Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    កំហុសដ៏គ្រោះថ្នាក់

    ក្នុងចំណោមភ្នាក់ងារដ៏ពូកែបំផុតរបស់មេបោក គឺការកំភូតដ៏អស្ចារ្យស្តីពីវិញ្ញាណក្ខន្ធនិយម។ នៅពេលមនុស្សបដិសេធ សេចក្តីពិត គេនឹងក្លាយទៅជាចំណីនៃការបញ្ឆោត។GrHKh 41.1

    កំហុសមួយទៀត គឺគោលលទ្ធិដែលបដិសេធភាពជាព្រះរបស់ព្រះគ្រីស្ទ ដោយអះអាងថា ទ្រង់ឥតមានព្រះជន្មរស់នៅ កាលទ្រង់ពុំទាន់យាងមកផែនដីនេះ។ ទ្រឹស្តីនេះគឺផ្ទុយនឹងព្រះបន្ទូលនៃព្រះអង្គសង្គ្រោះរបស់យើង ស្តីពីទំនាក់ទំនងរវាងព្រះវរបិតានិងការគង់នៅតាំងពីដើមរៀងមករបស់ព្រះអង្គដែរ។ វាធ្វើឲ្យអន្តរាយដល់សេចក្តីជំនឿក្នុងព្រះគម្ពីរ ដែលជាការបើកសំដែងមកពីព្រះ។ បើមនុស្សបដិសេធទីបន្ទាល់នៃបទព្រះគម្ពីរ ស្តីពីព្រះគ្រីស្ទជាព្រះ នោះការវែកញែកជាមួយពួកគេគឺឥតប្រយោជន៍ទេ មិនចាំបាច់វែកញែកពន្យល់ទេ ទោះបីជាត្រឹមត្រូវ យ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឲ្យគេជឿបានដែរ។ គ្មានអ្នកណា ម្នាក់ដែលប្រកាន់គំនិតខុសនេះ អាចយល់ដឹងពីព្រះគ្រីស្ទពិតប្រាកដ ឬពីផែនការប្រោសលោះមនុស្សរបស់ព្រះឡើយ។GrHKh 41.2

    មានកំហុសមួយផ្សេងទៀត គឺជំនឿដែលជឿថាសាតាំង ពុំមែនជាតួអង្គមានជីវិតពិតប្រាកដ ហើយឈ្មោះដែលប្រើក្នុងបទគម្ពីរនោះ គ្រាន់តែតំណាងគំនិតនិងសេចក្តីប៉ងប្រាថ្នាអាក្រក់របស់មនុស្សប៉ុណ្ណោះ។GrHKh 42.1

    ការបង្រៀនថាការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ គឺជាការយាងមកកាន់បុគ្គលម្នាក់ៗដែលបានស្លាប់ទៅនោះ គឺជាមធ្យោបាយមួយ ដើម្បីបង្វែរគំនិតពីការយាងមករបស់ព្រះអង្គនៅលើពពកនាអាកាសហើយ។ ដូច្នេះ សាតាំងបាននិយាយថា «មើល ទ្រង់គង់នៅក្នុងបន្ទប់» (សូមអាន ម៉ាថាយ ២៤:២៣-៣៦) ហើយមនុស្សជាច្រើនត្រូវបានបាត់បង់ ដោយជឿលើការបោកបញ្ឆោតនេះ។GrHKh 42.2

    អ្នកវិទ្យាសាស្ត្រអះអាងម្តងទៀតថា មិនអាចមានចម្លើយ ពិតប្រាកដ ចំពោះការអធិដ្ឋានសោះឡើយ និងថាបាដិហារ្យគឺជាការខុសនឹងច្បាប់ ហើយបាដិហារ្យនិងការធ្វើបាដិហារ្យគឺគ្មានទេ។ គេពោលថា លោកសនិ្នវាសនេះត្រូវបានគ្រប់គ្រងដោយច្បាប់ឥតផ្លាស់ប្តូរ ហើយព្រះមិនប្រព្រឹត្តអ្វីដែលផ្ទុយនឹងច្បាប់ទាំងនេះទេ។ ដូច្នេះគេចាត់ទុកថាព្រះស្ថិតនៅក្រោមច្បាប់ របស់ព្រះអង្គផ្ទាល់ ជាច្បាប់របស់ព្រះអង្គមិនអាចដកចេញឬផ្លាស់ប្តូរបានឡើយ។GrHKh 42.3

    តើព្រះគ្រីស្ទនិងពួកសាវករបស់ទ្រង់ពុំបានធ្វើបាដិហារ្យ ទេឬអី? ព្រះអង្គសង្គ្រោះដដែលនោះ នៅតែសព្វព្រះទ័យចង់ស្តាប់ការអធិដ្ឋានដែលពោរពេញដោយសេចក្តីជំនឿ ដូចកាលដែលទ្រង់បានយាងក្នុងចំណោមមនុស្សដែរ។ ធម្មជាតិធ្វើការសហការជាមួយអភិធម្មជាតិ (អំណាចដ៏ហួសវិស័យ)។ គឺជាផ្នែកមួយនៃផែនការរបស់ព្រះសម្រាប់ប្រទានដល់យើង ក្នុងការឆ្លើយតបទៅនឹងការអធិដ្ឋានដោយជំនឿ ព្រោះទ្រង់នឹងមិនប្រទានឲ្យយើងឡើយ ប្រសិនបើយើងមិនសូមនោះ ។GrHKh 43.1