេចក្ដីពិត។ ខ្ញុំបានសួរថា តើមនុស្សទាំងនេះជានរណា? គេបានប្រាប់ខ្ញុំថា គេជាអ្នកដឹកនាំ និងជាគ្រូគង្វាលដែលបានបដិសេធពន្លឺដោយខ្លួនឯង ហើយនឹងមិនចង់អោយមនុស្សដទៃទទួលពន្លឺឡើយ។ ខ្ញុំបានឃើញអ្នកដែលអបអរជាមួយនឹងពន្លឺ កំពុងមើលទៅលើដោយចាប់អារម្មណ៍ និងប៉ងប្រាថ្នាយ៉ាងក្លៀវក្លា ដោយរំពឹងថា ព្រះយេស៊ូវនឹងយាងមកយកពួកគេទៅឯទ្រង់។ រំពេចនោះពពកបានមកគ្របបាំងលើអ្នកដែលមានអំណរក្នុងពន្លឺ ហើយ មើលមុខរបស់គេក្រៀមក្រំ។ ខ្ញុំបានសួរអំពីបុព្វហេតុនៃពពកនេះ។ គេបានបង្ហាញខ្ញុំថាពពកនេះគឺជាការខកចិត្តរបស់គេ។ ពេលវេលាដែលគេបានរំពឹងពីព្រះអង្គសង្គ្រោះរបស់គេយាងមក បានកន្លងបាត់ទៅ ហើយព្រះយេស៊ូវមិនបានយាងមកទេ។ ការបាក់ទឹកចិត្តក៏បានកើតឡើងចំពោះពួកគេ ហើយមនុស្សដែលខ្ញុំបានឃើញពីមុនបានកត់សំគាល់ថាជាគ្រូគង្វាល និងអ្នកដឹកនាំបានមានអំណរ។ អ្នកដែលបានបដិសេធពន្លឺ បានមានជ័យជំនះយ៉ាងធំ នៅពេលដែលសាតាំងនិងទេវតាអាក្រក់របស់វា ក៏បានអរសប្បាយនៅជុំវិញពួកគេដែរ។GCKh 126.1

    ពេលនោះខ្ញុំបានឮសំឡេងទេវតាមួយទៀត ស្រែកឡើងថា ទីក្រុងបាបីឡូនដ៏ជាធំបានរលំហើយ បានរលំហើយ។ ពន្លឺបានចាំងមកលើអ្នកដែលខកចិត្ត ហើយគេក៏បានចោលភ្នែករបស់គេទៅឯព្រះយេស៊ូវម្ដងទៀត ដោយសេចក្ដីប្រាថ្នានៃការលេចមករបស់ទ្រង់យ៉ាងក្លៀវក្លា។ ពេលនោះខ្ញុំបានឃើញទេវតាមួយចំនួនកំពុងសន្ទនាជាមួយនឹងទេវតាទីពីរ ដែលបានស្រែកថា ទីក្រុងបាបីឡូនដ៏ជាធំ បានរលំហើយ បានរលំហើយ ហើយទេវតាទាំងនោះបានលើកសំឡេងលោកឡើងជាមួយនឹងទេវតាទីពីរដោយស្រែកថា មើលហ្ន៎! កូនកំឡោះបានមកដល់ហើយ ចូរចេញទៅទទួលលោកចុះ។ សំឡេងដូរតន្ត្រីនៃទេវតាទាំងនេះ ហាក់បីដូចជាឮកងរំពងគ្រប់ទិសទី។ ហើយពន្លឺដ៏មានសិរីល្អ និងភ្លឺចាំងយ៉ាងក្រៃលែង បានចាំងជុំវិញអ្នកដែលអបអរសារទរនឹងពន្លឺដែលបានផ្តល់អោយគេ។ មុខរបស់គេបានភ្លឺដោយសិរីល្អដ៏ប្រសើរ ហើយគេក៏បានរួបរួមជាមួយនឹងទេវតានៅក្នុងសម្រែក មើលហ្ន៎! កូនកំឡោះបានមកដល់ហើយ ហើយនៅពេលដែលពួកគេបានលើកសំឡេងស្រែកឡើងយ៉ាងស្រុះគ្នាក្នុងចំណោមក្រុមផ្សេងៗគ្នាទាំង នោះ អ្នកដែលបដិសេធពន្លឺបានរុញពួកគេ ហើយសំឡឹងមើលដោយខឹង ទាំងប្រមាថ និងចំអកមើលងាយដល់គេផង។ ប៉ុន្តែទេវតារបស់ព្រះ បានត្រដាងស្លាបរបស់លោកពីលើអ្នកដែលបៀតបៀនគេ នៅពេលដែលសាតាំង និងទេវតារបស់វាកំពុងប្រឹងប្រែងទម្លាក់ភាពងងឹត មកលើពួកគេ ដើម្បីដឹកនាំអោយគេបដិសេធពន្លឺពីស្ថានសួគ៌។GCKh 127.1

    ពេលនោះ ខ្ញុំបានឮសំឡេងមួយទៀត ស្រែកឡើងទៅកាន់អ្នកដែលរុញ និងចំអកអោយគេនោះថា ចូរចេញពីពួកគេមក កុំអោយប៉ះពាល់អ្នកមិនស្អាតឡើយ។គេក៏បានស្តាប់តាមសំឡេងនោះ មនុស្សជាច្រើនបានផ្តាច់ចំណង ដែលបានចងគេចេញហើយបានចាកចេញពីអ្នកដែលនៅក្នុងភាពងងឹត រួចចូលរួមជាមួយនឹងអ្នកដែលទើបនឹងផ្តាច់ចំណងថ្មី ហើយគេក៏បានរួមសំឡេងជាមួយគ្នា។ ខ្ញុំបានឮសំឡេងអធិស្ឋានយ៉ាងស្មោះត្រង់ និងឈឺចាប់ពីមនុស្សមួយចំនួនតូចដែលសល់នៅក្នុងក្រុម ដែលនៅក្នុងភាព ងងឹត។ គ្រូគង្វាល និងអ្នកដឹកនាំបានដើរជុំវិញក្រុមផ្សេងៗទាំងនេះ រឹតចំណងបន្ថែមប៉ុន្តែ ខ្ញុំនៅតែឮសំឡេងអធិស្ឋានដ៏ស្មោះត្រង់ដដែល។ ពេលនោះខ្ញុំបានឃើញអ្នកដែលបានអធិស្ឋាន ហុចដៃរកជំនួយសំដៅទៅរកក្រុមមួយ ដែលរួបរួមគ្នាដែលមានសេរីភាពទាំងរីករាយជាមួយព្រះ។ ចម្លើយពីពួកគេនៅពេលដែលគេងើយមើលទៅស្ថានសួគ៌ដ៏ស្មោះស្ម័គ្រ និងចង្អុលទៅលើផងនោះគឺ ចូរចេញពីពួកគេមក កុំនៅជាមួយគេឡើយ។ ខ្ញុំបានឃើញថាម្នាក់ៗស្រវារកសេរីភាព ហើយទីបំផុត គេបានផ្តាច់ចំណងដែលបានចងគេ។ គេបានតទល់ជាមួយនឹងកម្លាំងដែលបានរឹតចំណងគេអោយតឹងឡើង ហើយមិន យកចិត្តទុកដាក់នឹងការអះអាងថា ព្រះគង់នៅជាមួយយើង យើងមានសេចក្ដីពិតនៅជាមួយយើង។ មនុស្សម្នាក់ៗបានបន្តចាកចេញពីក្រុមទាំងឡាយ ដែលនៅក្នុងភាពងងឹត និងរួបរួមជាមួយនឹងក្រុមមួយដែលមានសេរីភាព ដែលលេចឡើងនៅវាលស្រឡះមួយពីលើផែនដី។ ខ្សែភ្នែករបស់គេសំឡឹងទៅលើ ហើយសិរីល្អរបស់ព្រះនៅពីលើ ពួកគេ ហើយគេបានស្រែកនូវសេចក្ដីអធិស្ឋានរបស់ព្រះ។ គេបានរួបរួមគ្នា ហើយគេហាក់បីដូចជាត្រូវបានរុំដោយពន្លឺនៃស្ថានសួគ៌ នៅជុំវិញក្រុមមួយនេះ មានមនុស្សខ្លះបានមកក្រោមឥទ្ធិពលនៃពន្លឺ ប៉ុន្តែមិនបានរួបរួមពិតប្រាកដទៅក្នុងក្រុមនេះទេ។ អ្នកដែលអបអរសាទរនឹងពន្លឺដែលបានចាំងមកលើពួកគេ បានសំឡឹងមើលទៅលើដោយចាប់អារម្មណ៍យ៉ាងក្លៀវក្លា។ ព្រះយេស៊ូវបានទតមកលើពួកគេដោយការសព្វព្រះហឫទ័យដ៏ផ្អែមល្ហែម។ គេបានរំពឹងថាព្រះយេស៊ូវនឹងយាងមក។ គេចង់អោយព្រះអង្គលេច មក។ គេមិនបានចោលភ្នែកមើលការរារង់របស់ផែនដីឡើយ។ ខ្ញុំបានឃើញពពកមកនៅលើពួកអ្នករង់ចាំម្ដងទៀត។ ខ្ញុំបានឃើញគេបែរភ្នែកដ៏ក្រៀមក្រំរបស់គេចុះក្រោម។ ខ្ញុំបានសួរអំពីបុព្វហេតុនៃការផ្លាស់ប្ដូរនេះ។ ទេវតាដែលបានយាងតាមខ្ញុំ បានមានបន្ទូលថា គេបានខកចិត្តម្ដងទៀតក្នុងការរង់ចាំរបស់គេ។ ព្រះយេស៊ូវមិនទាន់អាចយាងមកផែនដីទេ។ គេត្រូវតែរងទុក្ខព្រោះព្រះយេស៊ូវតទៅទៀត និងរងទ្រាំនូវការពិបាកយ៉ាងខ្លាំង។ ពួកគេត្រូវតែបោះបង់ចោលការខុសឆ្គង និងប្រពៃណីដែលគេទទួលពី មនុស្ស ហើយបែរទៅរកព្រះ និងព្រះបន្ទូលរបស់ទ្រង់ទាំងស្រុង។ ពួកគេត្រូវតែសំអាតធ្វើអោយសស្គុះដែលបានតសូទ្រាំទ្រនឹងការលំបាកដ៏ជូរចត់នោះនឹងបានជ័យជំនះដ៏អស់កល្ប។GCKh 128.1

    ព្រះយេស៊ូវមិនបានយាងមកកាន់ផែនដីនេះ ដើម្បីសំអាតទីបរិសុទ្ធតាមរយៈការសំអាតផែនដីដោយភ្លើង ដូចជាក្រុមដែលរង់ចាំដោយអំណរបានរំពឹងគិតនោះទេ។ ខ្ញុំបានឃើញថា ការគិតគូររយៈពេលនៃបទទំនាយបានត្រឹមត្រូវ។ ពេលវេលានៃបទទំនាយបានបិទ នៅឆ្នាំ១៨៤៤។ គេមានកំហុសដោយគេមិនយល់ថា តើទីបរិសុទ្ធ និងធម្មជាតិនៃការសំអាតទីបរិសុទ្ធគឺជាអ្វី។ ព្រះយេស៊ូវបានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត ដើម្បីសំអាតទីបរិសុទ្ធនៅថ្ងៃចុងបំផុត។ ខ្ញុំបានមើលទៅក្រុមដែលរង់ចាំដោយ ខកចិត្តម្ដងទៀត។ មើលទៅគេក្រៀមក្រំ។ គេបានពិនិត្យភស្តុតាងនៃសេចក្ដីជំនឿរបស់គេដោយយកចិត្តទុកដាក់ ហើយតាមដានរហូតដល់ការគិតគូរអំពីរយៈពេលនៃបទទំនាយរបស់គេ តែមិនអាចឃើញមានកំហុសអ្វីសោះ។ ពេលវេលាបានសំរេចហើយហើយតើព្រះអង្គសង្គ្រោះនៅឯណា? គេបានបាត់បង់ទ្រង់។GCKh 129.1

    ពេលនោះ គេបានបង្ហាញខ្ញុំអំពីការខកចិត្តរបស់ពួកសាវក នៅពេលដែលគេបានទៅឯផ្នូរ ហើយមិនឃើញព្រះសពព្រះយេស៊ូវ។ នាងម៉ារីបាននិយាយថាគេបានយកព្រះអម្ចាស់ចេញពីផ្នូរហើយ យើងខ្ញុំមិនដឹងថា គេយកទៅទុកឯណាទេ។ ទេវតាបានប្រាប់ដល់ពួកសាវកដែលកំពុងកើតទុក្ខថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយមើលទ្រង់យាងទៅឯស្រុកកាលីឡេ មុនអ្នករាល់គ្នា។GCKh 130.1

    ខ្ញុំបានឃើញថាព្រះយេស៊ូវបានទតមកលើអ្នកខកចិត្តដោយការអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុត ទ្រង់បានចាត់ទេវតាអោយទៅកែតម្រង់គំនិតរបស់គេថា គេនឹងអាចរកទ្រង់ឃើញ ហើយអោយទៅតាមទ្រង់នៅកន្លែងដែលទ្រង់បានយាងទៅ ដើម្បីអោយគេអាចយល់ថា ផែនដីនេះមិនមែនជាទីបរិសុទ្ធទេ ហើយថាទ្រង់ត្រូវតែយាងចូលទៅក្នុងទីបរិសុទ្ធបំផុតនៃរោងឧបោសថនៅស្ថានសួគ៌ ដើម្បីសំអាតទីបរិសុទ្ធនោះ ដើម្បី អោយធួននឹងបាបរបស់សាសន៍អ៊ីស្រាអែល និងដើម្បីទទួលនគររបស់ព្រះវរបិតាទ្រង់រួចយាងត្រឡប់មកផែនដីវិញ ហើយយកពួកគេទៅនៅជាមួយនឹងទ្រង់ជារៀងរហូតតទៅ។GCKh 130.2

    ការខកចិត្តរបស់ពួកសាវក បានបង្ហាញយ៉ាងត្រឹមត្រូវនូវការខកចិត្តរបស់ពួកអ្នកដែលរង់ចាំព្រះអម្ចាស់របស់គេ នៅឆ្នាំ១៨៤៤។ គេបាននាំខ្ញុំអោយត្រឡប់មកកាន់ពេលដែលព្រះយេស៊ូវយាងចូលទៅក្នុងទីក្រុងយេរូសាឡិមដោយជោគជ័យ។ ពួកសាវកដ៏រីករាយបានជឿថា ពេលនោះទ្រង់នឹងយកនគរ ហើយសោយរាជ្យជាស្តេចនៃលោកីយ៍។ គេបានដើរតាមស្តេចរបស់គេដោយក្តីសង្ឃឹម។ គេបានកាត់ធាងចាក និងយកអាវរបស់គេក្រាលផ្លូវថ្វាយទ្រង់យាង ហើយខ្លះបានដើរពីមុខទ្រង់ ហើយខ្លះទៀតដើរ តាមក្រោយ ស្រែកថា ហូសាណាដល់ព្រះវង្សហ្លូងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ហូសាណានៅស្ថានដ៏ខ្ពស់បំផុត ការរំភើបនេះបានរំខានដល់ពួកផារិស៊ី ហើយគេចង់អោយព្រះយេស៊ូវបន្ទោសដល់សាវករបស់ទ្រង់។ ប៉ុន្តែទ្រង់បានមានបន្ទូលទៅកាន់គេថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ។ បទទំនាយនៃគម្ពីរសាការី ៩:៩ ត្រូវតែបានសំរេច ហើយខ្ញុំបានឃើញ ពួកសាវកបានផ្ដន្ទាទោសដោយការខកចិត្តយ៉ាងជូរចត់។ ពីរបីថ្ងៃក្រោយមក គេបានដើរតាមព្រះយេស៊ូវទៅកាន់ភ្នំកាល់វ៉ារី ហើយបានឃើញគេបោះដែកគោលទ្រង់ជាប់នឹងឈើឆ្កាង។ គេបានឃើញការសុគតដ៏ឈឺចាប់របស់ទ្រង់ ហើយបានឃើញគេដាក់ទ្រង់ក្នុងផ្នូរ។ ចិត្តរបស់គេពោរពេញដោយទុក្ខព្រួយ។ ក្តីរំពឹងរបស់គេមិនបានសំរេចមួយចំរៀកតូចណាសោះឡើយ។ សេចក្ដីសង្ឃឹមរបស់គេបានស្លាប់ជាមួយព្រះយេស៊ូវ។ ប៉ុន្តែនៅពេលដែលទ្រង់មានព្រះជន្មពីសុគតឡើងវិញ ហើយបានលេចមកឯពួកសាវកដ៏សោកសៅរបស់ទ្រង់ សេចក្ដីសង្ឃឹមរបស់គេបានរស់ឡើងវិញ។ គេបានបាត់បង់ព្រះអង្គសង្គ្រោះរបស់គេ ប៉ុន្តែគេបានរកទ្រង់ឃើញវិញ។GCKh 131.1

    ខ្ញុំបានឃើញថា ការខកចិត្តរបស់អ្នកដែលជឿលើការយាងមកវិញរបស់ ព្រះអម្ចាស់ នៅឆ្នាំ១៨៤៤ មិនស្មើនឹងការខកចិត្តរបស់ពួកសាវកឡើយ។ បទទំនាយត្រូវ បានសំរេចក្នុងសាររបស់ទេវតាទីមួយ និងទេវតាទីពីរហើយ។ ទេវតាបានផ្តល់អោយចំពេលវេលា ហើយបានបំពេញការងារដែលព្រះបានរៀបចំអោយលោកធ្វើ។GCKh 131.2

    ________________________________________
    សូមអានដានីយ៉ែល ៨:១៤ ម៉ាថាយ ២១:៤-១៦, ២៥:៦ ម៉ាកុស ១៦:៦-៧ វិវរណៈ ១០:៨-១១, ១៤:៧-៨។
    GCKh 132.1